ភ្នំពេញ៖ ដើម្បីបំពេញតម្រូវការគ្រូបង្រៀនចំណេះទូទៅនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យក្រសួងអប់រំ យុវជន និងកីឡា ប្រើប្រាស់គ្រូជាប់កិច្ចសន្យានៅតាមកម្រិតបឋមសិក្សា និងគ្រូបង្រៀនម៉ោងបន្ថែមនៅកម្រិតមធ្យមសិក្សា។ ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្ត ការជ្រើសរើស និងការគ្រប់គ្រងគ្រូបង្រៀនជាប់កិច្ចសន្យាចំណេះទូទៅ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការពាក់ព័ន្ធនឹងការជ្រើសរើស និងប្រើប្រាស់គ្រូបង្រៀនជាប់កិច្ចសន្យាចំណេះទូទៅ។ កិច្ចប្រជុំនារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិភាក្សាចំពោះវិធានការអនុវត្តនៃការរៀបចំគុណវុឌ្ឍិគ្រូបង្រៀន និងដោះស្រាយបញ្ហាប្រឈមខ្វះគ្រូបង្រៀននៅគ្រឹះស្ថានសិក្សាសាធារណៈ នៅទីស្តីការក្រសួងមុខងារសាធារណៈ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ...
កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីមន្ត្រី ក.ប.ប សាខារាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាននៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ បានចុះបង្ក្រាប និងបិទទីតាំងសិប្បកម្មមួយកន្លែងស្ថិតនៅសង្កាត់ភ្លើងឆេះរទះ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលបាន និងកំពុងវេចខ្ចប់ ប៊ីចេង និងម្សៅស៊ុបម៉ាក ឆេហ្វ 55ក្លែងក្លាយ និងខុសច្បាប់។ តាមសមត្ថកិច្ចបានឲ្យដឹងថា សិ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ លោក ជាំង ស៊ួយ (Jiang Shui) អគ្គលេខាធិការរង នៃមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់មេគង្គ-ឡានឆាង (LMLECC) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ...
ឯកឧត្ដម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីរាជការខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខជនភៀសសឹកក្នុងខេត្តព្រះវិហារ ដោយនាំយកគ្រឿងឧបភោគបរិភោគជាច្រើនមុខ រួមនិងអង្ករចំនួន៣០តោន ដែលជាអំណោយរបស់ប្រជាជនខេត្តពោធិ៍សាត់ រួមនិងសប្បុរសជននានា ប្រគល់ជូនដល់រដ្ឋបាលខេត្តព្រះវិហារ ដើម្បីធ្វើការបែងចែកជូនដល់កងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក។ ក្នុងឱកាសនោះ ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ មានប្រសាសន៍លើកឡើងថា...
ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបានដឹកជញ្ជូនគ្រឿងឧបភោគ បរិភោគ និងសម្ភារៈផ្សេងៗ ប្រមាណជាង២០កុងតឺន័រជូនទៅដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក ក្នុងនោះក៏មានទាំងការដឹកចានឆ្នាំងចំនួន១៥០០០សម្រាប់ ចង្ក្រានហ្គាសចំនួន ១៧០០០ចង្រ្កាន និង៣៤០០០កំប៉ុងផងដែរ។ ការបញ្ជាក់របស់ ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៥ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី២ អាណត្តិទី៤ នាថ្ងៃពុធ ទី១៣ ខែសីហា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ...
ក្រសួងអប់រំ យុវជន និងកីឡា បានចុះសិក្សាវាយតម្លៃ លើផលប៉ះពាល់តាមសាលារៀន នៅតាមបណ្ដោយព្រំដែន ដែលរងការខូចខាតពីការផ្ទុះអាវុធក្នុងជម្លោះព្រំដែន កម្ពុជា-ថៃ។ ក្រសួងអប់រំ បានត្រៀមនូវថវិការហូតដល់ប្រមាណ ៥០ម៉ឺនដុល្លារសម្រាប់ការជួសជុល ក៏ដូចជាសាងសង់អគារបណ្ដោះអាសន្នធ្វើយ៉ាងណាឱ្យបានរួចរាល់មុនបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខ។ ការផ្ទុះអាវុធក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក៏បានបង្កផលប៉ះពាល់ ធ្វើឱ្យមានការផ្អាកការសិក្សារបស់សិស្សជាច្រើនពាន់នាក់នៅតាមខេត្តជាប់បណ្ដោយព្រំដែនរវាងកម្ពុជា-ថៃ។ ក្រៅពីផ្អាកការសិក្សា ការផ្ទុះអាវុធនាពេលកន្លងទៅនេះ ក៏បានបំផ្លិចបំផ្លាញអគារសិក្សាតាមសាលារៀនមួយចំនួនផងដែរ។ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការចុះសិក្សាវាយតម្លៃលើផលប៉ះពាល់ការខូចខាត របស់សាលារៀននីមួយៗ រួចមកហើយ។...
ក្នុងរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសបានកើតឡើងចំនួន ៤០ករណី បណ្តាលឱ្យមានមនុស្សស្លាប់ ៣១នាក់ និងរងរបួស៤៦នាក់។ ដោយឡែកចំនួននេះបើបូកយោង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែសីហា បន្ថែមទៀតស្មើរយៈពេល១១ថ្ងៃ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ៧៥ករណី បណ្តាលឱ្យមានមនុស្សស្លាប់៥៣នាក់ និងរងរបួស ៩០នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងក្នុងរយៈពេល៥ថ្ងៃកន្លងមកនេះរួមមាន...
សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានឧត្ថម្ភថវិកា ៤០លានរៀលតាមរយៈ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដើម្បីទិញម៉ូតូ ១០គ្រឿង ជូនដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ សមូរភូមិទិសទី១ ប្រាសាទព្រះវិហារ។ ជាក់ស្ដែងនៅល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បាននាំយកម៉ូតូចំនួន ១០គ្រឿងនោះ ប្រគល់ជូនដល់វីរកងទ័ពការពារព្រំដែន...
ស្ថិតក្នុងដែនដីខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារនៃព្រះរាជាណាចក្រកម្ពុជា «កងទ័ពអាវស TYDA » កំពុងបន្តផ្តល់ការពិនិត្យនិងព្យាបាលជំងឺជូនវីរកងទ័ពជួរមុខ និងប្រជាជនភៀសសឹកមានដូចជាការពិនិត្យនិងពិគ្រោះបញ្ហាសុខភាពទូទៅ-ការពិនិត្យនិងព្យាបាលជំងឺទូទៅ-ការសង្គ្រោះបន្ទាន់-ការលាងរបួស-ការផ្តល់ជូនឱសថព្យាបាលជំងឺ-ការពិនិត្យនិងបង្ការការពារជំងឺរាតត្បាត គ្រុនឈាម តេតាណូស…ជាដើម។ សូមជូនពរដល់ «កងទ័ពអាវស TYDA» ទាំងអស់មានសុខភាពល្អ សំណាងល្អ ជោគជ័យនៅក្នុងបេសកកម្មមួយនេះ និងសូមឱ្យជួបនូវពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធទី១៣ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាដើម្បីពិនិត្យនិងអនុម័តលើសំណើ របស់រាជរដ្ឋាភិបាល ដែលបានស្នើសុំរដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ។ ជាលទ្ធផល គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សាហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ៕