ភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញអមដំណើរសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងចុះពិនិត្យទីតាំងនៅពហុកីឡាដ្ឋានជាតិមរតកតេជោ ដែលមានទីតាំងស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណារក្សាឱ្យបាននូវសន្តិសុខ សុវត្ថិភាព អនាម័យ បរិស្ថានល្អប្រសើរក្នុងព្រះរាជពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក សម្រាប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ស្អែកនេះ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត...
ភ្នំពេញ ៖ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា និងថៃ បានកំណត់គោលដៅក្នុងការបង្កើនទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឱ្យមានសម្ទុះកើនឡើងខ្ពសនៅឆ្នាំ២០២៧ ខណៈទំហំពាណិជ្ជកម្មកម្ពុជា-ថៃ សម្រេចបានជាង ១,៤ ពាន់លានដុល្លារក្នុងរយៈពេល៤ខែឆ្នាំ២០២៥។ មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយចប់ដំណើរទស្សនកិច្ច ដើម្បីពិនិត្យវឌ្ឍនភាព នៃដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅព្រឹកថ្ងៃទី៤ ខែមិថុនានេះ ឯកឧត្តម Tull TRAISORAT ឯកអគ្គរាជទូតថៃ ប្រចាំនៅកម្ពុជា បានលើកឡើងថា ភាគីពាក់ព័ន្ធនៃប្រទេសទាំងពីរ ទាំងអ្នកវិនិយោគ អ្នកធុរកិច្ច...
ភ្នំពេញ៖ បន្ទាប់ពីសមាជរដ្ឋសភា-ព្រឹទ្ធសភាបានបិទបញ្ចប់ដោយជោគជ័យ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាប្រធានកិត្តិយសកាកបាទក្រហមខេត្តបន្ទាយមានជ័យ អមដំណេីរដោយ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ បានបន្តអញ្ជើញចុះចែកអំណោយមនុស្សធម៌ ជូនប្រជាជនងាយរងគ្រោះចំនួន៤០០គ្រួសារ នៅស្រុកព្រះនេត្រព្រះ...
លោក Simone Inzaghi បានសម្រេចចិត្តចាកចេញពីតំណែងអ្នកចាត់ការនៅ Inter Milan ហើយ ដោយការព្រមព្រៀងរៀងខ្លួន គ្មានការបង្ខិតបង្ខំបន្ទាប់ពីបរាជ័យនៅវគ្គផ្តាច់ព្រ័ត្រ Champions League ៥-០ ទល់នឹង Paris Saint Germain។ បុរសវ័យ ៤៩ ឆ្នាំរូបនេះបានចូលកាន់តំណែងអ្នកចាត់ការក្លិបនៅ Serie A មួយនេះនៅឆ្នាំ ២០២១ និងត្រូវបានគេរំពឹងថានឹងទៅដឹកនាំក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Hilal។ “នេះជាពេលវេលាដែលត្រូវនិយាយពាក្យថាលាទៅកាន់ក្លិបដែលបានធ្វើដំណើររួមគ្នាបួនឆ្នាំ...
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងប្រាប់BTV ព័ត៌មាន នារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះថា យើងចាំបាច់ត្រូវកសាង ពង្រឹងសមត្ថភាពយុវជនឲ្យមានការវិត្តន៍រីកចម្រើន លើជំនាញសរសេរអត្ថបទតែងនិពន្ធភាពយន្ត ដែលអាចចាត់ទុកថា ជាជំនាញអាទិភាពមួយក្នុងវិស័យភាពយន្ត។ លោក ប៉ុក បូរក្ស បានបន្តថា ក្នុងឆ្នាំ២០២៥នៃផែនការអនុវត្តន៍ការងារ មានគម្រោងបើកវគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា ២០២៥ ជាលើកទី៨(Cambodia...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបជាមួយគណៈប្រតិភូមកពីវិទ្យាស្ថានប៉ាស្ទ័រប៉ារីស ដឹកនាំដោយលោកស្រី Odette TOMESCU-HATTO អនុប្រធានប្រតិបត្តិនៃនាយកដ្ឋានកិច្ចការអន្តរជាតិ រួមដំណើរដោយលោកសាស្ត្រាចារ្យ Pr André SPIEGEL នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានសម្តែងនូវការកោតសរសើរ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលរួមចំណែកជាមួយក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខភាពសាធារណៈនៅកម្ពុជា រយៈពេលជិត៧០ឆ្នាំមកហើយ។ ការពិភាក្សា...
កំពង់ឆ្នាំង៖ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥នេះ អតីតយុទ្ធជនម្នាក់រស់នៅក្នុងភូមិកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានសំដែងនូវការសប្បាយរីករាយ ក្រោយពីឃើញផលដំណាំរួមផ្សំរបស់គាត់ដែលខិតខំដាំជិត៣ឆ្នាំកន្លងមកនេះ បានចេញផ្លែផ្កាលក់បានកំរៃជាបណ្តើរៗ ធ្វើអោយជីវភាពគ្រួសារគាត់ បានធូរធារជាងពេលមុនមួយកម្រឹត។ លោក ឡុង សុផាត ជាអតីតយុទ្ធជនបានអោយដឹងថា៖ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក និងប្រពន្ធ ក៏ដូចជាអតីតយុទ្ធជនទាំងអស់ដែរ បានទទួលដី និងផ្ទះរបស់សមាគមន៍អតីតយុទ្ធជនពីសម្តេចតេជោ ហ៊ុន...
មន្រ្តីអន្តរក្រសួងរបស់កម្ពុជា និងតំណាងសហគមន៍អឺរ៉ុប នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំពិភាក្សា ដើម្បីត្រៀមលក្ខណៈអនុវត្តគម្រោងលេខ៩៨ ស្ដីពីការពង្រឹង និងការឆ្លើយតបន្ទាន់ផ្នែកវេជ្ជសាស្ត្រ នៅតំបន់អាស៊ីអាគ្នេយ៍ ក្រោមការឧបត្ថម្ភគាំទ្រដោយសហភាពអឺរ៉ុប តាមរយៈមជ្ឈមណ្ឌលឧត្តមភាព ដែលមានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមីនុយក្លេអ៊ែរជីវសាស្រ្តនិងវិទ្យុសកម្មក្រសួងការពាជាតិ។ សូមបញ្ជាក់ថា គម្រោងលេខ៩៨ នេះ គាំទ្រដោយសហភាពអឺរ៉ុប តាមរយៈមជ្ឈមណ្ឌលឧត្តមភាព នៅពេលឧបទ្ទវហេតុគីមី ជីវសាស្រ្ត វិទ្យុសកម្ម ឬនុយក្លេអ៊ែរ ហៅកាត់ថា CBRN ដែលមានអាជ្ញាធរជាតិអា វុធគីមី...
នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ ង្វៀន តឹនគឿង (Nguyen Tan Cuong) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមអនុរដ្ឋមន្ត្រី និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចបវរធិបតី...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខដល់កម្លាំងដែលឈរជើងជួរមុខតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា ថៃ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ស្ថិតក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យនាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥នេះ។ ក្នុងឱកាសនោះដែរឯកឧត្តម ឌិត ឌីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានសម្តែងនូវការកោតសរសើរ និងផ្តាំផ្ញើរដល់កងកម្លាំងដែលកំពុងមានកាតព្វកិច្ចឈរជើងជួរមុខនៅតាមខ្សែរបន្ទាត់ពញរំដែនកម្ពុជា ថៃ ទាំងអស់ធ្វើយ៉ាងណាត្រូវរក្សាការអត់ធ្មត់...