ភ្នំពេញ៖ កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ បានបញ្ចប់ ដោយភាគីកម្ពុជា និងថៃបានបញ្ជាក់នូវការប្តេជ្ញាចិត្តធ្វើការរួមគ្នា ឆ្ពោះទៅការស្តារប្រក្រតីភាពឡើងវិញ នៅតាមតំបន់ព្រំដែន ជំរុញស្មារតីនៃភាពជាអ្នកជិតខាងល្អ និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុល ភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា ស្តីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥។ សេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ...
ភ្នំពេញ៖ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាល បានសហការណ៍រៀបចំវគ្គបណ្តុះបណ្តាល ស្តីពី ការគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ។ វគ្គបណ្តុះបណ្តាលនេះសំដៅលើការផ្តល់ចំណេះដឹងបន្ថែមជូនទៅដល់មណ្ឌលសុខភាពទូទាំងប្រទេស ដែលជាគោលដៅក្នុងការដឹកនាំគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលនឹងទៅបំពេញការងារក្រោយឆ្លងកាត់ការប្រឡងប្រជែង ស្របតាមនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការស៊ីវិល។ មានប្រសាសន៍ក្នុងសុន្ទរកថាស្វាគមន៍បើកកម្មវិធីវគ្គបណ្តុះបណ្តាល ឯកឧត្តម ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល បានជម្រាបអង្គពិធីថា វគ្គបណ្តុះបណ្តាលនេះ គឺដើម្បីណែនាំដល់គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ជាពិសេសប្រធានមណ្ឌលសុខភាពទូទាំងប្រទេស ឱ្យបានយល់ជ្រាបកាន់តែច្បាស់ពី ការជ្រើសរើស និងការគ្រប់គ្រងមន្រ្តីវិជ្ជាជីវៈសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ អំពីនីតិវិធីផ្សេងៗ ក្នុងការដឹកនាំគ្រប់គ្រង...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យឯកឧត្តម ម៉ារគូស ឌូស្ត្រេយ ដា កូស្តា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម។ នៅក្នុងជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធានាពីការគាំទ្រ និងជំនួយចាំបាច់នានា ដើម្បីជួយសម្រួលដល់បេសកកម្មការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា...
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានសមាជិក សមាជិការដ្ឋសភា ពេលផ្ដើមសម័យប្រជុំចំនួន ១២០រូប ដោយមានរបៀបវារៈពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ មាន សេចក្តីព្រាងច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិ ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។ ១,ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្ដីពី...
ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២៥ នេះ ចាប់ផ្ដើមដឹកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទៅកាន់បណ្ដារាជធានី-ខេត្តទៅទាំងប្រទេស។ ការដឹកជញ្ជូនវិញ្ញាសាចេញទៅតាមរាជធានី-ខេត្តនេះ ក៏មានវត្តមានមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយចូលរួមតាមដានពិនិត្យដំណើរការ ដើម្បីធានាបានភាពត្រឹមត្រូវផងដែរ។ បើតាមក្រសួងអប់រំ យុវជន និងកីឡា ការដឹកជញ្ជូនវិញ្ញាសានៅថ្ងៃនេះ គឺដឹកចេញពីវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ ក្រោមការចូលរួមពិនិត្យតាមដានដោយ មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ។ តាមការបញ្ជាក់របស់ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ...
ភ្នំពេញ៖ ក្រសួងការពារជាតិសូមជម្រាបជូនដល់សាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អំពីលទ្ធផល នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិ ភាគទី៥របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាតរបស់ថៃ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងជា សហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ គណៈ ប្រតិភូថៃដឹកនាំដោយឧត្តមនាវីឯក...
នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ស្ថានទូតខ្មែរនៅប្រទេសជប៉ុន ក្រុមការងារ ESEA ទទួល បន្ទុក ប្រទេសជប៉ុន និងសហគមន៍ខ្មែរនៅជប៉ុនប្រមាណ២០០នាក់ បានរៀបចំកម្មវិធីគោរពវិញ្ញាណក្ខន្ធ និងបង្សុកូលឧទ្ទិសកុសលជូនដល់វីរកងទ័ពពលីនៅសមរភូមិមុខ នៅវត្តបិតាធំ ខេត្តកាណាហ្កាវ៉ា នៃប្រទេសជប៉ុន ដោយមានការចូលរួមពីបងប្អូនសហគមន៍ខ្មែរ និស្សិត និងពលករសរុបប្រមាណ ២០០នាក់។ កម្មវិធីនេះមានពិធីសាសនាដូចជាការប្រគេនយាគូព្រះសង្ឃ រាប់បាត្រ វេរចង្ហាន់ប្រគេនព្រះសង្ឃ និងបង្សុកូលឧទ្ទិសកុសល ដោយបាននិមន្តព្រះសង្ឃពីវត្តខ្មែរ សាមគ្គី វត្តខ្មែរអង្គររតនរង្សី និងព្រះសង្ឃគង់នៅវត្តបិតាធំ...
មុនចូលដល់ររបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានប្រកាសសារជាថ្មី គាំទ្រយ៉ាងពេញទំហឹងនិងជឿជាក់យ៉ាងមោះមុត ចំពោះចំណាត់ការ របស់រាជរដ្ឋាភិបាល ដែលតែងតែប្រកាន់ជំហរដាច់ខាត ក្នុងការអនុវត្តយ៉ាងម៉ឺងមាត់ នូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះស្រាយបញ្ហាជម្លោះដោយសន្តិវិធី សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីបញ្ចប់ជម្លោះកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស និងស្តារសន្តិភាពពេញលេញឡើងវិញ។ សម្តេចបានគូសបញ្ជាក់ថា ដោយបទឈប់បាញ់នៅមានភាពផុយស្រួយនៅឡើយ រដ្ឋសភាកម្ពុជា...
កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយថ្នាក់ដឹកនាំ មន្រ្ដីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានអញ្ជើញទៅពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវជនបទ ចំនួន១ខ្សែ ស្ថិតនៅក្នុងឃុំតាលោ ស្រុកតាលោសែនជ័យ និងកាដ្ឋានសាងសង់ស្ពានបេតុងមួយកន្លែងស្ថិតក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ខ្សែផ្លូវទី១ នេះមានឈ្មោះ ព្រៃវាំង-ដំណាក់ទ្រព្យ មានប្រវែងសរុប ៨,៣៥គ.ម. ទទឹងប្រវែង ៦ម៉ែត្រ ចិញ្ចើមសងខាងប្រវែង ១ម៉ែត្រ ជាផ្លូវក្រាលកៅស៊ូពីរជាន់...
នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅក្នុងបរិវេណបុរីវប្បធ៌មកោះសំពៅមាស ទីរួមខេត្តពោធិ៍សាត់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការ ខេត្តពោធិ៍សាត់ជាខេត្តទី២៤ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។ អញ្ជើញចូលរួមក្នុងពិធីប្រកាសនេះរួមមានវត្តមានរបស់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តមអភិបាល...