ស្វាយរៀង ៖ លោក សុខ សាគុណ ប្រធានលេខាដ្ឋានគណៈកម្មការខេត្ដរៀបចំការបោះឆ្នោតខេត្តស្វាយរៀងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ បានប្រាប់់ ទូរទស្សន៏ BTV តាមសារតេឡេក្រាមអោយដឹងថា ក្នុងរយះពេល២៦ថ្ងៃ ដោយចាប់គិតពីថ្ងៃទី១ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ពលរដ្ឋដែលដល់អាយុចុះឈ្មោះបោះឆ្នោត១៨ឆ្នាំ និងអ្នកផ្ទេរចូល មករួមរស់នៅតាមគ្រួសារ នៅតាមបណ្តាឃុំ សង្កាត់ នៃខេត្ត បានមកធ្វើការចុះឈ្មោះថ្មីមានចំនួន១សែន០ពាន់៨៣២នាក់ស្មើនិង៨១.៤៥% កែតម្រូវទិន្ននយ័ មានចំនួន៦ម៉ឺន៥ពាន់៣១១នាក់ ធ្វើបច្ចុប្បន្នជីវមាត្រចំនួន ១សែន២ម៉ឺន០ពាន់៨៣៥នាក់...
ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២៦ ខែឧសភានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញ ក្នុងពិធីទទួលសព កងទ័ពមួកខៀវកម្ពុជា ចំនួន២រូប នៅក្នុងជួរកងអនុសេនាធំរាជអាវុធហត្ថលេខ ៨៧២ ដែលបានទទួលពលីជីវិត ក្នុងពេលបំពេញបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។ សពកងទ័ពមួកខៀវកម្ពុជា ២រូប ដែលបានទទួលពលី ក្នុងឧបទ្ទវហេតុ ផ្ទុះអាវុធ កាលពីថ្ងៃទី១៣ ខែឧសភា...
នាសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៉ីប្រាហ៊ីម (Dato’ Seri Anwar Ibrahim) នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។ ក្នុងឱកាសនៃជំនួប,...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានអនុញ្ញាតជូន ឯកឧត្តម ណាតាឆា ប៊ុនឆៃអ៊ីនសាវ៉ាត់ (NATTACHA BOONCHAIINSAWAT) សមាជិករដ្ឋសភានៃព្រះរាជាណាចក្រថៃ និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាថៃ-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា ក្នុងពេលដែល ឯកឧត្តម បានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភាថៃ មកបំពេញទស្សនកិច្ចនៅកម្ពុជា។ នៅក្នុងឱកាសនេះ សម្តេចប្រធានរដ្ឋសភា បានសម្តែងក្តីសប្បាយរីករាយនិងស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ចំពោះដំណើរទស្សនកិច្ចរបស់...
ភ្នំពេញ ៖ ពេញមួយព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំ អាជ្ញាធរមូលដ្ឋានខណ្ឌ និងមន្ត្រីជំនាញ ចុះពិនិត្យមើលប្រព័ន្ធលូ និងប្រឡាយក្នុងមូលដ្ឋានខណ្ឌចំនួន៥ មានខណ្ឌសែនសុខ ខណ្ឌពោធិសែនជ័យ ខណ្ឌកំបូល ខណ្ឌមានជ័យ និងខណ្ឌដង្កោ ដើម្បីរកមធ្យោយបាយក្នុងការបញ្ចៀសការជន់លិចដោយជំនន់ទឹកភ្លៀងនារដូវវស្សានេះ។ ឯកឧត្ដម ឃួង ស្រេង បានចុះពិនិត្យមើលប្រឡាយអបផ្លូវរទេះភ្លើងផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រសង្កាត់ចោមចៅទី៣ ពិនិត្យមើលប្រឡាយអូលែ ក្នុងវិទ្យាល័យជម្ពូវ័ន...
(សៀមរាប)៖ លោក អ៊ិន ចន្ថា រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម តំណាងដ៏ខ្ពង់ខ្ពស់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើគម្រោងការងារស្ថាបនាផ្លូវក្រាល ដីល្បាយក្រួសចំនួន ៣ ខ្សែ ប្រវែងសរុប ៦ ៣០០ ម៉ែត្រ នៅឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប នៅថ្ងៃទី២៦ ខែ ឧសភា...
ភ្នំពេញ ៖ ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញបើកកម្មវិធី នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់ នឹងសង្គម លើកទី៣១០ ស្មើនឹង១០៥៥ មាតិកាព្រះធម៌, នៅទីសី្តការក្រសួងធម្មការ និងសាសនា។ លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានជម្រាបជូនថា ការសម្តែងព្រះធម៌ទេសនានេះ...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងជំនួបពិសារអាហារពេលព្រឹកការងារ ជាមួយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ឯកឧត្តម ផាម មិញ ជីញ (Pham Minh Chinh)...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូក្រសួង គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” នៅព្រះបរមរាជវាំង។ ក្នុងឱកាសចូលគាល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ...
ភ្នំពេញ ៖ បងប្អូនប្រជាពលរដ្ឋ មកចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ប្រភេទ ភីហ្វាយហ្សឺ(Pfizer) ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍ និងកុមារ-ស្រី្ត ចាក់វ៉ាក់សាំងបង្ការជំងឺ១១មុខ ថ្នាំគ្រាប់ជីវជាតិអា(A) ថ្នាំគ្រាប់ទម្លាក់សត្វល្អិត ពីក្រុមការងារគ្រូពេទ្យនៃមណ្ឌលសុខភាពក្រាំងធ្នង់ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោកស្រី សំ ម៉ាឡៃ ប្រធានមណ្ឌលសុខភាពក្រាំងធ្នង់ នៃការិយាល័យសុខាភិបាលស្រុកប្រតិបតិ្តសែនសុខ (OD សែនសុខ) មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់...