ម្ចាស់អាជីវកម្មជាស្ត្រី បង្ហាញនូវគោលជំហខ្ពស់ ក្នុងកាពង្រឹង និងពង្រីកការផលិតឱ្យមានទំហំកាន់តែធំ ដើម្បីរុញចូលទីផ្សារ ជាពិសេសការប្តេជ្ញាចិត្តមិនឡើងថ្លៃលើមុខទំនិញរបស់ខ្លួនដើម្បីគាំទ្រដល់តម្រូវការរបស់ប្រជាពលរដ្ឋ និងដើម្បីចូលរួមចំណែកក្នុង សេដ្ឋកិច្ចជាមួយរាជរដ្ឋាភិបាល។ ម្ចាស់អាជីវកម្មជាស្រ្តី ដែលផលិតគ្រឿងបរិភោគ-ឧបភោគ, សម្លៀកបំពាក់ គ្រឿងសំអាង និងគ្រឿងអលង្ការ ដែលចូលរួមក្នុង ពិព័រណ៍ផលិតផល នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងខួបអនុស្សាវរីយ៍ឆាំ្នទី១៤ របស់សមាគមសហគ្រិន ស្ត្រីកម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ជាមួយ BTV ថា នៅក្នុងអន្តរកាលនៃជម្លោះព្រំដែនដែលបង្កដោយប្រទេសជិតខាង ខ្សែច្រវាក់ផលិត- កម្មក្នុងស្រុកបានចាប់ផ្តើមងើបឡើងជាបណ្តើរៗ ដោយបាននិងកំពុងជំរុញផលិតទំនិញបម្រើតម្រូវការទីផ្សារ...
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា បច្ចុប្បន្នក្រសួងមុខងារសាធារណៈកំពុងធ្វើការពិនិត្យឡើងវិញ និងការវិភាគមុខងារសំខាន់ៗមួយចំនួនដែលមានភាពប្រទាក់ក្រឡាស្មុគស្មាញ។ ការលើកឡើងដូចនេះធ្វើឡើងក្នុង«សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ» ដែលធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅដឹព្រេមៀសេនធ័រ សែនសុខ រាជធានីភ្នំពេញ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងក្នុងការបើកសន្និបាតនៅថ្ងៃនេះថា បច្ចុប្បន្នក្រសួងមុខងារសាធារណៈ កំពុងធ្វើការពិនិត្យឡើងវិញ និងការ វិភាគមុខងារសំខាន់ៗមួយចំនួនដែលមានភាពប្រទាក់ក្រឡាស្មុគ្រស្មាញ...
កម្ពុជា និងសហភាពអឺរ៉ុប បានត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត ដែលរួមមានវិស័យថាមពល អប់រំ និងការអភិវឌ្ឍជំនាញ អភិបាលកិច្ច ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគាំពារសង្គម កសិកម្ម ការវិនិយោគ បរិស្ថាន និងការប្រែប្រួលអាកាសធាតុ ក៏ដូចជាច្រកទ្វារសកល និងកិច្ចសហប្រតិបត្តិការអាស៊ាន។ ការត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការនេះ នៅក្នុងកិច្ចប្រជុំអនុក្រុមស្តីពីសហប្រតិបត្តិការ ក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប លើកទី១៣ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ក្រសួងការបរទេស...
បន្ទាយមានជ័យ ៖ មន្រ្តីជំនាញនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងរដ្ឋបាលបាលស្រុកភ្នំស្រុក បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុក្នុងភូមិស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ចំនួន៤០០៤បណ្ណដែលពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នេះធ្វេីឡើង ក្រោមអធិបតីភាពលោក លៀម សុដា អភិបាល រងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យនៅវត្តស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក...
ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ និង លោក អៀន ហូសឃីន (Ian Hoskins) ប្រធានផ្នែកនៃអគ្គនាយកដ្ឋានភាពជាដៃគូអន្តរជាតិនៃសហភាពអឺរ៉ុប បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំអនុក្រុមស្តីពីសហប្រតិបត្តិការ ក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១៣ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំអនុក្រុមនេះ ភាគីទាំងពីរបានត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត ដែលរួមមានវិស័យថាមពល អប់រំ និងការអភិវឌ្ឍជំនាញ អភិបាលកិច្ច ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ...
នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ សារព័ត៌មានថៃ បានចុះផ្សាយដោយដកស្រង់សម្តីរបស់ប្រធានចារកម្មថៃដែលចោទមកលើកម្ពុជាត្រៀមសម្រាប់ការផ្ទុះអាវុធលើកទី៣ គឺមិនត្រឹមត្រូវ និងជាការអះអាងដោយគ្មានមូលដ្ឋាន។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជានៅយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថាកងយោធពលខេមរភូមិន្ទ ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវការគោរពសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត...
(រាជធានីភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Suresh Natarajan នាយកប្រតិបត្តិនៃវិទ្យាស្ថាន ITE Education Services (ITEES) នៅប្រទេសសិង្ហបុរី នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដែលក្នុងឱកាសនោះដែរ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី “កិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ...
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ត្រលប់មកកាន់មាតុប្រទេសប្រកបដោយសុខសុវត្តិភាព កាលពីរាត្រីថ្ងៃចន្ទ ៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។ គួរំលឹកផងដែរថា ដំណើរទស្សនៈកិច្ចនេះតបតាមការអញ្ជើញរបស់គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដែលមាន រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦...
ភ្នំពេញ៖ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ចំនួន ៤ករណី ផ្សេងគ្នានៅក្នុងបុរីអ័រគីដេ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ។ ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនសរុបចំនួន១៥នាក់ និងដកហូត វត្ថុតាង រួមមាន: ទូរសព្ទដៃសរុបចំនួន ៤៣គ្រឿង និងកុំព្យូទ័រយួរដៃចំនួន ៥គ្រឿង រថយន្តម៉ាក GAC GN8 ចំនួន ១គ្រឿង សារធាតុញៀនក្រាមថ្លាសង្ស័យជាគ្រឿងញៀន...
បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះដោយពួកទាហានឈ្លានពានថៃហ៊ុំព័ទ្ធដីធ្លី និងយកផ្ទះសម្បែងពួករបស់គាត់ ហើយមិនទាន់អាចវិលត្រឡប់ទៅវិញបានគឺមានចំនួន៦ភូមិ ហើយរាជរដ្ឋាភិបាលក៏បានការរៀបចំដី និងផ្ទះជូនបងប្អូនផងដែរ ប៉ុន្តែមិនមែនជាថ្នូរនៃការដោះដូរជាមួយដីរបស់ពួកគាត់ ដែលបានបាត់បង់ដោយសារទាហានឈ្លានពានថៃហ៊ុព័ទ្ធយកនោះទេ គឺជាការរៀបចំឱ្យរស់នៅជាបណ្តោះអាសន្នតែប៉ុណ្ណោះ។ នេះបើតាមសេចក្តីព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ។ យោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យមានបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារ យោធាថៃហ៊ុំព័ទ្ធបន្លាលួស ដាក់ទូកុងតឺន័រយកដីធ្លី ផ្ទះសម្បែងដែលមិនអាចចូលទៅរស់នៅលើទីតាំងដីរបស់ខ្លួនបាន មានដូចជាភូមិជោគជ័យ ភូមិព្រៃចាន់ ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងភូមិសាមគ្គី ភូមិត្រពាំងសំរោង ភូមិផ្លូវបំបែក...