ក្នុងឱកាស អញ្ជើញជាអធិបតី ពិធីអបអរសាទរខួបអនុស្សាវរីយ៣០ឆ្នាំ នៃថ្ងៃបង្កើតកងពលតូចលេខ៧០ (១៥ តុលា ១៩៩៤-១៥ តុលា ២០២៤) នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមានថា អ្នកដែលក្លែងឯកសារកាត់ឆ្វៀលដីរដ្ឋនឹងត្រូវប្រឈមជាមួយផ្លូវច្បាប់។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ចាប់តាំងពីសម្ដេចឡើងកាន់តំណែងជានាយករដ្ឋមន្រ្ដី សម្ដេចមិនងាយសម្រេចឱ្យធ្វើការកាត់ឆ្វៀលដីរបស់រដ្ឋឱ្យបុគ្គលណាមួយនោះទេ ខណៈបច្ចុប្បន្នសម្ដេចកំពុងបញ្ជាឱ្យរដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ចុះពិនិត្យវាស់វែងជាក់ស្ដែងករណីមានការស្នើសុំកាត់ឆ្វៀលដីរបស់រដ្ឋ។ ក្នុងឱកាសនោះសម្ដេចធិបតីនាយករដ្ឋមន្រ្ដី...
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍ថា មេដឹកនាំរបស់ខ្លួនលោក Kim Jong Un បានកោះប្រជុំផ្នែកសន្តិសុខជាតិកម្រិតខ្ពស់មួយកាលពីថ្ងៃចន្ទ១៤តុលាដើមសប្ដាហ៍នេះ ដោយដឹកនាំផែនការនៃសកម្មភាពយោធាភ្លាមៗ ស្របពេលមានភាពតានតឹងកើនឡើងជាមួយកូរ៉េខាងត្បូង។ កិច្ចប្រជុំនៅទីក្រុងព្យុងយ៉ាង មានការចូលរួមពីមន្ត្រីសន្តិសុខកំពូលៗរបស់ប្រទេសនេះ រួមទាំងមេទ័ព និងមន្ត្រីយោធាផ្សេងទៀត ព្រមទាំងរដ្ឋមន្ត្រីក្រសួងសន្តិសុខ និងការពារជាតិផងដែរ។ ទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េខាងជើង KCNA បានរាយការណ៍ថា មេដឹកនាំកំពូលរបស់ខ្លួនបានដាក់ចេញទិសដៅនៃសកម្មភាពយោធាភ្លាមៗ ហើយបានបង្ហាញពីការងារសំខាន់ៗដែលត្រូវបំពេញក្នុងប្រតិបត្តិការរារាំងសង្គ្រាម និងការអនុវត្តសិទ្ធិការពារខ្លួន ។ កិច្ចប្រជុំនេះ ធ្វើឡើង ខណៈប្រទេសមានអាវុធនុយក្លេអែរកូរ៉េខាងជើងនេះ បានចោទប្រកាន់ទីក្រុងសេអ៊ូល...
កំពង់ឆ្នាំង៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង បានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ គម្រប់១២ឆ្នាំ (១៥ ខែតុលា ឆ្នាំ២០១២ – ១៥ ខែតុលា ឆ្នាំ២០២៤)។ ពិធីនេះប្រារព្ធធ្វើនៅរដ្ឋបាលខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម ស៊ីវ រុន ប្រធានប្រឹក្សាខេត្ត និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង។...
ជនភៀសខ្លួនប៉ាឡេស្ទីនបានជួបហេតុការណ៍ដ៏រន្ធត់ដោយសារភ្លើងឆេះជំរំតង់របស់ពួកគេនៅព្រឹកថ្ងៃចន្ទ ១៤តុលាសប្ដាហ៍នេះ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលចំមន្ទីរពេទ្យ អាល់ អាកសា (Al Aqsa) នៅកណ្តាលដែនដីហ្កាហ្សា។ ក្រុមគ្រូពេទ្យបានរាយការណ៍ថា មនុស្ស២៧នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស ខណៈពលរដ្ឋនិយាយថាគ្មានសុវត្ថិភាពទេ មិនថាជាមន្ទីរពេទ្យ សាលារៀន ឬកន្លែងណាក៏ដោយក្នុងតំបន់ហ្កាហ្សានេះ។ពួកគេមនិយាយថា ជិត៥ថ្ងៃមកនេះ អ៊ីស្រាអែល បានវាយប្រហារលើសាលារៀន ហើយថ្ងៃនេះពួកគេវាយប្រហារស្រោចលើជំរំតង់ជនភៀសខ្លួន ដូចឃើញស្រាប់ហើយ តើយើងអាចធ្វើយ៉ាងណា? ចំណែកយោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារក្រុមសកម្មប្រយុទ្ធដែលធ្វើប្រតិបត្តិការពីមជ្ឈម្ឌលបញ្ជាការមួយនៅក្នុងបរិវេណនោះ។ អ៊ីស្រាអែលបានចោទក្រុមហាម៉ាសថាបានប្រើគ្រឿងបរិក្ខារស៊ីវិលក្នុងគោលបំណងយោធា ដែលហាម៉ាសបដិសេធ។ការវាយប្រហារនេះបានកើតឡើង ខណៈកងកម្លាំងអ៊ីស្រាអែល...
ភ្នំពេញ៖ សម្តេចមហាបវរធិបតីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ ថ្ងៃបង្កើតកងពលតូចលេខ៧០ ។ ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖ -សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ចាប់ពីតាំងពីថ្ងៃបង្កើត រហូតមកទល់បច្ចុប្បន្ន កងពលតូចលេខ៧០ បានប្រឹងប្រែងព្យាយាម ជម្នះរាល់ឧបសគ្គ ក្នុងការបំពេញភារកិច្ច...
សៀមរាប ÷ ផ្លូវជនបទចំនួន ៣ខែ្ស ស្ថិតនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប បានកំពុងចូលរួមលើកកម្ពស់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ តាមមូលដ្ឋាន មានផ្លូវល្អ បរិស្ថានស្អាត បង្កើតអាជីវកម្ម និងមុខរបរ និងសម្រួលដល់ការធ្វើដំណើរលឿនបានប្រសើរជាងមុន។ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើង ក្នុងការដឹកនាំគណៈកម្មាធិការអន្តរក្រសួងចុះត្រួតពិនិត្យ វាយតម្លៃលើការស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ៣ខ្សែ...
សៀមរាប ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបន្តផ្តោតយកចិត្តទុកដាក់ លើការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធផ្លូវជនបទ ព្រោះផ្លូវគឺជាសរសៃ ឈាមដែលតភ្ជាប់ និងមានភាពប្រទាក់ក្រឡា ជំរុញនូវគ្រប់អន្តរវិស័យ ជាពិសសជួយជំរុញចលនាសេដ្ឋកិច្ចនៅជនបទឱ្យកាន់តែ រីកចម្រើន។ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងក្នុងការដឹកនាំគណៈកម្មាធិការអន្តរក្រសួងចុះត្រួតចុះពិនិត្យ វាយតម្លៃ ប្រគល់-ទទួល និងបញ្ចប់សុពលភាពលើការងារ ស្ថាបនាស្ពានបេតុង នៅស្រុកជីក្រែង និងផ្លូវក្រាលដីល្បាយក្រួសចំនួន...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី “អបអរសាទរខួបលើកទី ២០ ឆ្នាំ នៃការចូលជាសមាជិករបស់កម្ពុជា នៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក” ។ ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចមហាបរវធិបតី បានលើកឡើងថា ក្រោយពេលដែលកម្ពុជាទទួលបានសន្តិភាព, ឯកភាពជាតិពេញលេញ ដែលកើតចេញពីនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន...
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលា ស្តីពី «ការផ្សព្វផ្សាយក្របខណ្ឌសវនកម្មផ្ទៃក្នុង» ដែលបានរៀបចំឡើងដោយនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងបរិស្ថាន នៅទិស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០២៤ បានមានប្រសាសន៍មន្រ្តីជំនាញចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត លើការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបនូវរាល់ សកម្មភាពល្មើសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ និងបទល្មើសបរិស្ថាន ដោយអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន...
Articles μâ¿70, 640 100 percent free Spins Contest 100 percent free From the Bitcoincasino United states Join Or Register To monitor Their Put Incentives! What are...