ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគ សម្រាប់ ៤ ខែ ដំបូងក្នុងឆ្នាំ២០២៦ មានចំនួនសរុប ១៨៤ គម្រោង ជាមួយទំហំវិនិយោគជាងប្រមាណ ២,៦ ពាន់លានដុល្លារអាមេរិក នេះបង្ហាញនូវរំហូរវិនិយោគមានវឌ្ឍនភាពល្អប្រសើរ ក្នុងនោះ តំបន់សេដ្ឋកិច្ចពិសេសបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញ។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងក្នុងវេទិកាវិនិយោគកម្ពុជា ឆ្នាំ២០២៦ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦...
សហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រមកម្រិតអន្ដរជាតិជាថ្មី ក្រោមគម្រោងថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា និងមានការគាំទ្រពីវិស័យឯកជន ដើម្បីពង្រឹងសមត្ថភាពមន្ដ្រីបច្ចេកទេស ដោយមានការចូលរួមពីគ្រូបង្វឹក និងកីឡាករ-កីឡាការិនីផង មុនបើកទំព័រថ្មី សម្រាប់សង្វៀនកីឡាឃីកបុកស៊ីង ដែលគ្រោងចាប់ផ្ដើមដំណើរការប្រកួតសប្ដាហ៍ដំបូង នាពាក់កណ្ដាលខែឧសភា ឆ្នាំ២០២៦។ ឯកឧត្តម ហេង សុខឃន ប្រធានសហព័ន្ធ បានឲ្យដឹងថា វគ្គនេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែឧសភា ដោយមានសិក្ខាកាមចំនួន...
ភ្នំពេញ៖ សហគ្រិន ដែលជាម្ចាស់សិប្បកម្មក្នុងស្រុក បានលើកឡើងដូចៗគ្នា ថា ចាប់តាំងពីមានការពហិកាផលិតផលនាំចូលពីប្រទេសថៃពីសំណាក់ប្រជាពលរដ្ឋខ្មែរ គឺការលក់ទំនិញដែលផលិតក្នុងស្រុក ដោយសហគ្រាសខ្មែរ កំពុងមានការកើនឡើងទេ្វដង។ កំណើននេះ ដោយសារ សន្ទុះគាំទ្រយ៉ាងខ្លាំងក្លាពីអ្នកប្រើប្រាស់បន្តធ្វើពហិកាផលិតនាំចូលពីប្រទេសជិតខាង។ នេះអាចឆ្លុះបញ្ចាំងបានថា ផលិតផលក្នុងស្រុកកំពុងធ្វើដំណើរទៅរកការជំនួសឱ្យផលិតផលនាំចូលមួយចំនួនជាបណ្តើៗហើយ។ ផលិតផលក្នុងស្រុក កំពុងមានសន្ទុះគាំទ្រយ៉ាងខ្លាំងក្លាមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា ចាប់តាំងពីបិទព្រំដែនគោកជាឯកតោភាគីរបស់ថៃ និងក្នុងស្មារតីសាមគ្គីរបស់ប្រជាពលរដ្ឋខ្មែរធ្វើពហិកាផលិតផលថៃ។ ជាក់ ស្តែង ម្ចាស់សិប្បកម្ម ផលិតទឹកត្រី, ទឹកឃ្មុំព្រៃ, និងសាប៊ូកក់សក់ បានប្រាប់ BTV...
ដើម្បីចូលរួមចំណែកក្នុងការងារមនុស្សធម៌ និងដើម្បីសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតជាមួយកាកបាទក្រហមកម្ពុជា ឯកឧត្តម សំ រិទ្ធី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងមុខងារសាធារណៈ បាននាំយកថវិកាចំនួន ៨០លានរៀល ប្រគល់ជូនដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦។ ពិធីប្រគល់ និងទទួលថវិកានេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦...
តាកែវ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បន្តក្រើនរំឭកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់ និងសេវាតម្រូវការនានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ជៀសវាងបង្កនូវបញ្ហានានាដែលនាំឱ្យមានការថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ។ សម្ដេចតេជោ បន្តណែនាំបែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តតាកែវ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ។ យោងតាមរបាយការណ៍របស់ឯកឧត្តម វ៉ី សំណាង...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៧ ខែឧសាភា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន តបតាមការអញ្ជើញរបស់ ឯកឧត្តម ហ៊ីឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ...
ក្នុងផែនការអភិវឌ្ឍន៍ ស្វែករកធនធានបន្តវេនសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តនឹងស្រូបទាញយកកីឡាករ កីឡាការិនីឆ្មើមៗ និងគុណផលខ្ពស់ ចេញពីការប្រកួតកីឡាបឋមសិក្សាឆ្នាំ២០២៦នេះ ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ការប្រកួត កីឡាយុវជនអាស៊ីលើកទី៥ ក្នុងឆ្នាំ២០៣១ ដែលកម្ពុជាទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះ។ នេះជាការបញ្ជាក់ពី លោក បូរ ពុធរាត្រី អគ្គលេខាធិការសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តក្នុងការប្រកួតថ្ងៃដំបូង នៅក្នុងបរិវេណពហុកីឡដ្ឋានអូឡាំពិក។ ថ្លែងក្នុងបទសម្ភាសន៍ ជាមួយ BTV sport លោក អគ្គលេខាធិការបានគូសបញញ្ជាក់ថា សហព័ន្ធមានផែនការ ពិនិត្យមើលបចេ្ចកទេស កីឡាករ កីឡាការិនី ដែលមានសមត្តិភាព និងទេពកោសល្យ...
ភ្នំពេញ៖ ក្នុងរយៈពេល៤ ខែឆ្នាំ២០២៦នេះ កម្ពុជាបាននាំចេញអង្ករចំនួន ៤៦៩ ៩០៩ តោន គិតជាទឹកប្រាក់ចំនួន ២៦៦.៣៨ លានដុល្លារអាមេរិក។ យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល៤ខែ នៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករបានចំនួន ៤៦៩ ៩០៩ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦១ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦០ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ៣១ បានបរិមាណអង្ករចំនួន...
ខេត្ត បន្ទាយមានជ័យ ៖ រយៈពេល២យប់ជាប់គ្នា ពីស្រាបៀរ GANZBERG នឹងរៀបចំមហាព្រឹត្តិការណ៍ដ៏ធំ និងមហាសប្បាយរីករាយ ម្រាប់ពុកម៉ែបងប្អូន នៅខាងក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។
យុទ្ធនាការជំរឿនមន្ត្រីរាជការជាក់ស្តែងនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន នឹងឈានចូលដល់ដំណាក់កាលថ្មីមួយទៀត ដោយបន្តពង្រីកការអនុវត្តទៅកាន់រដ្ឋបាលខេត្តទាំង២៤ បន្ទាប់ពីយុទ្ធនាការនេះបានបិទបញ្ចប់ដោយជោគជ័យ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ដើម្បីបន្តការងារប្រកបដោយប្រសិទ្ធភាព គណៈកម្មការបានប្រជុំតម្រង់ទិសក្រុមការងារ សម្រាប់ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធអង្គភាព និងទិន្នន័យមន្ត្រីនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណ: កម្រិតបឋមសិក្សា និងមត្តេយ្យសិក្សានៅរដ្ឋបាលខេត្តទាំង២៤» នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមុខងារសាធារណៈ។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ តំណាងក្រសួងអប់រំ យុវជន និងកីឡា...