ភ្នំពេញ៖ រយៈពេល៣ថ្ងៃចាប់ថ្ងៃទី១២-១៤ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមឧត្តមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ អគ្គនាយករង និងជាប្រធានក្រុមការងាររៀបចំ ត្រួតពិនិត្យ បើកប្រអប់សំបុត្រតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ បានចុះបើកប្រអប់សំបុត្រនៅប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិភ្នំដិន ព្រែកចាក ចាំយាម និងប៉ុស្ដិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នៃនាយកដ្ឋានច្រកទ្វារទី១ និងទី២។ នាឱកាសនោះ ឯកឧត្ដមឧត្តមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តមឧត្ដមសេនីយ៍ឯកអគ្គនាយកដល់មន្រ្តីនគរបាលអន្តោប្រវេសន៍ដែលប្រចាំការនៅទីនោះផងដែរ។ ជាមួយគ្នានេះដែរឧត្តមសេនីយ៍ឯក ណុប នរិន្ទ បានធ្វើការកោតសរសើរចំពោះការខិតខំប្រឹងប្រែងធ្វើការងារ...
ខណៈមានការអូសទាញពីមេខ្យល់ និងក្រុមហ៊ុនមួយចំនួន ធ្វើការអូសទាញឲ្យចូលទៅប្រទេសថៃដោយខុសច្បាប់។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋ ពិសេសពលករ ត្រូវប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការចាញ់បោកតាមរយៈការផ្សព្វផ្សាយព័ត៌មានមិនពិត។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងសេចក្តីជូនដំណឹង ចុះថ្ងៃទី១៤ ខែតុលានេះ បានជូនដំណឹងដល់សាធារណជន ជាពិសេសពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ និងប្រជាពលរដ្ឋកម្ពុជាដែលមានបំណងស្វែងរកការងារធ្វើនៅប្រទេសថៃថា ថ្មីៗនេះមានការអូសទាញបងប្អូនពីមេខ្យល់ និងក្រុមហ៊ុនមួយចំនួនឱ្យចូលទៅ ប្រទេសថៃតាមទិដ្ឋាការទេសចរណ៍ និងពុំមានឯកសារគ្រប់គ្រាន់ ដើម្បីរង់ចាំចុះឈ្មោះធ្វើការតាមសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី២៤ ខែកញ្ញា...
ការធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៤, មានទំហំទឹកប្រាក់សរុបជិត ៤១ ពាន់លានដុល្លារ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជិត ២០ពាន់លានដុល្លារ ខណៈការនាំចូល មានចំនួនជាង ២១ ពាន់លានដុល្លារ។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើទីផ្សារ អន្តរជាតិរបស់កម្ពុជា សម្រាប់រយៈពេល ៩ ខែ...
ពលរដ្ឋខ្មែរចងចាំមិនភ្លេចស្នាព្រះហស្ដ ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។ បើគិតត្រឹមថ្ងៃទី១៥ ខែតុលាស្អែកនេះ គឺជាខួប១២ព្រះវស្សា (១៥ តុលា ២០១២-១៥ តុលា ២០២៤) នៃការយាងចូលព្រះទិវង្គត ព្រះបរមរតនកោដ្ឋ។ ពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែតុលានេះ បានប្រាប់BTVឱ្យដឹងថា ក្នុងនាមប្រជាពលរដ្ឋខ្មែរកើតទាន់សម័យព្រះបរមរតនកោដ្ឋ ព្រះបាទ...
មន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថានចំនួន៤រូប រួមមានលោក វ៉េត សុនីម អនុប្រធាន មន្ទីរបរិស្ថានខេត្តកោះកុង លោក ស៊ីម ប៉ូលី ប្រធានការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក ថុន ស៊ូខុន អនុប្រធានការិយាល័យឧទ្យានជាតិ ក្តាប់រួម នៃមន្ទីរបរិស្ថានខេត្តរតនគិរី និងលោក លៀម ស៊ូ ឧទ្យានុរក្ស ឧទ្យានជាតិវីរៈជ័យ ខេត្តរតនគិរី មកពីឧទ្យានជាតិវីរៈជ័យ បានចូលរួមសមាជក្រុមប្រឹក្សាឧទ្យានុរក្សពិភពលោកលើកទី១០ ឆ្នាំ២០២៤...
ក្រសួងមុខងារសាធារណៈ និងក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៤នេះ បានរៀបចំសិក្ខាសាលារួមគ្នា ស្ដីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងមហាផ្ទៃ»។ ការចាប់ផ្ដើមរៀបចំសិក្ខាសាលានៅតាមក្រសួង ស្ថាប័ននេះ ដើម្បីផ្តល់ជូនវឌ្ឍនភាពការងារ និងការពង្រីកវិសាលភាពព័ត៌មាន ស្តីពីការអនុវត្តការងារ និងដំណាក់កាលនានានៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការស៊ីវិលតាមបណ្តាក្រសួង ស្ថាប័ននានាបានជ្រាបបន្ថែម និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៃភាពប្រទាក់ក្រឡាគ្នាបានកាន់តែល្អប្រសើរ។ សិក្ខាសាលានេះ ដឹកនាំដោយ ឯកឧត្តម ហ៊ុន...
វាគ្មិនដ៏ល្បីឈ្មោះនៅក្នុងស្រុកមួយ ចង់ឱ្យកូនខ្មែរ និងសហគ្រិនខ្មែរ បង្កើតអាជីវកម្មមានកម្រិតស្តង់ដារអន្តរជាតិ ដោយត្រូវពង្រីកនូវ គំនិតច្នៃប្រឌិតថ្មីៗ ដើម្បីផ្លាស់ប្តូរគំរូអាជីវកម្មកាន់តែមានសក្តានុពល ឆ្លើយតបទៅនិងទីផ្សារដែលកំពុងប្រកួតប្រែង។ ឯកឧត្តម វ៉េង សិរីវុឌ្ឍ អតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអ្នកនិពន្ធសៀវភៅដ៏ល្បីឈ្មោះ ក្រោមចំណងជើងថា «គ្មាន នរណាកើតមកក្រទេ» បានធ្វើការចែករំលែកក្រោមប្រធានបទ ភាពជាអ្នកដឹកនាំសហគ្រិន នៅក្នុងវេទិកាជំនួបអាជីវកម្ម និងការតាំង ពិព័រណ៍អាជីវកម្ម រៀបចំដោយសមាគមសហគ្រិនវីម៉ូកម្ពុជា នៅចុងសប្តាហ៍កន្លងមកថា ជុំវិញការធ្វើអាជីវកម្មនេះ ជំហ៊ានដំបូងម្ចាស់ អាជីវកម្មត្រូវរៀបចំខ្លួន...
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ក្នុងរយ:ពេល ១០ ឆ្នាំមកនេះ បានបន្តរផ្តល់ឥណទាន និងទទួលប្រាក់បញ្ញើរ បានព្រឹត្តិ ទៅដោយល្អប្រសើរ ទោះបីស្ថានភាពសេដ្ឋកិច្ចកម្ពុជា នៅក្នុងរយៈពេល ៣ ទៅ ៤ ឆ្នាំកន្លងមកនេះ មិនទាន់ដំណើរការទៅដោយរលូន។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាព វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ក្នុងពេលថ្មីៗនេះថា ទាក់ទិនគ្រឹះស្ថានធនាគារ...
នៅថ្ងៃទី១៧ ខែតុលានេះ ព្រឹត្តិការណ៍ប្រណាំងទូក ខេត្តកណ្តាល រយៈពេល២ថ្ងៃ នឹងឈានមកដល់។ នៅថ្ងៃទី១៤ ខែតុលានេះដែរ នៅគ្រប់ទីតាំងរៀបចំពិធីប្រណាំងទូក ស្តង់តាំងពិព័រណ៍ផលិតផល វប្បធម៌ សេវាកម្ម ខេត្តកណ្តាល ឆាកប្រគំតន្ត្រី និងទីតាំងកម្សាន្តសប្បាយនានាបាននិងកំពុងពន្លឿនការរៀបចំឲ្យហើយមុនថ្ងៃពិធីប្រណាំងទូកឈានមកដល់។ លោក ឌឹម បូរ៉ា អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តកណ្តាល ថ្លែងប្រាប់ BTV នៅថ្ងៃទី១៤ ខែតុលានេះថា នៅក្នុងព្រឹត្តិការណ៍ប្រណាំងទូកខេត្តកណ្តាល អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក...
មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា អាហារូបករណ៍សម្រាប់កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំ២០២៥ ខាងមុខនេះនឹងផ្តល់ជូនសិស្សនិស្សិតចំនួនសរុប ៦៧,៣០០កន្លែង។ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា ការផ្តល់អាហារូបករណ៍សម្រាប់ឆ្នាំសិក្សាថ្មីសម្រាប់ឆ្នាំ២០២៥ ខាងមុខនេះកម្រិតបណ្តុះបណ្តាលមានចំនួន២កម្មវិធី ដូចជា ១.កម្មវិធីបណ្តុះបណ្តាលរយៈពេលវែងផ្តល់ជូនចំនួនសរុប ៦០,៥០០ កន្លែងរួមមាន៖ សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (ឆ្នាំទី១), សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (ឆ្នាំទី២), សញ្ញាបត្របច្ចេកទេស...