ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅ កោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន តបតាមការអញ្ជើញរបស់ ឯកឧត្តម ហ៊ីឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងជាប្រធានអាស៊ានឆ្នាំ២០២៦។ អញ្ជើញអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី...
ការសម្រចលុបចោល MoU 2001 ជាឯកតោភាគីរបស់ប្រទេសថៃ បានធ្វើឱ្យប្រទេសថៃបាត់ទំនុកចិត្តលើឆាកអន្តរជាតិ ព្រោះបណ្តាប្រទេសផ្សេងៗយល់ថា ប្រទេសនេះធ្វើអ្វីតាមតែនយោបាយប្រជាភិថុតិ។ បណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ នៅថ្ងៃទី០៦ ខែឧសភា នេះ បានប្រាប់BTVថា ការលុបចោល MoU 2001 របស់ភាគីថៃ គឺជាការរុះស្ពានសន្តិភាពរវាងកម្ពុជា-ថៃ បានបង្កើតឡើងក្នុងរយៈពេលជាង ២០ឆ្នាំ ដែលជាឯកសារផ្លូវច្បាប់តែមួយគត់ក្នុងការដោះស្រាយបញ្ហាតំបន់ទាមទារត្រួតស៊ីគ្នានៅឯឈូងសមុទ្រ និងម្យ៉ាងវិញទៀត ការលុប MOU...
ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ នៅនិវេសនដ្ឋានឯកអគ្គរាជទូតអង់គ្លេសក្នុងរាជធានីភ្នំពេញ រដ្ឋាភិបាលចក្រភពអង់គ្លេស តាមរយៈ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានប្រកាសផ្តល់ជំនួយ ១.៦ លានផោន សម្រាប់រយៈពេលមួយឆ្នាំទៀត ២០២៦-២០២៧ នៃការបោសសម្អាតមីន និងការអប់រំយល់ដឺងអំពីយុទ្ធភណ្ឌគ្រឿងផ្ទុះ ក្នុងគោលបំណងរួមចំណែកដល់ការបង្កើនសុវត្ថិភាពសហគមន៍ និងលើកកម្ពស់ជីវភាពរស់នៅ ជាពិសេសគាំទ្រដល់វឌ្ឍនភាពរបស់កម្ពុជាឆ្ពោះទៅរកកាតព្វកិច្ចបោសសម្អាតមីននៅឆ្នាំ២០៣០។ ជំនួយនេះ នឹងផ្តល់ជូនដល់អង្គការដោះមីនចំនួន ០៣រួមមាន ៖ អង្គការ HALO...
រាជរដ្ឋាភិបាលបានធ្វើការវាយតម្លៃសារជាថ្មី លើវិស័យចម្បងៗដែលទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច ដោយបានទម្លាក់នូវអត្រាកំណើន បន្ទាប់ពីមានផលប៉ះពាល់បញ្ហាប្រេងឥន្ធនៈ បញ្ហាព្រំដែនកម្ពុជា-ថៃ និងការប៉ះពាល់រយៈខ្លីនៃការបង្ក្រាបសកម្មភាពឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា តែទោះបីយ៉ាងណាក៏មានអនុវិស័យមួយចំនួននៅរក្សាកំណើនល្អ។ ក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៧-២០២៩ របស់រាជរដ្ឋាភិបាល ដែលទើបដាក់ចេញផ្លូវការបានបង្ហាញផលអវិជ្ជមានធំៗចំនួន៣ រួមមាន៖ ការកើនឡើងថ្លៃប្រេងឥន្ធនៈ ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យពឹងផ្អែកប្រេងដូចជា ផលិតកម្ម ដឹកជញ្ជូន និងទេសចចរណ៍ជាដើម គួបផ្សំនឹងការកើនឡើងនៃសម្ពោធអតិផរណា ដែលអាចបង្ហាក់បន្ទុចដល់ការចាយវាយ និងការ ប្រើប្រាស់ជារួម។ ចំណែកកម្មវិបាក និងឥទ្ធិពលសាយភាយពីបញ្ហាព្រំដែនកម្ពុជា-ថៃ ដូចជាការបង្វែរប្រាក់ឯកជន ទេសចរណ៍...
មន្ទីរបរិស្ថានខេត្តកោះកុងសូមបញ្ជាក់ជូនថា បានបញ្ជាក់ថាតំបន់ទឹកជ្រោះដំណាក់ក្បូន ជាគម្របព្រៃឈើ ស្ថិតនៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ដែលជាតំបន់ការពារធម្មជាតិ និងមិនមានការសង់ខ្ទម ឬការតាំងទីលំនៅនៅទីនោះទេ។ ប៉ុន្តែក្នុងរយៈពេលថ្មីៗនេះ ជនខិលខូចមួយចំនួន បានចូលទន្ទ្រានកាន់កាប់ដីព្រៃ និងសង់សំណង់ខុសច្បាប់រួមមាន ខ្ទម និងតូបលក់ដូរចំនួន ២៥តូប រោងលម្ហែចំនួន ៧៦រោង និងបន្ទប់ទឹកចំនួន ២កន្លែង (៤បន្ទប់) ជាបន្តបន្ទាប់។ កន្លងមកានេះ រដ្ឋបាលស្រុកមណ្ឌលសីមា បានចេញសេចក្តីជូនដំណឹងចំនួន ៣លើក ឱ្យរុះរើដោយស្ម័គ្រចិត្តជាបន្ទាន់នូវតូបលក់ដូរ និងខ្ទម...
កម្ពុជានាំចេញបន្ទះសូឡា នៅក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៦, មានទឹកប្រាក់សរុបប្រមាណជាង ៥,៧លានដុល្លារអាមេរិក កើន ឡើងជិត ៧៥ភាគរយ ធៀបរយៈពេលដូចគ្នានឹងឆ្នាំមុន ក្នុងនោះទីផ្សារសហរដ្ឋអាមេរិកបានស្រូបយកជិត ៨០ ភាគរយ នៃការនាំចេញ សរុប។ ក្រសួងពាណិជ្ជកម្ម បង្ហាញរបាយការណ៍ នៃការធ្វើពាណិជ្ជកម្មនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ក្នុងនោះ ការនាំចេញបន្ទះសូឡា នៅក្នុងរយៈពេល ៣ ខែ ឆ្នាំ២០២៦ មានទឹកប្រាក់សរុបប្រមាណជាង ៥,៧...
កំពង់ចាម៖ អ្នកនាំពាក្យក្រសួង សាធារណៈការ និងដឹកជញ្ជូន លោក ផន រឹម បានឱ្យដឹងថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង ចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម ប្រវែង៤៥,៥០៤ គីឡូម៉ែត្រ (PK000+000 – PK45+502.84)ចាប់ផ្តើមពីស្រុកជើងព្រៃ ដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម សម្រេចលទ្ធផលជារួម ៩៨,៥៩%ហើយ។ ផ្អែកលើល្បឿនការងារ គម្រោងនឹងបញ្ចប់នាពេលឆាប់ៗខាងមុខ មានន័យថា លឿនជាងផែនការគ្រោងទុក។...
ប្រជាពលរដ្ឋស្នើឱ្យអ្នកផលិតមាតិកាទាំងឡាយ ផ្តោតលើប្រធានបទណាដែលបានផ្តល់ជាប្រយោជន៍ដល់មនុស្ស និងសង្គមជាតិ ជាជាងបង្កើតមាតិកាបង្កភាពអាណាធិបតេយ្យ បង្កផលប៉ះពាល់ដល់សីលធម៌សង្គម។ ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤-២០២៥ និងលើកទិសដៅឆ្នាំ២០២៦-២០២៧ របស់គណកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរ កាលពីព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះ នៅសណ្ឋាគារ SUN & MOON លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ដ្រីទី១កម្ពុជា បានអំពាវនាវដល់អ្នកបង្កើតមាតិកា ត្រូវចូលរួមបង្កើតវីដេអូមានការអប់រំជាប្រយោជន៍ដល់សង្គម និងបញ្ចៀសការប្រើប្រាស់សកម្មភាពអាសអាភាស ការប្រើពាក្យសម្ដីមិនសមរម្យ...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម សនសៃ វ៉ានណាសៃ (Sonexay VANNAXAY) ឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។ សម្តេចប្រធានរដ្ឋសភា មានក្តីសោមនស្សរីករាយជាអនេកនិងបានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ឯកឧត្តម សនសៃ វ៉ានណាសៃ ដែលត្រូវបានរដ្ឋាភិបាលឡាវ តែងតាំងជាឯកអគ្គរដ្ឋទូត ប្រចាំកម្ពុជា។ តាមរយៈបេសកកម្មនេះ...
សិស្សថ្នាក់វិទ្យាល័យ ពិសេសសិស្សនៅកម្រិតថ្នាក់ទី ១២ មានការចាប់អារម្មណ៍ជាខ្លាំងលើមុខជំនាញសិក្សានៅកម្រិតឧត្តមសិក្សា។ ជាក់ស្ដែងនៅថ្ងៃនេះ សិស្សវិទ្យាល័យនៅរាជធានីភ្នំពេញ ជាច្រើនរយនាក់ បានចូលរួមស្វែងយល់ ក្នុងពិព័រណ៍មុខជំនាញសិក្សា និងកម្មវិធីពីស្ទែម របស់សាកលវិទ្យាល័យពុទ្ធិសាស្ត្រ។ សិស្សថ្នាក់វិទ្យាល័យ ពិសេសសិស្សនៅកម្រិតថ្នាក់ទី ១២ ជាច្រើនរយនាក់ បានមកចូលរួមក្នុងពិព័រណ៍ជំនាញសិក្សា និងកម្មវិធីពីស្ទែម ដែលសាកលវិទ្យាល័យពុទ្ធិសាស្ត្រ រៀបចំឡើង។ ចូលរួមក្នុងគោលដៅរួមមួយ គឺម្នាក់ៗចង់សិក្សាស្វែងយល់លម្អិត លើមុខជំនាញសិក្សានានា ដែលសាលាមានក៏ដូចជាសិក្សាលម្អិត លើកម្មវិធីសិក្សា ក៏ដូចជាឱកាសការងារ សម្រាប់មុខជំនាញនីមួយៗ...