ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦នេះថា ផលសេដ្ឋកិច្ចទទួលបានពីការប្រើប្រាស់ធាតុចូលកសិកម្មដូចជា ជី និងថ្នាំកសិកម្ម បានបង្កើតជាតម្លៃសេដ្ឋកិច្ចរហូតដល់ ៩៧៧០ លានដុល្លារ នៅក្នុងឆ្នាំ២០២៥។ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងថា នាពេលថ្មីៗនេះមានការចុះផ្សាយព័ត៌មានថា កម្ពុជាបាននាំចូលជី និងថ្នាំកសិកម្មក្នុងទំហំទឹកប្រាក់ ៦៣៦លានដុល្លារ ក្នុងឆ្នាំ២០២៥ ដែលបានធ្វើឱ្យសាធារណៈជនមួយចំនួនមានការភ្ញាក់ផ្អើលចំពោះតួលេខនេះ។ ឯកឧត្តម...
ប្រជាកសិករក្នុងភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានក្តីរីករាយដែលដំណាំបន្លែរបស់ពួកគាត់មានទាំងទីផ្សារល្អ និងតម្លៃខ្ពស់ ដោយសារប្រជាពលរដ្ឋគាំទ្រផលិតផលក្នុងស្រុក ។ ពួកគាត់យល់ថា បន្លែមានទីផ្សារល្អចាប់តាំងពីរដ្ឋាភិបាលបានផ្លាស់ប្តូរទីតាំងផ្សារបោះដុំបន្លែថ្មីមកជាយទីក្រុង គឺផ្សារដើមគរថ្មី និងផ្សារតាម៉ាប់ព្រែកជ្រៃ។ កសិករដាំ ជីនាងវង នៅក្នុងភូមិព្រែកធំ សង្កាត់ក្បាលកោះ បានឱ្យដឹងថា ពួកគាត់ជ្រើសរើសដាំដំណាំជីនាងវង ព្រោះតែវាងាយស្រួលថែទាំ ឆាប់បានផល និងប្រមូលបានច្រើនដងក្នុងមួយរដូវ។ ពួកគាត់សប្បាយចិត្ត នៅពេលដែលបន្លែពួកគាត់មានទីផ្សារល្អ និងមានតម្លៃខ្ពស់ គឺមួយដុំប៉ុនកំភួនដៃ លក់បានថ្លៃ...
នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់អតីតយុទ្ធជន និងនិវត្តជន រស់នៅ ភូមិស្រះទឹកតេជោសែនជ័យ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ ឯកឧត្តម គន់ គីម មានប្រសាសន៍កោតសរសើរចំពោះអតីតយុទ្ធជន និងនិវត្តជនដែលរស់នៅទីនោះដែលទទួលបានផ្ទះ ចេះថែទាំ និងរៀបចំផ្ទះយ៉ាងស្អាត និងស្នើឱ្យបងប្អូនទាំងអស់សូមចាប់ផ្តើមរៀបចំដាំដុះដំណាំបន្លែ ដំណាំហូបផ្លែ...
យុវជនអាយុក្រោម ១៦ឆ្នាំ ប្រមាណជាង ៥០០នាក់ បានចូលរួមធ្វើតេស្តសមត្ថភាព ដើម្បីស្វែងរកឱកាសចូលរួមជាមួយក្រុមយុវជនថ្នាលក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ ក្នុងគោលបំណងត្រៀមខ្លួន សម្រាប់ការប្រកួតពានរង្វាន់កម្រិតយុវជនរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា រដូវកាលថ្មីខាងមុខ។ ការធ្វើតេស្ដនេះ ប្រព្រឹត្តទៅមានរយៈពេល ១ថ្ងៃពេញ ក្រោមការដឹកនាំរបស់លោក អ៊ុក សុធី ប្រធានអភិវឌ្ឍយុវជនរបស់ក្លិប នៅទីលានហ្វឹកហាត់ ISI Park II ដើម្បីចម្រាញ់យុវជនឆ្នើមៗ ទៅធ្វើតេស្ដនៅដំណាក់ចុងក្រោយ។ យោងតាមក្រុមការងារក្លិបមានមូលដ្ឋាននៅតំបន់វេងស្រេងនេះ បានឲ្យដឹងថា ការធ្វើតេស្ដដំណាក់កាលទី១ មានយុវជនជាង ៥០០នាក់ចូលរួម និងជ្រើសរើសបាន ៣០ឆ្នាំ...
ក្លឹបបាល់ទាត់ អឹមអូអាយ កំពង់ដេវ៉ា ថ្មីៗនេះបានរៀបចំពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ “កីឡដ្ឋាន កំពង់ដេវ៉ា អារេណា” ដែលមានទីតាំងស្ថិតនៅក្នុងខេត្តព្រះសីហនុ។ យោងតាមការបញ្ជាក់របស់ក្លឹបឱ្យដឹងថា ការរៀបចំពិធីនេះគឺជាចំណុចចាប់ផ្តើមដ៏សំខាន់ដែលជាប្រវត្តិសាស្ត្រសម្រាប់ក្លឹប ក៏ដូចជាក្នុងការចូលរួមអភិវឌ្ឍវិស័យបាល់ទាត់នៅព្រះរាជាណាចក្រកម្ពុជា។ គម្រោងសាងសង់ កីឡដ្ឋាន កំពង់ដេវ៉ា អារេណា នេះ គឺជាផ្នែកមួយនៃចក្ខុវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំក្លឹប ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធក្លឹបដែលមានស្តង់ដារ និងបង្កើតបរិយាកាសល្អសម្រាប់ការប្រកួត ការបណ្តុះបណ្តាលកីឡាករ ថ្នាលយុវជន។ ម្យ៉ាងវិញទៀត កីឡដ្ឋានដ៏ប្រណិតនេះក៏ជាទីតាំងកំសាន្តមួយដែលអាចទាក់ទាញអ្នកគាំទ្រ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាការប្រកួត...
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ចាត់ទុកទឹកស្អាតជាកម្លាំងចលករដ៏មានសក្តានុពល ជំរុញការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម លើកកម្ពស់ផលិតភាព ការបង្កើនសកម្មភាពសេដ្ឋកិច្ច និងការគាំទ្រដល់ដំណើរការឧស្សាហូបនីយកម្ម ដែលរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងពិធីប្រកាសផ្ទេរ និងតែងតាំងមុខតំណែងអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ថា ក្នុងរយៈពេលប៉ុន្មាន៣ទស្សវត្សរ៍...
ឯកឧត្តម អ៊ិន សាកាន ត្រូវបានប្រកាសតែងតាំងជាអគ្គនាយកថ្មី របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជំនួសឯកឧត្តម ឡុង ណារ៉ូ ដែល ត្រូវចូលនិវត្តន៍, ពិធីផ្ទេរ និងតែងតាំងនេះ ក្រោមអធិបតីភាពឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍...
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញដឹកនាំរៀបចំពិធីប្រុងពលី សុំម្ចាស់ទឹកម្ចាស់ដី បួងសួងសុំពរជ័យ សិរីសួស្តី សុខសប្បាយ និងសុំសេចក្តីសុខសាន្ត ដើម្បីជាពរជ័យ និងជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ដែលនឹងប្រារព្ធធ្វើឡើងនៅខេត្តក្រចេះ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ខាងមុខនេះ ខណៈពិធីនេះប្រព្រឹត្តធ្វើនៅលើវាលខ្សាច់មាត់ទន្លេ កោះទ្រង់ ស្ថិតក្នុងសង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។ ពិធីប្រុងពលីនេះ...
នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ០០០គីឡូក្រាម ស៊ុតទាចំនួន ១ ៦៥០គ្រាប់ និងត្រីអណ្តែងចំនួន ៧០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងទ័ពជួរមុខប្រចាំការនៅខេត្តឧត្តរមានជ័យ។ សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី១៦ ខែមីនា ការប្រមូលផលបានចំនួន ១៧លើក សរុបចំនួន ២២ ១៦០គក ក្នុងនោះរួមមាន ត្រកួនចំនូន ១៤...
សហព័ន្ធកីឡាបាល់ទះកម្ពុជា បានសម្រេចតែងតាំងលោក Li Huanning ជាគ្រូបង្វឹកថ្មីរបស់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ក្រោយការចែកផ្លូវជាមួយលោក Li Jun កាលពីថ្មីៗ។ ជាមួយការផ្លាស់ប្ដូរគ្រូថ្មីនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង ដ្បិតគ្រូមុន បានរួមចំណែកអភិវឌ្ឍន៍ និងកសាងនូវសមិទ្ធផលជាច្រើន សម្រាប់វិស័យកីឡាបាល់ទះកម្ពុជា។ យ៉ាងណាការនាំចូលគ្រូបង្វឹកថ្មី ដែលគេស្គាល់បុគ្គលសម្បូរដោយបទពិសោធន៍ និងធ្លាប់ដឹកនាំក្រុមជាច្រើនក្នុងតំបន់អាស៊ាន នឹងអាចជួយអភិវឌ្ឍន៍ និងដឹកនាំក្រុមបាល់ទះជម្រើសជាតិកម្ពុជា ឆ្ពោះទៅសម្រេចនូវសមិទ្ធផលថ្មីៗបន្ថែមទៀត។ យោងតាមប្រវត្តិបុរសជនជាតិចិនលោក Li Huanning ធ្លាប់ដឹកនាំក្រុមជាច្រើន ទាំងជម្រើសជាតិ និងក្លិប ដោយលោកបានផ្ដើមអាជីពដំបូង ដឹកនាំក្រុមយុវជនសៀងហៃ ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៥ មុនដឹកនាំក្រុមយុវជនឆាយនីសតៃប៉ិ...