ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំកម្លាំងទ័ព១០០នាក់ ធ្វើការហ្វឹកហ្វឺនជំនាញបើកបរអូរប័រ និងការសង្គ្រោះបឋម ដើម្បីឲ្យកងទ័ពមានសមត្ថភាពគ្រប់គ្រាន់ ត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ក្នុងហេតុការគ្រោះទឹកជំនន់ដែលអាចកើតមានជាយថាហេតុ។ ការហ្វឹកហ្វឺននេះ គឺស្ថិតនៅទំនប់អូរតាមម៉ា ភូមិត្រពាំងប្រិយ៍ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។
នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ “ទិវាប្រៃសណីយ៍ពិភពលោក – World Post Day” ក្រោមប្រធានបទ “ប្រៃសណីយ៍សម្រាប់ប្រជាជន៖ សេវាពីមូលដ្ឋានទៅកាន់សកលលោក” នៅមជ្ឈមណ្ឌលនវានុវត្តន៍ (បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក.ប.ទ. មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត មន្រ្តីរាជការ ក.ប.ទ. នៃប្រតិបត្តិករវិស័យប្រៃសណីយ៍ វិស័យឯកជន...
ក្រោមកិច្ចសហការ រវាងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម និងក្រុមហ៊ុនឯកជន យុវជនរៀនជំនាញផ្នែកវិស្វកម្មរថយន្តចំនួន ៣០នាក់ នឹងទទួលបានអាហាររូបករណ៍ដើម្បីបន្តការសិក្សាជំនាញផ្នែកយានយន្ត។ ក្នុងនោះ យុវជនក៏នឹងអាចមានឱកាសបន្ថែមទៀត ដើម្បីទៅធ្វើការនៅអូស្រ្តាលី និងក្រុមហ៊ុនល្អៗនៅក្នុងស្រុកផងដែរ ក្រោយបញ្ចប់ការសិក្សា។ លោក សយ សុឃាង នាយករង នៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ហៅកាត់ភាសាអង់គ្លេស ITI នៅក្រោយចប់សិក្ខាសាលាតម្រង់ទិសផ្តល់ព័ត៌មានដល់និស្សិតមជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា (ACE) កាលពីព្រឹកថ្ងៃទី៩ តុលា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវីឱ្យដឹងថា អាហាររូបករណ៍ទាំងនេះ...
ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតស្វីស ប្រចាំប្រទេសកម្ពុជា ដែលដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក បានសម្តែង នូវការសោកស្តាយផងដែរចំពោះការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធរវាងកម្ពុជា និងថៃ នាពេលកន្លងមក ហើយឯកឧត្តមសង្ឃឹមថាស្ថានភាពនេះ នឹងឆាប់វិលត្រឡប់ទៅមានភាពប្រក្រតីឡើងវិញនាពេលខាងមុខ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានទទួល ជួបឯកឧត្តម ផេត្រូ ហ្ស្វាលែន (Pedro ZWAHLEN) ឯកអគ្គរដ្ឋទូតស្វីសប្រចាំកម្ពុជា ដែលមាននិវេសន ដ្ឋាននៅទីក្រុងបាងកកចូលជួបសម្តែងការគួរសម...
កំពង់ឆ្នាំង ៖ សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ៣ឆ្នាំរំកិល (២០២៦-២០២៨)នៅរដ្ឋបាលស្រុកជលគិរី បានធ្វើឡើងនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ ដោយមានការចូលរួមពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ កែ ចន្ទមុនី តំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ព្រមទាំងអាជ្ញាធរស្រុក ថ្នាក់ដឹកនាំមន្រ្តីរាជការមន្ទីរអង្គភាពពាក់ព័ន្ធ និងអង្គការ សមាគម ដៃគូអភិវឌ្ឍន៍នានាផងដែរា ។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា: សិក្ខាសាលាដែលបានរៀបចំឡើងនាពេលនេះពិតជាមានសារៈសំខាន់បំផុតសម្រាប់រដ្ឋបាលស្រុកជលគិរី...
ប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ សរុបចំនួន ២៥៩គ្រួសារ នៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ មានចិត្តរំភើបសប្បាយរីក ពេលទទួលបានភាពកក់ក្តៅ និងការយកចិត្តពីទុកដាក់ចំពោះជីវភាពរស់នៅ គ្រាមានទឹកជំនន់ ពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់។ ជាក់ស្តែង នាថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០២៥ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ នាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ សរុបចំនួន...
កម្ពុជាបាននាំចេញកសិផលទៅទីផ្សារក្រៅប្រទេស នៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥, មានបរិមាណសរុបជាង ១១,១ លានតោន គិតជាទំហំទឹកប្រាក់ត្រូវប្រមាណជាង ៣.៨៨៨ លានដុល្លារអាម៉េរិក ដោយគាំទ្រដោយកសិផលជាច្រើនប្រភេទ ជំរុញដល់ ការនាំចេញមានកំណើនខ្ពស់។ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញរបាយការណ៍ នៃការនាំចេញកសិផលរបស់ កម្ពុជា ក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២៥, ក្នុងនោះសម្រាប់ការនាំចេញកសិផលរបស់កម្ពុជាទៅក្រៅប្រទេស មានបរិមាណសរុបជាង ១១,១...
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥នេះ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើកិច្ចការងារដោះមីនមនុស្សធម៌ បានជួបប្រជុំលើកទី២ តាមប្រព័ន្ធ VTC ដោយទទួលបានលទ្ធផលផ្លែផ្កាជាវិជ្ជមានគួរឱ្យកត់សម្គាល់។ ភាគីទាំងពីរបានឯកភាពលើចំណុចជាច្រើននៅលើសេចក្ដីព្រាងនិយាមនីតិវិធីប្រតិបត្តិ (SOP) របស់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ។ ចំពោះចំណុចនៅសេសសល់មួយចំនួនទៀត ភាគីទាំងពីរឯកភាពនឹងបន្តពិភាក្សាគ្នាបន្ថែមទៀត ដើម្បីឈានទៅដល់ការសម្រេចនិយាមនីតិវិធីប្រតិបត្តិ (SOP)។...
ស្វាយរៀង ៖ បើទោះជាការរិតបណ្តឹងច្បាប់ចរារចណ៏ផ្លូវគោក តាមរយះអប់រំតាម វេទិការសាធារណៈ វិទ្យុ ទូរទស្សន៏ និងព័ត៏មានសង្គម ជាបន្តបន្ទាប់ហើយក្តី តែអត្រាគ្រោះថ្នាក់ចរាចរណ៏ នៅតែមាននៅគ្រប់មូលដ្ឋាន ខណៈដែលពលរដ្ឋប្រើប្រាស់យានយន្តមានកំណើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងអ្នកបញ្ជាយានយន្តបានធ្វើការធ្វេសប្រហែសនៅពេលកំពុងបើកបរ និងការប្រលែងសត្វ គោ ក្របី គ្មានសណ្ឋាប់ធ្នាប់របស់ពលរដ្ឋផងដែរ ។ លោកវរៈសេនីយ៏ឯក អ៊ុច សារ៉ន នាយកការិយលយ័ចរាចរណ៏ផ្លូវគោក នៃស្នងការនគរបាលខេត្តស្វាយរៀងបានទូរទស្សន៏ BTV តាមរយះសារតេឡេក្រាម ថ្ងៃទី៩ ខែតុលា...
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចរបស់គណៈប្រតិភូស្ថានទូតនៃសាធារណរដ្ឋតួកគី ប្រចាំកម្ពុជា ដឹកនាំដោយ លោកជំទាវឯកអគ្គរដ្ឋទូត Ulku Kocaefe និងពិភាក្សាការងារ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។ ក្នុងឱកាសនោះ ក្នុងនាមបណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ប្រធានបណ្ឌិត្យសភា បានសម្តែងនូវសេចក្តីសប្បាយរីករាយក្រៃលែង ដែលបានជួបពិភាក្សាការងារជាមួយ លោកជំទាវឯកអគ្គរដ្ឋទូត អំពីកិច្ចសហការ...