អនុវត្តតាមយុទ្ធសាស្រ្តបញ្ចកោណដ៏មុតស្រួច របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា លើការងារកំណែទម្រង់រដ្ឋបាលសាធារណៈ និងបន្ទាប់ពីបានដំណើរការ ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័នរួចមក ក្រសួង ស្ថាប័ននានាបានជួបជុំពិភាក្សាគ្នាទៅលើការធ្វើសមាហរណកម្មលើមុខងារ អគ្គាធិការដ្ឋាន/អធិការដ្ឋាន និងអង្គភាពសវនកម្មផ្ទៃក្នុង នៅក្នុងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន។ ឈរលើស្មារតីជវភាពនៃប្រព័ន្ធតួអង្គតែមួយ និងអភិក្រម «រៀបចំផ្ទះឱ្យរៀបរយ» និង «ពង្រឹង ជាជាងពង្រីក» ក្រសួង ស្ថាប័ន បានពិភាក្សាគ្នាលើការច្របាច់បញ្ចូលគ្នាទៅជា អង្គភាពសវកម្មផ្ទៃក្នុង តែមួយ...
បងប្អូនប្រជាពលរដ្ឋខ្មែរ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បាននាំគ្នាចាប់ផ្តើមដូរប្រូហ្វាល់ ហ្វេសបុកជាបន្តបន្ទាប់របស់ខ្លួន ដោយប្រកាសគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដែលយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រសាទតាក្របី និងតំបន់មុំ៣ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ដែលហៅកាត់ថា ICJ។ ចលនាមហាជនខ្មែរ មកពីគ្រប់ទិសទី ដែលបានដូរប្រូហ្វាល់ប្រកាសគាំទ្ររាជរដ្ឋាភិបាលយកបញ្ហាព្រំដែនកម្ពុជា និងថៃជាពិសេសតំបន់ទាំងបួនខាងលើនេះប្តឹងទៅតុលាការICJ នោះគឺបានធ្វើឡើងភ្លាមៗ បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងយកបញ្ហានៅមុំ៣ បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ បន្តផ្តល់នូវកិច្ចសហការគាំទ្រគ្រប់រូបភាពជាមួយក្រសួងបរិស្ថាន ក្នុងគោលបំណងសម្រេចបាននូវបេសកកម្មរួមគ្នា គឺពិភពលោកមានភាពស្អាត ភាពបៃតង និងចីរភាព ស្របតាមទិសស្លោក- «កម្ពុជាស្អាត ខ្មែរធ្វើបាន»។ ព្រះករុណា ព្រះមហាក្សត្រ បានអំពាវនាវបែបនេះក្នុងឱកាសថ្លែងព្រះរាជសុន្ទរកថា ក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក (Beat Plastic Pollution)...
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍បញ្ជាក់ថា សព្វថ្ងៃនេះ ប្លាស្ទិកបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើង។ បច្ចុប្បន្នផលិតផលប្លាស្ទិកជាង ៤០០លានតោន ត្រូវបានផលិតក្នុងមួយឆ្នាំៗ ប៉ុន្តែមានប្រមាណ ១២% ត្រូវបានដុតបំផ្លាញ ហើយប្រមាណ ៩% ប៉ុណ្ណោះត្រូវបានធ្វើការកែច្នៃឡើងវិញ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងបញ្ជាក់បែបនេះ ក្នុងព្រះរាជពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា...
ភ្នំពេញ៖ មន្រ្តីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម សហការជាមួយអាជ្ញាធរមូលដ្ឋាន និងគណៈកម្មធិការ ផ្សារដើមគរ និងផ្សារនាគមាស នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានចុះត្រួតពិនិត្យ ចំណីម្ហូបអាហារនៅក្នុងផ្សារ ជាពិសេស ផ្លែធុរេន ដើម្បីធានាការពារសុខុមាលភាពប្រជាពលរដ្ឋ។ ក្នុងប្រតិបត្តិការនោះ មន្រ្តីជំនាញ បានធ្វើការណែនាំឱ្យ អាជីវករលក់ដូរ ត្រូវត្រួតពិនិត្យជាប្រចាំលើផលិតផលទំនិញដែលដាក់លក់ ឱ្យបានសមស្របតាមបទប្បញ្ញតិបច្ចេកទេសជាធរមានដើម្បីធានាថាមិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់។ ជាមួយគ្នានេះ មន្រ្តីជំនាញបានផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញតិ្តពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារជូនអាជីវករដែលលក់ដូរក្នុងផ្សារ...
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុង ព្រះរាជពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទ៖...
ភ្នំពេញ៖ អង្គការសំអាតទន្លេ-សមុទ្រ សហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ដោយមានការចូលរួមពីប្រជាពលរដ្ឋ និងសិស្សានុសិស្ស បានប្រារព្ធទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក លើកទី២៩ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ និងរួមគ្នាសំអាតសំរាមតាមដងទន្លេ រួមទាំងផ្សព្វផ្សាយពីការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក ។ ក្នុងពេលចូលរួមសកម្មភាពសំអាតសំរាម តាមដងទន្លេ ក្នុងថ្ងៃទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ៥មិថុនា លោក ហុង គីបូរ៉ា ប្រធានបេសកកម្មអង្គការសំអាតទន្លេ-សមុទ្រ បង្ហាញនូវការសប្បាយរីករាយ ដែលបច្ចុប្បន្ន...
ភ្នំពេញ៖ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍ ដោយអះអាងថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីការបោះបង្គោលព្រំដែនគោក (JBC) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ប៉ុន្តែកម្ពុជាមិនយកបញ្ហានៅតំបន់មុំ៣ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងតាក្របី ដាក់បញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំ JBC នោះទេ ព្រោះកម្ពុជាបានសម្រេចបញ្ជូនបញ្ហានេះទៅតុលាការ ICJ រួចហើយ។ យោងតាមសេចក្ដីថ្លែងការណ៍របស់បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសដែលចាក់ឫសក្នុង...
ក្នុងឱកាស ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកខួបលើកទី២៩ ថ្ងៃទី៥ មិថុនា ឆ្នាំ២០២៥ ក្នុងខេត្តពោធិ៍សាត់ បានបើកយុទ្ធនាការដាំដើមឈើចំនួន១២ម៉ឺនដើម នៅតំបន់ភ្នំ១៥០០ ស្រុកវាលវែង ។ យុទ្ធនាការនេះ ក្រោមកិច្ចសហការរវាង ក្រសួងរ៉ែនិងថាមពល ជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ ដោយទទួលបានការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ពីក្រុមហ៊ុនរ៉ឺនេសសង់មីនើរ៉ល លីមីធីត (Renaissance Minerals (Cambodia) Limited ) ។ ពិធីបើកយុទ្ធនាការនេះត្រូវបានរៀបចំឡើងនៅជើងភ្នំ១៥០០...
ភ្នំពេញ៖ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី បាននាំយកសារតាំងជាផ្លូវការពីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មកជូន ឯកឧត្តម Rumen Radev ប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្គារី។ ក្នុងឱកាសនោះ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ថ្លែងនៅចំពោះមុខ ឯកឧត្តម ប្រធានាធិបតីថា ក្នុងនាមជាអតីត និសិ្សតដែលបានសិក្សានៅក្នុងប្រទេស...