ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ពេលនេះ ការវះកាត់របស់គ្រូចិនពេទ្យថ្វាយចំពោះព្រះមហាក្សត្រជាទីគោរពសក្ការៈបានទទួលជោគជ័យហើយ ខណៈសម្ដេចកំពុងស្ថិតនៅមន្ទីរពេទ្យក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ។ សម្ដេចតេជោ បានសរសេរថា ថ្វាយបង្គំសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ពេលនេះខ្ញុំព្រះករុណាខ្ញុំកំពុងស្ថិតនៅមន្ទីរពេទ្យក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិនសូមទូលប្រគេន និងជំរាបជូនបងប្អូនជនរួមជាតិថាការវះកាត់របស់គ្រូចិនពេទ្យថ្វាយចំពោះព្រះមហាក្សត្រជាទីគោរពសក្ការៈបានទទួលជោគជ័យហើយ។ សម្ដេចតេជោថ្លែងថា ការវះកាត់បានធ្វើនៅព្រឹកថ្ងៃ២០ ខែមេសាឆ្នាំ២០២៦នេះ។ ពេលនេះព្រះករុណាព្រះអង្គបានដឹងព្រះកាយបន្ទាប់ពីអស់ថ្នាំសណ្តំ ។ ពេលនេះគ្រូពេទ្យកំពុងតាមដានដោយយកចិត្តទុកដាក់នូវការវិវត្តប្រែប្រួលក្រោយការវះកាត់។ សម្ដេចតេជោបានមានប្រសាសន៍ថា ព្រះករុណាព្រះមហាក្សត្រ និងសម្តេចម៉ែព្រះអង្គសូមអរព្រះគុណ និងអរគុណ ចំពោះព្រះសង្ឃ...
កីឡាករ សុខ លីមហេង ក្លាយជាស្ដេចអុកនគរសង្គ្រាន្ដ ឆ្នាំ២០២៦ ក្រោយយកឈ្នះកីឡាករ ជា ស៊ីដេត ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅក្នុងការប្រកួតកីឡាអុកចត្រង្គ នៃព្រឹត្តិការណ៍នគរសង្ក្រាន្ដ នៅល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅភូមិវប្បធម៌ ដោយវត្តមានថ្នាក់ដឹកនាំ និងទស្សនិកជនយ៉ាងច្រើនកុះករចូលរួមទស្សនាការប្រកួតនេះ។ ការប្រកួតអុកចត្រង្គវគ្គផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍នគរសង្រ្កាន្តឆ្នាំ២០២៦ បានរកឃើញម្ចាស់ជ័យលាភីអុកចត្រង្គ បន្ទាប់ពីបានឆ្លងកាត់ការប្រកួតជម្រុះជាច្រើនដំណាក់កាល។ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះបានធ្វើឡើងនៅក្នុងទីតាំងភូមិវប្បធម៌ ដែលបានចាប់ផ្ដើមការប្រកួតនៅម៉ោង ១៦:៣០ កាលពីល្ងាច ថ្ងៃទី១៩...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួនសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ព្រឹត្តិការណ៍ នគរសង្ក្រាន្ដ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលរៀបចំតាំងពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ បានប្រព្រត្តទៅដោយជោគជ័យ មានការចូលរួមលេងកម្សាន្ដ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីភ្ញៀវជាតិ-អន្ដរជាតិគ្រប់ទិដ្ឋភាពសិល្បៈ វប្បធម៌ និងកម្មវិធីអមផ្សេងៗ ជាក់ស្ដែងការប្រកួតកីឡាអុកចត្រង្គ និងសម្ដែងយុទ្ធគុនខ្មែរបុរាណ សុទ្ធតែទទួលបានការគាំទ្រយ៉ាងផុសផុលពីប្រជាពលរដ្ឋ។ សម្រាប់ការប្រកួតកីឡាអុកចត្រង្គ បន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះទូទាំងប្រទេស និងជម្រុះរកបេក្ខភាព ៨រូប មកប្រកួតជុំផ្ដាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ដ លទ្ធផលចុងក្រោយ គឺអតីតស្ដេចអុកអង្គរសង្ក្រាន្ដ ២សម័យ សុខ លីមហេង...
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានគណៈបញ្ជាការប្រចាំការអចិន្រ្តៃយ៍ បានថ្លែងនូវការកោតសរសើរដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំ និងសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ការពារ សន្តិសុខជារួមនៅទូទាំងប្រទេសមានភាពល្អប្រសើរ គ្រប់គោលដៅកំសាន្តសប្បាយ វត្តអារ៉ាម តំបន់ទេសចរណ៍ រមណីយដ្ឋាន និងកន្លែងប្រារព្ធពិធីសង្ក្រាន្ត នៅតាមរាជធានី-ខេត្ត បានដំណើរការទៅដោយរលូន និងមានសុវត្ថិភាព។ ការកោតសរសើរនេះ ក្នុងកិច្ចប្រជុំស្តីពីការបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាព្រឹកថ្ងៃទី១៩ ខែមេសា...
រសៀលថ្ងៃអាទិត្យទី១៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះជួបបងប្អូនប្រជាពលរដ្ឋភៀសសឹកតាមខ្នងផ្ទះបណ្តោះអាសន្នរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បន្ទាប់ពីប៉ុន្មានថ្ងៃមុននេះមានភ្លៀង និងខ្យល់កន្រ្តាក់ ក្នុងខេត្តបន្ទាយមានជ័យ។ ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុ ដោយសារខ្យល់កន្រ្តាក់បានប៉ះពាល់ផ្ទះប្រជាពលរដ្ឋប្រមាណជាង៦០០ខ្នង ក្នុងស្រុកចំនួន៦ និងឃុំចំនួន៩ ក្នុងខេត្តបន្ទាយមានជ័យ។ ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា ដោយឡែក...
ភ្នំពេញ៖ ក្រោយមានបណ្ដាញសង្គមបង្ហោះជាសាធារណៈ មានបុរសម្នាក់ បានប្រើសម្ដីមិនសមរម្យ និងរកវាយទៅលើជនបរទេស ជាអ្នកទេសចរណ៍ ត្រូវបាននគរបាលខណ្ឌដូនពេញ បានចុះស្រាវជ្រាវបន្ទាន់ និងបានសាកសួរបងប្អូនប្រជាពលរដ្ឋ និងអ្នករត់ម៉ូតូកង់បី នៅក្បែរទីតាំងកើតហេតុផងដែរ។ ហេតុការណ៍នោះបានកើតឡើងកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ មកម្លេះ ស្ថិតនៅរបងវត្តឧណ្ណាលោម មូលដ្ឋានសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ បានប្រាប់BTV នាល្ងាចថ្ងៃទី១៩ ខែមេសា...
សហភាពសហព័ន្ធយុវជនកម្ពុជា និងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានវាយតម្លៃថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងព្រឹត្តិការណ៍«នគរសង្ក្រាន្ត» រយៈពេល៥ថ្ងៃ ពីថ្ងៃទី១៤-១៨ ខែមេសា ឆ្នាំ២០២៦ បានប្រព្រឹត្តទៅដោយរលូន សន្តិសុខ សុវត្ថិភាព មានភាពល្អប្រសើរ។ ហើយមានប្រជាពលរដ្ឋ និងភ្ញៀវបរទេសដើរលេងកម្សាន្តជាង ៧លាន ៣សែននាក់។ ការវាយតម្លៃនេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ នេះឆ្នាំ២០២៦ ដឹកនាំដោយឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ...
គិតត្រឹមថ្ងៃទី១៨មេសា ម្សិលមិញ ចំនួនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលបានចូលទស្សនា ហាត់ប្រាណ និងដើរកម្សាន្តនៅព្រលានយន្តហោះពោធិ៍ចិនតុង កាន់តែមានចំនួនកើនឡើងជាបន្តបន្ទាប់ ដែលចំនួននេះបានកើនឡើងលើសពីការរំពឹងទុក។ បញ្ជាក់ប្រាប់ BTV លោក គឹម យូឃៀង អ្នកទទួលរៀបចំបើកដំណើរការឲ្យចូលទស្សនាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចាស់ជាបណ្តោះអាសន្ន ប្រាប់ថា ក្នុងនាមជាអ្នករៀបចំ ពិតជាមានអារម្មណ៍សប្បាយរីករាយ និងពេញចិត្តជាខ្លាំង ដោយមិននឹកស្មានថា មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានចូលទស្សនា ហាត់ប្រាណ និងដើរកម្សាន្តនៅព្រលានយន្តហោះពោធិ៍ចិនតុងច្រើនលើសពីការរំពឹងទុកបែបនេះទេ។ លោកបានប្រាប់ទៀតថា សូម្បីកន្លែងចំណតម៉ូតូ...
ទីក្រុងអ៊ីស្តង់ប៊ុល, តួកគីយ៉េ ៖ គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភា និងជាប្រធានគណៈប្រតិភូ កាលពីល្ងាច ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ បានបន្តបេសកកម្មការទូតយ៉ាងមមាញឹក ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា។ ក្នុងឱកាសនោះ លោកជំទាវ ខេង សំវ៉ាដា អនុប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និង ឯកឧត្តមបណ្ឌិត សម...