ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ចេញញ្ញត្តិថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនអគតិដែលបានយករូបវីដេអូនៃការសំណេះសំណាលរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា ជាមួយមន្ត្រីរាជការខេត្តព្រះវិហារកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ទៅកាត់តជាមួយសំឡេងក្លែងបន្លំដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត។ តាមរយៈញ្ញត្តិថ្កោលទោសដែលចេញផ្សាយនាថ្ងៃទី២៩ខែមិថុនាម្សិលមិញ ក.ប.ទ.បានលើកឡើងថា ការបង្កើតវីដេអូក្លែងបន្លំបែបនេះ ជាការបង្កើតព័ត៌មានមិនពិត និងជាអំពើទុច្ចរិតដែលមិនគួរអនុញ្ញាតឱ្យកើតមានលើបណ្ដាញសង្គមឌីជីលគ្រប់ប្រភេទ ហើយជនបង្កត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ កន្លងមក ក.ប.ទ. ធ្លាប់បានជូនដំណឹងឱ្យសាធារណជនទាំងអស់ប្រុងប្រយ័ត្នអំពីករណីឆបោកដោយប្រើប្រាស់បញ្ញាសិប្បនិម្មិតក្លែងបន្លំជាសំឡេងសមាជិកក្រុមគ្រួសារឬមិត្តភក្ដិ។ ដូចគ្នានេះ ក.ប.ទ. សូមអំពាវនាវដល់សាធារណជនទាំងអស់់មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះវីដេអូ សំឡេង និងរូបភាពទាំងឡាយដែលមានសភាពខុសប្រក្រតី ហើយត្រូវផ្ទៀងផ្ទាត់ដំណឹងដែលទទួលបានជាមួយនឹងប្រភពផ្លូវការរបស់ក្រសួង ស្ថាប័នរដ្ឋ និងស្ថាប័នសារព័ត៌មានផ្លូវការ។...
សហគ្រិនក្នុងស្រុកបានកំពុងចូលរួមចំណែកកែលម្អខ្សែច្រវាក់ផលិតកម្ម ពង្រីងគុណភាព និងពង្រីកទីផ្សារ និងបានកំពុងទាញយកផលប្រយោជន៍ពីវិស័យសក្តានុពលផ្សេងៗ ជាពិសេសការស្រូបយកផលិតផលក្នុងវិស័យកសិកម្មយកកកែច្នៃចេញជាផលិតផលសម្រេចផ្សេងៗ គាំទ្រដល់ទីផ្សារក្នុងស្រុក។ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បាននិងកំពុងបន្តអភិវឌ្ឍវិស័យឯកជន ក្នុងនោះសម្រាប់សហគ្រាសក្នុងស្រុក បាននឹងកំពុងបន្តពង្រឹងសហគ្រិនភាព និងការអភិឌ្ឍធុរកិច្ចតាមរយៈផ្សេងៗរួមមាន៖យន្តការ, កម្មវិធី, គម្រោង និងគំនិតផ្តួចផ្តើមនានា សហការជាមួយដៃគូអភិវឌ្ឍ និងវិស័យឯកជន ដើម្បីកែលម្អខ្សែច្រវាក់ផលិតកម្ម ពង្រឹងគុណភាព និងពង្រីកទីផ្សារព្រមទាំងការ តភ្ជាប់ និងទាញយកផលប្រយោជន៍ពីសក្តានុពលសហគ្រាស និងការវិនិយោគធំៗ។ ឯកឧត្តម សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូនៅកម្ពុជា...
ឯកឧត្តម ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ អនុប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រា ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំក្រុមការងារចុះជួយស្រុកចន្រ្ទា បូកសរុបលទ្ធផលការងារគណបក្សប្រចាំឆមាស ឆ្នាំ២០២៥ នេះ ខណៈប្រាំមួយខែកន្លងទៅនេះក្រុមការងារគណបក្សប្រជាជនកម្ពុជា បានចុះជួយដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសនោះគឺចុះជួយបូមទឹកសង្រ្គោះស្រែប្រាំងពលរដ្ឋបានរាប់ពាន់ហិកតា នៅតាមបណ្តាឃុំនានានៃស្រុកចន្ទ្រា។ ថ្លែងនៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ម៉ឹង សំផន បានកោតសរសើរ ដល់សមាជិក- សមាជិកាគណបក្សដែលបានខិតខំប្រឹងប្រែងបម្រើការងារបក្ស និងបងប្អូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ...
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឯកភាពជាមួយវិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា(CDRI) ដើម្បីសិក្សាស្រាវជ្រាវ និងការធ្វើបច្ចុប្បន្នភាពពីវិស័យទីផ្សារការងារ វឌ្ឍនភាពតម្រូវការជំនាញនៅលើទីផ្សារ និងការសិក្សាពីស្ថានភាពជាក់ស្ដែងទាក់ទងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។ ការលើកឡើងនេះ ក្នុងការឱកាសដែលឯកឧត្តមរដ្ឋមន្រ្តី បានអនុញ្ញាតឱ្យលោកស្រីបណ្ឌិត អេង នេត្រា នាយិកាប្រតិបត្តិវិទ្យាស្ថាន CDRI និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២៧...
នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៧៤ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៥) ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា...
ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៅមន្ទីរពេទ្យបង្អែកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីពិនិត្យ និងគាំទ្រតម្រូវការជាក់ស្តែងចំពោះមុខក្នុងមូលដ្ឋានសុខាភិបាល ដែលជាមន្ទីរពេទ្យជាប់ព្រំដែនកម្ពុជា-ថៃ។ ក្នុងការចុះពិនិត្យនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចុះសួរសុខទុក្ខសំណេះសំណាល និងណែនាំដល់មន្រ្តីសុខាភិបាល អំពីការដឹកនាំឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដោយត្រូវបង្កើនការយកចិត្តទុកដាក់ លើការថែរក្សាហេដ្ឋារចនាសម្ព័ន្ធ អនាម័យ...
ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី២៩ ខែមិថុនានេះ បានជូនដំណឹងដល់សាធារណជនជាតិ និងអន្តរជាតិថា ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មិនអនុញ្ញាតឲ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ចូល ចេញ ឬឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ ឬច្រកទ្វារតំបន់ណាមួយ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឡើយ។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ថា ការអនុវត្តវិធានការនេះ នឹងបន្តរហូតដល់ខាងភាគីថៃបានបើកច្រកទ្វារព្រំដែនអន្តរជាតិ នានា និងច្រកទ្វារតំបន់ទាំងអស់...
បាត់ដំបង៖ នៅម៉ោង៩ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ ច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង និងច្រកទ្វារព្រំដែនអន្តរជាតិបានឡែម ខេត្តច័ន្ទបុរី ប្រទេសថៃ បានបើកដំណើរការច្រកថ្មើជើង ដើម្បីឱ្យពលករខ្មែរវិលត្រឡប់មកស្រុកកំណើតវិញ។ ជាមួយនឹងការវិលត្រឡប់ជាបន្តបន្ទាប់របស់ពលករខ្មែរនេះបានទទួលការយកចិត្តទុកដាក់យ៉ាងខ្លាំងពីអាជ្ញាធរខេត្តបាត់ដំបង និងមន្រ្តីជំនាញមកពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។អាជ្ញាធរ និងមន្រ្តីជំនាញបានរៀបចំឱ្យមានជាមណ្ឌលសំចត ផ្ដល់អាហាសម្រន់ និងការប្រឹក្សាយោបល់ផ្សេងៗ។ ជាក់ស្ដែងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានចាត់មន្រ្តីប្រចាំការនៅច្រក និងរៀបចំរថយន្តរបស់រដ្ឋបាលខេត្តសម្រាប់ដឹកបងប្អូនពលករទៅតាមបណ្តាខេត្តផ្សេងៗដើម្បីត្រលប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ។ ឯកឧត្ដម សុខ លូ បានណែនាំបន្ថែមដល់ក្រុមប្រចាំការដើម្បីជួយសម្របសម្រួលដឹកជញ្ជូនបងប្អូនទៅលំនៅដ្ឋានតាមខេត្តនានាផងដែរ។...
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យលោក Lars Johansen នាយករងនៃការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារមួយចំនួនទាក់ទងនឹងវឌ្ឍនភាពវិស័យការងារនៅកម្ពុជា ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងសហប្រតិបត្តិការគាំពារពលករទេសន្តរប្រវេសន៍ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅក្រោយចប់កិច្ចប្រជុំនេះ បានឱ្យដឹងថា...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងមូល រួមសាមគ្គី ជុំវិញរាជរដ្ឋាភិបាល ផ្សារភ្ជាប់ និងផ្ដល់ការគាំទ្រ ដល់កងកម្លាំងប្រដាប់អាវុធ ដើម្បីពង្រឹងខឿនការពារជាតិ របស់ប្រជាជនឱ្យកាន់តែរឹងមាំឡើង។ សម្ដេចតេជោ ហ៊ុន សែន បន្តអំពាវនាវបែបនេះ ក្នុងឱកាស ពិធីប្រារព្ធមីទ្ទីងអបអរសាទរខួប ៧៤ឆ្នាំថ្ងៃកំណើតបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥) នៅថ្ងៃទី២៨ ខែមិថុនា...