ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៥នេះ មន្ត្រីអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដែលប្រចាំការបំពេញភារកិច្ចតាមបណ្ដាច្រកទ្វារព្រំដែន រួមទាំងច្រកទ្វារព្រំដែនអាកាស បានប្រើវិធីសាស្រ្តស្រាវជ្រាវ និងសន្និដ្ឋានបឋម ឈានទៅទប់ស្កាត់បានទាន់ពេលវេលា ករណីសង្ស័យពាក់ព័ន្ធអំពើជួញដូរមនុស្ស ដោយឃាត់ដំណើរឆ្លងដែនសរុប១១៨នាក់ ក្នុងនោះមានជនជាតិខ្មែរ១០៤នាក់ ជនជាតិចិន១៤នាក់។ បើតាម ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជនសង្ស័យរងគ្រោះដោយអំពើជួញដូរមនុស្សទាំង១១៨នាក់ ត្រូវបានសមត្ថកិច្ចអន្តោប្រវេសន៍អន្តរាគមន៍ក្នុងករណីសរុបចំនួន៥៩ ដែលចំណុចនេះមានន័យថា ករណីនាំជនរងគ្រោះដែលភាគច្រើនត្រូវបានអូសទាញឱ្យទៅរៀបការដោយខុសច្បាប់ជាមួយជាជនបរទេស បានធ្វើឡើងជាក្រុមៗ។ ឆ្លើយនឹងសំណួរថាតើមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រើវិធីសាស្រ្តបែបណា ទើបអាចសន្និដ្ឋានដឹងអំពីរឿងនេះ លោកឧត្តមសេនីយ៍ឯក...
បណ្ដាគណបក្សនយោបាយ ក៏ដូចជាមន្ត្រីរាជការ និងមហាជនជាប្រជាពលរដ្ឋខ្មែរ បានបង្ហាញការគាំទ្រ ចំពោះគំនិតផ្ដួចផ្ដើមបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ឱ្យរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដកហូតសញ្ជាតិខ្មែរ ពីបុគ្គលជ្រុលនិយម ដែលគប់គិតជាមួយបរទេសធ្វើសកម្មភាពបំផ្លាញជាតិខ្មែរ បំផ្លាញផលប្រយោជន៍ជាតិ។ លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ ក៏ដូចជាមន្ត្រីរាជការបម្រើការងារជូនពលរដ្ឋនៅតាមមូលដ្ឋាន បានបង្ហាញនូវការគាំទ្រទាំងស្រុង ទៅលើវិសោធនកម្មច្បាប់ដើម្បីឱ្យមានការដកហូតសញ្ជាតិពីបុគ្គលជ្រុលនិយមដែលជាជនជាតិខ្មែរ។ ការចេញគាំទ្រជាបន្តបន្ទាប់ ពីគណបក្សនយោបាយ ក៏ដូចជាមន្ត្រីរាជការ និងប្រជាពលរដ្ឋដែលមានសញ្ជាតិជាខ្មែរនេះ ក៏ស្របពេលដែល ក្រុមប្រឹក្សាធម្មនុញ្ញ...
ក្រុមប្រឹក្សាធម្មនុញ្ញ នៅព្រឹកថ្ងៃទី០២ខែកក្កដានេះ បានបើកកិច្ចប្រជុំបឋម និងកិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យ ពិភាក្សា និងរៀបចំសេចក្តីក្រាបបង្គំទូលថ្វាយមតិចំពោះព្រះរាជសាររបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញលើសេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។ ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមប្រឹក្សាធម្មនុញ្ញក្រាបបង្គំទូលថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បួងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះសេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជណាចក្រកម្ពុជាគឺអាចធ្វើទៅបាន។ បើតាមមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញានៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរ...
ព្រឹកថ្ងៃពុធ ទី២ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១០:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសមរបស់ឯកឧត្តម Lawrence Wong (ឡរ៉េន វ៉ុង) នាយករដ្ឋមន្ត្រី នៃប្រទេសសិង្ហបុរី ក្នុងឱកាសឯកឧត្តមអញ្ជើញដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា ក្នុងឱកាសនោះសម្ដេចតេជោ ហ៊ុន...
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរំលឹកពីហានិភ័យនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត ទន្ទឹមនឹងបច្ចេកវិទ្យាមួយនេះកំពុងពេញនិយម និងមានសន្ទុះប្រើប្រាស់កាន់តែច្រើនៗឡើងនៅទូទាំងពិភពលោក។ បញ្ញាសិប្បនិម្មិត (AI) បានជួយការងារយ៉ាងច្រើនសម្បើម ប៉ុន្តែក៏អាចបង្កនូវហានិភ័យច្រើនផងដែរ ដូចជាការបំភ្លៃព័ត៌មាន (ព័ត៌មានក្លែងក្លាយ) ដែលនាំដល់ការភ័ន្ទច្រឡំ និងអាចប៉ះពាល់ដល់ភាពវឹកវរ បើសិនជាមិនមានការបំភ្លឺ ឬឆ្លើយតបឱ្យទាន់ពេលវេលានោះទេ។ ថ្លែងនៅឯសិក្ខាសាលាថ្នាក់ជាតិស្តីពីសេចក្តីព្រាង “យុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត” និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “របាយការណ៍ស្តីពីការវាយតម្លៃភាពរួចរាល់ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា” រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានលើកទឹកចិត្តឱ្យគ្រប់ក្រសួងស្ថាប័ន “ធ្វើការវាយតម្លៃអំពីកម្រិតហានិភ័យនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងវិស័យរបស់ខ្លួន ដើម្បីជ្រើសរើសវិធានការឆ្លើយតបដែលសមស្រប...
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយរបស់សហភាពសហព័ន្ធយុវជនកម្ពុជាជូនដល់នាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងប្រដាប់អាវុធដែលឈរជើងនៅជួរមុខតាមបណ្ដោយព្រំដែន ទិសទី២ និងទិសទី៣ ខេត្តឧត្តរមានជ័យ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់មកពីមជ្ឍដ្ឋានផ្សេងៗគ្នា ក្នុងនោះមានតំណាងមកពីវស័យរដ្ឋ វិស័យឯកជន គ្រឹះស្ថានឧត្តមសិក្សា...
នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចនាយករដ្ឋមន្រ្ដីសិង្ហបុរី និងគណៈប្រតិភូជាន់ខ្ពស់ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ សម្ដេចធិបតី និងឯកឧត្តមនាយករដ្ឋមន្រ្ដីសិង្ហបុរី ក៏មានជំនួបទ្វេភាគី ដើម្បីពិភាក្សាលើការពង្រឹងទំនាក់ទំនងប្រទេសទាំងពីរផងដែរ។ តាមរយៈជំនួបទ្វេភាគីជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព ជាមួយនាយករដ្ឋមន្រ្ដីសិង្ហបរី នាយករដ្ឋមន្ត្រីទាំងពីរនឹងធ្វើការពិភាក្សាស៊ីជម្រៅបន្ថែមទៀត លើទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមករវាងកម្ពុជា និងសិង្ហបុរី។ កម្ពុជា និងសិង្ហបុរី...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) តំបន់សេដ្ឋកិច្ចពិសេស ចេ ជាង (Zhejiang) សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងរោងចក្រ Spot Tech ដើម្បីផ្តល់ឱកាសការងារភ្លាមៗជូនបងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃតាមច្រកព្រំដែន។ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានមានប្រសាសន៍ក្នុងដំណើរចុះសួរសុខទុក្ខបងប្អូនពលករពីប្រទេសថៃ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ថា...
ក្រុមមន្រ្តីជំនាញកម្ពុជា ធ្វើការស្វែងយល់ស៊ីជម្រៅ ពីបទពិសោធន៍វិជ្ជមាន និងកត្តាអវិជ្ជមានរបស់អ្នកចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យា ព័ត៌មាន និងទទួលយកនូវមតិយោបល់រិះគន់ដើម្បីស្ថាបនា ពីភ្នាក់ងារចុះបញ្ជីអាជីវកម្ម ដើម្បីជំរុញធ្វើបច្ចុប្បន្នភាពប្រព័ន្ធនេះឱ្យកាន់តែ ប្រសើរ។ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”បើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “បទពិសោធន៍ចុះបញ្ជីអាជីវកម្មតាមរយៈប្រព័ន្ធ ចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ក្នុងគោលបំណងស្វែងយល់ស៊ីជម្រៅពីបទពិសោធន៍វិជ្ជមាន និងអវិជ្ជមានរបស់អ្នកចុះ បញ្ជី និងទទួលយកនូវមតិយោបល់រិះគន់ដើម្បីស្ថាបនា ពីភ្នាក់ងារចុះបញ្ជីអាជីវកម្ម ដោយមានការចូលរួមដោះស្រាយបញ្ហាពីក្រសួង ស្ថាប័នពាក់ព័ន្ធដូចជា ក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានពន្ធដារ, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, បេឡាជាតិសន្តិសុខ សង្គម,...
នាព្រឹក ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីមអាល-សេក្ខ (Abdullah Bin Mohammed Bin Ibrahim Al-Sheikh) ប្រធានសភា នៃព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានសភា...