កីឡា
អង្គរថាយហ្គឺរ យកឈ្នះកងយោធពលខេមរភូមិន្ទ រក្សាតំណែងលេខ៣ លើក្រុមណាហ្គាវើលដ៏
ក្រុមបាល់ទាត់អង្គរថាយហ្គឺរ បានយកឈ្នះក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទ យ៉ាងចាស់ដៃ ដោយលទ្ធផល ៧-១ ក្នុងជំនួបបញ្ចប់ជុំទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ ដើម្បីរក្សាតំណែងលេខ៣ ខណៈណាហ្គាវើលដ៏ បន្ដឈរលេខ៤ ក្រោយយកឈ្នះក្រុមឡាយហ្វខេត្តព្រះសីហនុ ២-០។
សម្រាប់ជំនួបជើងទី២ នៅកីឡដ្ឋានអាគីហ៊ីរ៉ូកាតូ កាលពីថ្ងៃអាទិត្យកន្លងទៅ អង្គរថាយហ្គឺរ បាននាំមុខក្រុមភ្ញៀវ ២គ្រាប់មុន ដែលធ្វើសម្រេចដោយកីឡាករ Yasuoka Takuto នៅនាទី២១ និងកីឡាករ Masutani Takara នៅនាទី៣៣ មុនកីឡាករ Tomoki Taniguchi រកបាន ១គ្រាប់ឲ្យកងយោធពលខេមរភូមិន្ទុ នៅនាទី៣៩។
ចូលវគ្គទី២ ក្រុមម្ចាស់ផ្ទះ បានព្យាយាមដាក់សម្ពាធខ្លាំង រហូតរកបាន ៥គ្រាប់បន្ថែម ដោយកីឡាករ Kurita Mark Adjei ៣គ្រាប់ នៅនាទី៥២, ៥៤ និងនាទី៧៣, កីឡាករ Muland និង Facundo ម្នាក់ ១គ្រាប់ នៅនាទី៥៩ និងនាទី៧១ ដើម្បីធានា ៣ពិន្ទុក្នុងដី និងរក្សាចំណាត់ថ្នាក់លេខ៣ បណ្ដោះអាសន្ន ក្រោយឆ្លងកាត់ ២០ប្រកួតឈ្នះ១១ ស្មើ ៣ និងចាញ់ ៦ គ្រាដែលកងយោធពលខេមរភូមិន្ទ បានបន្ដឈរលេខ៨ ដោយរក្សា ១៧ពិន្ទុក្នុងដៃ បន្ទាប់ពីចប់ជុំទី២ ក្នុងលទ្ធផល ២០ប្រកួតដូចគ្នា ឈ្នះ ៤ ស្មើ ៥ និងចាញ់ ១១ប្រកួត។
ចំណែកក្រុមណាហ្គាវើលដ៏ បានរក្សាចំណាត់ថ្នាក់លេខ៤ ដោយចាញ់ប្រៀបអង្គរថាយហ្គឺរ ១ពិន្ទុ បន្ទាប់ពីរកបាន ៣ពិន្ទុពីការប្រកួតបញ្ចប់ជុំទី២ ដោយយកឈ្នះក្រុមម្ចាស់ផ្ទះឡាយហ្វខេត្តព្រះសីហនុ ២-០ កាលពីថ្ងៃសៅរ៍កន្លងទៅ ។ ២គ្រាប់របស់ក្រុមលោក ឃឹម បូរី ធ្វើសម្រេចទាំង ២គ្រាប់ដោយកីឡាករ Oliveira Lucas នៅនាទី៤៩ និងនាទី៩០+៦។ សរុបលទ្ធផលការប្រកួត ២ជុំ របស់ក្រុមមានមូលដ្ឋាននៅខេត្តកំពង់ស្ពឺនេះ ២០ប្រកួតឈ្នះ ១០ ស្មើ ៥ និងចាញ់ ៥ រកបាន ៣៥ពិន្ទុ។ រីឯឡាយហ្វខេត្តព្រះសីហនុ បន្ដឈរលេខ១០ និងរក្សា ១០ពិន្ទុក្នុងដៃ ក្រោយឆ្លងកាត់ ២០ប្រកួតឈ្នះ ៣ ស្មើ ១ និងចាញ់ ១៦ប្រកួត៕ អត្ថបទ លី ឈុនឡា





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣