ប្រធាន អនុប្រធានមណ្ឌល នៅតាមមណ្ឌលកំណែទាំងអស់ បានដឹកនាំសមាជិកក្រុមកំណែមុខវិជ្ជាទាំង១០ ចាប់ផ្ដើមបន្តដំណើរការកំណែសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៨ តុលា ២០២៤។ លោកគ្រូ អ្នកគ្រូ ដែលជាប្រធានក្រុមដឹកនាំធ្វើអត្រាកំណែទាំងអស់ បានធ្វើការបែងចែកសមាជិកបន្តជាក្រុមតូច និងធ្វើការណែនាំដល់សមាជិកទាំងឱ្យបំពេញភារកិច្ចឱ្យបានត្រឹមត្រូវ និងយកចិត្តទុកដាក់ក្រោមស្មារតីទទួលខុសត្រូវខ្ពស់ ដោយមិនត្រូវយកភ្ជាប់មកជាមួយនូវទូរសព្ទដៃ និងឧបករណ៍អេឡិចត្រូនិកចូលបន្ទប់កំណែ ដើម្បីជៀសវាងបង្ហោះរាល់សំណៅកិច្ចការបេក្ខជន ឬអត្រាកំណែតាមបណ្ដាញសង្គម៕
ភ្នំពេញ៖ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានសេចក្តីជូនដំណឹងស្តីពី វិធានការពង្រឹងការរក្សាសុវត្ថិភាពនាវា-ទូកចម្លងដឹកអ្នកដំណើរគ្រប់ប្រភេទ ដើម្បីបង្ការ និងទប់ស្កាត់នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ ក្នុងរដូវវស្សា និងជំនន់ទឹកភ្លៀង ជាពិសេសចូលរួមអនុវត្តច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន ដូចជាច្បាប់ស្តីពីការដឹកជញ្ជូនផ្លូវទឹក និងសារាចរណែនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ស្តីពីវិធានការពង្រឹងការរក្សាសុវត្ថិភាពនាវា-ទូកចម្លងដឹកអ្នកដំណើរ៕
អ្នកនាំពាក្យសេតវិមានបាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា សហរដ្ឋអាមេរិក ព្រួយបារម្ភចំពោះរបាយការណ៍នានាដែលថាទាហានកូរ៉េខាងជើងកំពុងប្រយុទ្ធដើម្បីរុស្ស៊ីនៅអ៊ុយក្រែន។ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky នៅសប្តាហ៍នេះដែរ បានចោទប្រកាន់កូរ៉េខាងជើងពីបទបញ្ជូនកងទ័ពទៅកាន់កងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី ដោយនិយាយថា ទីភ្នាក់ងារចារកម្មរបស់លោកបានរាយការណ៍ឲ្យរូបលោកអំពីការចូលរួមពិតប្រាកដរបស់កូរ៉េខាងជើងក្នុងសង្គ្រាមនៅអ៊ុយក្រែន។ ម្ដងហើយម្ដងទៀត វិមានក្រឹមឡាំង តែងតែច្រានចោលការចោទប្រកាន់នេះថាជាព័ត៌មានក្លែងក្លាយ ។ ចំណែកអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក ហ្សង់ សាវីត (Sean Savett) បាននិយាយថា ប្រសិនបើការចូលរួមរបស់ទាហានកូរ៉េខាងជើងនៅអ៊ុយក្រែនជាការពិតមែននោះ នឹងបង្ហាញពីការកើនឡើងគួរឱ្យកតសម្គាល់នៅក្នុងទំនាក់ទំនងការពារជាតិកូរ៉េខាងជើង និងរុស្ស៊ី។ លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទង្វើបែបនេះក៏នឹងបង្ហាញពីកម្រិតថ្មីនៃភាពអស់សង្ឃឹមសម្រាប់ប្រទេសរុស្ស៊ីផងដែរ...
ក្រុងហ្សឺណែវ៖ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត សម តារា អនុប្រធានគណៈកម្មការទី១ នៃរដ្ឋសភា និងលោកជំទាវ ខេង សំវ៉ាដា អនុប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានអញ្ជើញចូលរួមកិច្ចប្រជុំរបស់គណៈកម្មការអចិន្ត្រៃយ៍ ស្តីពីសន្តិភាព និងសន្តិសុខអន្តរជាតិ នៃសហភាពអន្តរសភា (IPU149th) និងកិច្ចប្រជុំ «ក្រុមសភានិយាយភាសាបារំាងAPF» ដែលមានសមាជិកចំនួន៣០នាក់ មកពី២០ប្រទេសអញ្ជើញចូលរួម។ កិច្ចប្រជុំ APF បានពិភាក្សាអំពីសារៈសំខាន់នៃការទូតសភា ការថយចុះនៃការប្រើប្រាស់ភាសាបារាំង...
កម្ពុជានាំចេញអង្ករ នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៤, មានបរិមាណសរុបប្រមាណជាង ៤៤ ម៉ឺនតោន គិតជាទឹកប្រាក់មាន ចំនួនជាង ៣៣៥ លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះបើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ មានការធ្លាក់ចុះបន្តិចបន្តួច។ ទាក់ទិននិងការនាំចេញអង្ករនេះ, បើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បង្ហាញឱ្យដឹងថា នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៤ កម្ពុជាបាននាំចេញអង្ករ មានបរិមាណប្រមាណជាង ៤៤...
អភិបាលរដ្ឋ North Carolina លោក Roy Cooper កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានបញ្ជាក់ថា មនុស្សចំនួន ៩២នាក់ មកពីរដ្ឋ North Carolina នៅតែបាត់ខ្លួនជិតបីសប្តាហ៍ បន្ទាប់ពីព្យុះសង្ឃរាហេលេន (Hurricane Helene) ជាព្យុះដ៏ធ្ងន់ធ្ងរបំផុត បានវាយប្រហារសហរដ្ឋអាមេរិក ចាប់តាំងពីព្យុះ Katrina ក្នុងឆ្នាំ ២០០៥ ។ ព្យុះហេលេននេះ បានវាយប្រហារភាគអាគ្នេយ៍ ឆក់យកជីវិត...
ពោធិ៍សាត់៖ រថយន្តវះកាត់ចល័ត រួមនិងក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តឯកឧត្ដម កែវ រតនៈ ដឹកនាំដោយឯកឧត្ដម ជិត ប៉ុណ្ណារ៉ា និងលោកជំទាវ យូ ស្រីលាភ នឹងធ្វើការចុះព្យាបាលវះកាត់បកភ្នែកនិងកន្ទុយថ្លែនភ្នែក ដោយឥតគិតប្រាក់ ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ។ កម្មវិធីព្យាបាលវះកាត់ភ្នែកនេះ នឹងរៀបចំធ្វើឡើងនៅបរិវេណទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ នៅជាប់និងផ្លូវជាតិលេខ៥ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ក្រោមកិច្ចសហការសម្របសម្រួលដោយឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់...
ភ្នំពេញ៖ ក្នុងរយៈពេលមួយសប្ដាហ៍ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន ៨២ករណី ដែលក្នុងនោះ មានជនសង្ស័យចំនួន ២៦១ នាក់ និងត្រូវបានឃាត់ខ្លួនចំនួន ១៨៤នាក់។ នេះបើយោងតាម ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងនារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ក្នុងរយៈពេល ១សប្ដាហ៍ គិតចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែតុលា...
ភ្នំពេញ ៖ ដើម្បីចូលរួមចំណែកក្នុងកិច្ចការងារមនុស្សធម៌ក្នុងសង្គមជាតិ ព្រះគ្រូចៅអធិការទាំង២៤វត្តក្នុងខណ្ឌច្បារអំពៅ បានឧបត្ថម្ភទេយ្យទាន ទេយ្យវត្ថុ និងថវិកាមួយចំនួនធំ ជូនដល់អាជ្ញាធរខណ្ឌ សម្រាប់ការយកទៅប្រើប្រាស់ជាទានសប្បុរសបន្ត ចែកជូនដល់ប្រជាពលរដ្ឋ ជាជនក្រីក្រ , ជនខ្វះខាតគ្មានទីជម្រក , ទុរគត៌ជន , ចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិជាដើម ។ ពិធីប្រគល់-ទទួល ទេយ្យទាន ទេយ្យវត្ថុ និង ថវិកានេះ ធ្វើឡើងនៅវេលារសៀលថ្ងៃទី១៥ ខែតុលា...
ភ្នំពេញ ៖ ដើម្បីជាការលើកទឹកចិត្ត និងជាផ្នែក នៃការគិតគូរដល់មន្ត្រីនៅក្រោមឱវាទផងនោះ លោកសេង គន្ធ អភិបាលខណ្ឌមានជ័យ និងជាប្រធានកិត្តិយអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ បានផ្តល់អំណោយជូនដល់មន្ត្រីនគរបាលប៉ុស្តិ៍ ប្រជាការពារសង្កាត់ស្ទឹងមានជ័យទី១ រួមជាមួយបងប្អូនកម្មករប្រមូលសំរាម សរុបទាំងអស់៥០នាក់ ។ ពិធីសំណេះសំណាល និងផ្តល់អំណោយជូននេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ នៅក្នុងបរិវេណវត្តចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ ដោយមានការអញ្ចើញចូលរួមជាពីព្រះចៅអធិការវត្ត , ព្រះគ្រូសូត្រស្តាំសូត្រឆ្វេង និងញាតិញ៉ោមពុទ្ធិបរិស័ទមួយចំនួនទៀត ដែលបានចូលជាបច្ច័យ...