រដ្ឋបាលស្រុកកណ្តៀង សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជូនអាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋដែលជាអ្នកទទួលផលក្នុងស្រុកកណ្តៀង អំពីការស្ថាបនាហេដ្ឋារចនាសម័្ពន្ធជបទរួមមានផ្លូវកៅស៊ូរចំនួន៣ខ្សែ ប្រវែងសរុបប្រមាណ២០គីឡូម៉ែត្រ ក្នុងជំហានទី២ តាមរយៈគម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម័្ពន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម ឬហៅកាត់ថាគម្រោង SAAMBAT។ ពិធីនេះត្រូវបានរៀបចំឡើងនារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នៅបរិវេណវត្តទេពសន្យា ហៅវត្តស្យា ស្ថិតក្នុងឃុំស្យា ស្រុកកណ្តៀង ក្រោមអធិបតីភាព លោក លឹម សុខតូ អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា...
លោកលឹម វុទ្ធី ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តពោធិ៍សាត់បានឱ្យដឹងថា បេក្ខជនដែលបានចុះឈ្មោះប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំសិក្សា២០២៤-២០២៥ សម័យប្រឡងថ្ងៃទី២៨ – ២៩ ខែសីហា ឆ្នាំ២០២៥នេះមានចំនួន៣៩០០នាក់ ស្រី២២៩០នាក់ ក្នុងនោះមានបេក្ខជនមកពីខេត្តព្រះវិហារចំនួន២រូប និងបេក្ខជនជាព្រះសង្ឃមានចំនួន២៥អង្គ។ មានចំនួន៦មណ្ឌលប្រឡងក្នុងនោះមាន៖ វិទ្យាល័យពោធិ៍សាត់ចំនួន ២មណ្ឌល អនុវិទ្យាល័យពោធិ៍សាត់ចំនួន ២មណ្ឌល បឋមសិក្សាពោធិ៍សាត់ចំនួន ១មណ្ឌល និងអនុវិទ្យាល័យព្រែកស្តីចំនួន ១មណ្ឌល សរុបមានចំនួន ១៥៩បន្ទប់។ លោកប្រធានមន្ទីរអប់រំបានឱ្យដឹងផងដែរថាលទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣ – ២០២៤ កន្លងទៅ...
រាជធានីភ្នំពេញ, ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវការសោកស្តាយចំពោះឧបទ្ទវហេតុនៃការផ្ទុះគ្រាប់មីនដែលបណ្តាលឱ្យកងទ័ពថៃរងរបួស ។ ក្រសួងការពារជាតិសូមគូសបញ្ជាក់សាជាថ្មីថា កម្ពុជាមិនបានប្រើប្រាស់ និងមិនបានដាក់គ្រាប់មីនថ្មីឡើយ និងប្រកាន់ខ្ជាប់នូវការគោរពអនុសញ្ញាអូតាវ៉ា ដែលកម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្សនេះ។ ជាមួយគ្នានេះ កម្ពុជាក៏ធ្លាប់បានជម្រាបជូនភាគីថៃនិងសហគមន៍អន្តរជាតិជាច្រើនដងរួចមកហើយថា នៅតាមបណ្តោយព្រំដែនក្នុងទឹកដីកម្ពុជា គឺនៅមានគ្រាប់មីនជាច្រើនដែលបន្សល់ទុកពីសម័យសង្គ្រាមស៊ីវិល។ កម្ពុជាសូមគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់បំផុតនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួន ក្នុងការគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ដែលបានសម្រេចកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ឯកភាពទាំង ១៣ ចំណុចឯកភាពក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ...
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យការរៀបចំកន្លែងចត្តាឡីស័ក នៅអាកាសយានដ្ឋានអន្តរជាតិ តេជោ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង មន្ទីរពេទ្យជាតិ និងមន្រ្តីចត្តាឡីស័ក រួមទាំងឯកឧត្តមតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ពីអ្នកឧកញ៉ា វ៉ាន់ ឆារស៌ជួន នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) និងសហការី...
សៀមរាប ៖ ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញបិទ «សិក្ខាសាលាស្តីពីឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ» សម្រាប់ប្រទេសសមាជិកអាស៊ាន និងប្រទេសទីម័រឡេស្តេ ព្រមទាំងក្រសួង ស្ថាប័ននៃព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ដែលបានប្រព្រឹត្តទៅនៅខេត្តសៀមរាប ក្រោយដំណើរការរយៈពេល២ថ្ងៃ។ មានប្រសាសន៍បិទសិក្ខាសាលានេះ ឯកឧត្តម គង់ សុភី បានលើកឡើងថា “ឆ្លងកាត់រយៈពេល២ថ្ងៃនេះ ការធ្វើបទបង្ហាញរបស់វាគ្មិន និងសំណួរចម្លើយក្នុងអង្គសិក្ខាសាលាអាស៊ាននេះ យើងទាំងអស់គ្នាពិតជាឃើញយ៉ាងជាក់ច្បាស់នូវការខិតខំប្រឹងប្រែង...
ភ្នំពេញ ៖ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនក្មេងទំនើង ០៥នាក់ ពាក់ព័ន្ធករណីហិង្សា កាប់ វាយ និងគប់ ប្លន់ម៉ូតូ ប្រជាពលរដ្ឋ ។ អាវុធហត្ថរាជធានីភ្នំពេញ ប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ០២និង០០នាទី រំលងអធ្រាត្រ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ មានជនសង្ស័យ ០១ក្រុម មានគ្នាប្រមាណ ៦០-៧០នាក់ មធ្យោបាយម៉ូតូប្រមាណ ៥០...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាល ស្តីពីការធ្វើឱ្យប្រសើរឡើងនូវការធ្វើរោគវិនិច្ឆ័យ និងការឆ្លើយតបចំពោះជំងឺមហារីកដោយសារធាតុអាបេស្តុស និងធូលី ។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានថ្លែងពីសារៈសំខាន់នៃការជៀងវាងនៃការប្រើប្រាស់សារធាតុអាបេស្តុស ដែលសារធាតុទាំងនេះ នឹងបណ្តាលឱ្យកើតជំងឺមហារីកខ្ពស់ និងការប៉ះពាល់ដល់ជំងឺមហារីក និងមហារីកសួត ផ្លូវដង្ហើមធ្ងន់ធ្ងរបំផុត។ ដូចនេះ ត្រូវចូលរួមស្វែងយល់បន្ថែមពីសារៈសំខាន់ក្នុងការរកវិធានការពារយ៉ាងម៉ឹងម៉ាត់បំផុត។ ទន្ទឹមនឹងនេះ...
នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម SUZUKI Hideo ឯកអគ្គរដ្ឋទូតជប៉ុនទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គ នៃក្រសួងការបរទេសជប៉ុន នៅទីស្តីការក្រសួង។ ក្នុងជំនួប ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗ រួមមានកិច្ចការនយោបាយ ពាណិជ្ជកម្ម ការវិនិយោគ ការពារជាតិ សន្តិសុខ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងការសម្អាតមីន។ ភាគីទាំងពីរក៏បានចែករំលែកព័ត៌មាន និងទស្សនៈ...
គណៈប្រតិភូសភាចិន ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ចាង ជីឆ័ន (Hon. Dr. Zhang Zhichuan) អនុប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនចិនខេត្តសានស៊ី នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចេញដំណេីរពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅក្នុងខេត្តសៀមរាប ឆ្ពោះទៅកាន់រាជធានីភ្នំពេញ ដោយមានការជូនដំណេីរពី ឯកឧត្តម ប៊ុន ថាឫទ្ធិ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប។ នៅក្នុងកំឡុងពេលទស្សនកិច្ចនេះ គណៈប្រតិភូ បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តសៀមរាប និងទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន។...
គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច (គណៈកម្មការទី១)និងគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន(គណៈកម្មការទី៤) នៃរដ្ឋសភា នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ បានទទួលជួបប្រជុំជាមួយលោក បេនចាមីន ម៉ូរ៉ូ (Benjamin Moreau) មន្ត្រីទទួលបន្ទុកនិងជាតំណាងរងនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជានៅវិមានរដ្ឋសភា។ ក្នុងជំនួបពិភាក្សា ឯកឧត្តម សរ ចំរ៉ុង ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា បានលើកឡើងពីកិច្ចសហប្រតិបត្តិការរបស់រដ្ឋសភាជាមួយដៃគូអភិវឌ្ឍន៍នានា នៅកម្ពុជាក្នុងការនាំមកនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋ។ ឯកឧត្តមបានគូសបញ្ជាក់ថា...