កីឡា
សាទី ជួយឱ្យភ្នំពេញក្រោនដណ្តើមបានជ័យជំនះនៅចុងម៉ោងលើក្រុមអាយអេសអាយ
ក្លឹបបាល់ទាត់ភ្នំពេញេក្រោនបានកែប្រែឱកាសទទួលបានមួយពិន្ទុ មកបីពិន្ទុវិញ ពេលដែលកីឡាករ សា ទី ទាត់បញ្ចូលទីគ្រាប់ជ័យជំនះ នៅវិនាទីចុងក្រោយនៃនាទីថែមបង្គ្រប់ នៅកីឡដ្ឋានភ្នំពេញក្រោន ថ្ងៃទី០១ ខែកុម្ភៈ ការប្រកួតបាល់ទាត់ជាតិកម្ពុជាសប្ដាហទី១៩។
តាមពិតទៅភ្នំពេញក្រោន ត្រូវនាំមុខតាំងតែពីវគ្គទី១ ប៉ុន្តែកីឡាករ Moses Dyer ទាត់បាល់ពិន័យ១១ម៉ែត្រ មិនបានសម្រេច។ ទោះបីភ្នំពេញក្រោនព្យាយាមដាក់សម្ពាធ និងគ្រប់គ្រងបាល់បានច្រើនយ៉ាងណាក៏ដោយ នៅតែមិនអាចរកគ្រាប់បាល់បានក្នុងម៉ោងធម្មតា៩០នាទី។ ទីបំផុត មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត នៅនាទីទី៩០បូក៨ ខ្សែប្រយុទ្ធសា ទី ក៏ទាត់បញ្ចូលទីបានសម្រេច ពេលដែលកីឡាករ MAKERLO TELLEZ MELENDEZ លើកបាល់ទៅឱ្យ។
ពេលនេះ ភ្នំពេញក្រោនកំពុងដេញតាមព្រះខ័នរាជស្វាយរៀង ពីរពិន្ទុដដែល ក្រោយលេងបាន១៧ប្រកួតស្មើគ្នា។ សប្ដាហ៍ទី២០នៃលីគកំពូល ថ្ងៃទី៧ ខែកុម្ភៈ ភ្នំពេញក្រោន ត្រូវទទួលណាហ្កាវើលដ៍ ក្រោយពេលទទួលខេត្តត្បូងឃ្មុំ ថ្ងៃទី៤ ខែកុម្ភៈ វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជើងទី២៕





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន20 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន