ក្នុងនាមម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំក្រុមអ្នកនយោបាយ អន្តរសភាអាយប៉ាលើកទី១៦ (The 16th AIPA Caucus Meeting) សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ស្វាគមន៍គណៈប្រតិភូអន្តរសភាអាស៊ាន (អាយប៉ា/AIPA) គណៈប្រតិភូសង្កេតការណ៍ គណៈប្រតិភូដែលជាភ្ញៀវរបស់កម្ពុជា និងដៃគូអភិវឌ្ឍន៍នានា ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំដ៏សំខាន់នេះ នៅវិមានរដ្ឋសភាកម្ពុជា។ នៅមុនពិធីបើកជាផ្លូវការកិច្ចប្រជុំ AIPA Caucus នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥...
ភ្នំពេញ៖ ក្នុងខែមិថុនា ឆ្នាំ២០២៥នេះ មន្ត្រីអត្តសញ្ញាណកម្មបន្តខិតខំបម្រើសេវាលិខិតឆ្លងដែនជូនប្រជាពលរដ្ឋបានជាង២ម៉ឺនក្បាល។ តាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ក្នុងចំណោមនោះ ពលរដ្ឋដែលស្នើសុំសេវាតាមប្រព័ន្ធអនឡាញមានជាង៣០០នាក់ ខណៈប្រជាពលរដ្ឋមានជំងឺ ចាស់ជរា និងពិការភាព មន្ត្រីក៏បានចុះទៅផ្តល់សេវាដល់លំនៅឋានបានចំនួន៣នាក់ផងដែរ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បញ្ជាក់ថា ក្នុងរយៈពេលដូចគ្នានេះ មន្ត្រីក៏ផ្តល់សេវាលិខិតធ្វើដំណើរជាង៥ពាន់ក្បាលជូនពលករខ្មែរដែលចេញទៅធ្វើការនៅបរទេស និងបានទទួលការស្នើសុំធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មីជាង៤សែននាក់ ព្រមទាំងបានទទួលពាក្យស្នើសុំបោះពុម្ពឡើងវិញអត្តសញ្ញាណបណ្ណទុតិយតាជាង៨ពាន់សន្លឹក។ សូមបញ្ជាក់ថា ក្នុងរយៈពេល១ខែកន្លងទៅនេះ មន្ត្រីអត្តសញ្ញាណកម្មបានផ្តល់អត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋនៅស្នាក់ការ ប.ស.ស ស្នាក់ការអ៊ីអនម៉ល២ និងអ៊ីអនម៉ល៣...
បន្ទាយមានជ័យ៖ ផ្លែទុរេនប្រមាណជាង៤តោន ត្រូវបានប្រជាពលរដ្ឋចំនួនពីរឃុំ គឺឃុំសំឡូត និងឃុំស៊ុង ក្នុង ស្រុកសំឡូត ខេត្តបាត់ដំបង យកទៅមកប្រគល់ជូនដល់កម្លាំងកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារព្រំដែន នៅទីបញ្ជាការដ្ឋានទិសទី១ បន្ទាយមានជ័យ។ លោក ឈិម ព្រឿង មេឃុំសំឡូត និងលោក វិត រ៉េត មេឃុំស៊ុង បានមានប្រសាសន៍ថា ក្រៅពីទុរេន នៅ មានបន្លែ ផ្លែឈើជាច្រើនប្រភេទទៀត ដែលប្រជាពលរដ្ឋក្នុងឃុំសំឡូត...
ភ្នំពេញ៖ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៥នេះ អង្គភាពច្រកចេញចូលតែមួយខេត្តប៉ៃលិន បានផ្តល់សេវាជូនប្រជាពលរដ្ឋចំនួន២៣.៤៧៥សេវា ទទួលបានចំណូលសរុបជាង១.១៣៤លានរៀល។ នេះបើតាមរបាយការណ៍ផ្ដល់មកក្រុមព័ត៌មាន នៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។ ចំនួននេះ ប្រហាក់គ្នានឹងឆ្នាំ២០២៤ ដែលច្រកចេញចូលតែមួយខេត្តប៉ៃលិនបានផ្ដល់សេវាជូនប្រជាពលរដ្ឋបានសរុបចំនួន៤៣.៦២៩សេវា និងទទួលបានចំណូលជាង ២.០៧២លានរៀល។ សម្រាប់កន្លះឆ្នាំមកនេះ សេវាផ្ដល់បានច្រើនជាងគេ គឺវិស័យរដ្ឋបាល មានចំនួន ១២.៨៦០សេវា ទទួលបានចំណូលជាង២៦៧លានរៀល បន្ទាប់មក គឺវិស័យសាធារណការ និងដឹកជញ្ជូន មានចំនួន ៥.១១០សេវា ទទួលបានចំណូលជាង៤៣២លានរៀល វិស័យសុខាភិបាលមាន៤.៨៧០សេវា...
បន្ទាយមានជ័យ៖ សហគ្រាស អាជីវក ម្ចាស់ជំនួញធំៗមកពីតាមបណ្ដាខេត្ត រួមនឹងសិស្សនិស្សិតនៅក្នុងខេត្តបន្ទាយមានជ័យ បានចូលរួមវគ្គសិក្ខាសាលា ស្តីពីយុទ្ធសាស្ត្រ “ប៥” របស់សហគ្រិនដើម្បីបម្លែងបញ្ហាឱ្យទៅជាឱកាស ក្នុងស្ថានភាពបច្ចុប្បន្ន និងអនាគត ដើម្បីជាការចែករំលែកនូវគន្លឹះសំខាន់ៗដល់បណ្តាសហគ្រិនម្ចាស់ជំនួញសិស្សនិស្សិតបានយល់ ជុំវិញទីផ្សារ ការប្រើប្រាស់ធនធានមានស្រាប់ក្នុងស្រុក ដើម្បីរួមគ្នាលើកកម្ពស់ផលិតផលដែលអាចផលិតបានក្នុងស្រុក ទាំងគុណភាព និងទិន្នផលត្រូវបានបំរើឱ្យសេចក្តីត្រូវការក្នុងទីផ្សារ។ សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក លី សុវណ្ណារិទ្ធ អភិបាលខេត្តស្តីទី ដោយមានការចូលរួមឧកញ៉ា អ៊ឹង វណ្ណម៉ៅ ប្រធានសភាពាណិជ្ជកម្មខេត្ត...
កំពង់ឆ្នាំង៖ ក្នុងពេលឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈអភិបាលខេត្តកំពង់ឆ្នាំង កំពុងដឹកនាំធ្វើវិធានការរដ្ឋបាលរៀបចំសណ្តាប់ធ្នាប់ អនាម័យបរិស្ថាន នៅផ្សារសមុទ្រទឹកសាប ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌បានស្អាតហើយនោះ នៅផ្សារកំពង់បឹងសន្តិភាព ក្នុងស្រុកកំពង់លែងឯណេះវិញ បែរជាមានអ្នកម៉ៅការសាងសង់ផ្សារកំពង់បឹងសន្តិភាព បានសង់រំលោភលើប្រព័ន្ធលូ និងចំណីផ្លូវសាធារណៈ ដោយមិនបានទុកចំណីផ្លូវជុំវិញផ្សារនោះឡើយ។ ករណីនេះ លោក យ៉ែម លក្ខិណា បញ្ជាក់ថា កិច្ចការងារនេះ បានទៅដល់ដៃអាជ្ញាធរខេត្តកំពង់ឆ្នាំង ហើយអាជ្ញាធរខេត្តបានអោយខាងអ្នកម៉ៅការសាងសង់ផ្សារនោះ ត្រូវកែតំរូវឡើងវិញ។ លោក...
ភ្នំពេញ ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានព្រះអនុញ្ញាតជូន ឯកឧត្តម Chen Zhou អនុរដ្ឋមន្ត្រី នៃក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងគណៈប្រតិភូ ចូលបង្គំគាល់សម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលគណបក្សហ៊្វុនស៊ិនប៉ិច សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្នុងរយៈពេល ២២ខែ ចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៥ ក្រោមការដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៧នេះ រោងចក្រសហគ្រាសនៅកម្ពុជាបានកើនឡើងចំនួន ៥ ៣៥៦ រោងចក្រ ពោលគឺកើនពី៤០ ៣០០ ដល់៤៥ ៦៥៦ រោងចក្រសហគ្រាស ស្មើនឹងកំណើន១៣,២៩%។ នេះគឺជាការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃទី១៤ ខែកក្កដា នេះ។ លោកបន្តថា...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ លោកសាស្រ្តាចារ្យរង លូ លីឃាង នាយកមនី្ទរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីសម្ពោធបើកជាផ្លូវការគ្លីនិកជំងឺភ្នែកស្ងួត នៃមនី្ទរពេទ្យព្រះអង្គឌួង ក្នុងគោលបំណងចង់ឲ្យប្រជាជនទាំងអស់ បានទទួលនូវសេវាដែលមានគុណភាពល្អឥតខ្ចោះ ហើយក៏ជួយក្នុងការលើកកម្ពស់គុណភាពជីវិត។ លោកសាស្រ្តាចារ្យរង លូ លីឃាង បានថ្លែងថា ថ្ងៃនេះជាកិតិ្តយសរបស់មនី្ទរពេទ្យព្រះអង្គឌួង ដែលបានបើកជាផ្លូវនៅគ្លីនិកមួយ ដែលហៅថា គ្លីនិកជំងឺភ្នែកស្ងួត។ បើសិនស្តាប់ទៅ ពាក្យថា ភ្នែកស្ងួតនេះ...
ភ្នំពេញ ៖ ក្រសួងធម្មការ និងសាសនា បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៥០, ដែលជាផ្នែកដ៏សំខាន់មួយក្នុងការកសាងខឿនសេដ្ឋកិច្ច សង្គម វប្បធម៌និងសាសនា របស់រាជរដ្ឋាភិបាលកម្ពុជា, នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។ លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ជាគំនិតផ្តួចផ្តើមដ៏ខ្ពស់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន...