លោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការរងទទួលផែនការងារ នគរបាលសណ្តាប់ធ្នាប់ និងចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារជំនាញ ចុះធ្វើការផ្សព្វផ្សាយអប់រំអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងការប្រើប្រាស់ផ្លូវ យ៉ាងទូលំទូលាយ ជូនដល់លោកគ្រូ អ្នកគ្រូ និងជាពិសេសគឺ សិស្សានុសិស្ស នៃវិទ្យាល័យពោធិ៍សាត់។ យុទ្ធនាការអប់រំដ៏មានសារៈសំខាន់នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ជំរុញការយល់ដឹង និងពញ្ញាក់ស្មារតីដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ឲ្យបានជ្រួតជ្រាបកាន់តែច្បាស់អំពីបទប្បញ្ញត្តិ និងកាតព្វកិច្ចក្នុងការចូលរួម គោរពច្បាប់ចរាចរណ៍ ឲ្យបានត្រឹមត្រូវ មុនពេល និងអំឡុងពេលធ្វើដំណើរ។...
នៅថ្ងៃទី១១ ខែវិច្ឆិកានេះ ក្រសួងមុខងារសាធារណៈ និងលេខាធិការដ្ឋានអាស៊ាន នឹងសហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើកទី២ ស្តីពី «ការអភិវឌ្ឍផែនការការងារ ACCSM និង ACCSM+3 ឆ្នាំ២០២៦-២០៣០»។ សិក្ខាសាលាពិគ្រោះយោបល់លើកទី២នេះ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារហៃយ៉ាត រីជិនស៊ី រាជធានីភ្នំពេញ (Hyatt Regency Phnom Penh)។ សិក្ខាសាលាពិគ្រោះយោបល់លើកទី២នេះ រៀបចំឡើងក្នុងគោលបំណងកំណត់វិស័យអាទិភាព...
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ អញ្ជើញចូលរួមមហាសន្និបាតអង្គការទេសចរណ៍សហប្រជាជាតិលើកទី២៦ (UN Tourism- 26th General Assembly) ដែលប្រព្រឹត្តទៅពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើបទអន្តរាគមន៍នៅក្នុងកិច្ចប្រជុំពេញអង្គ ដោយបានគូសបញ្ជាក់ជូនមហាសន្និបាតនូវកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរដែលកម្ពុជាកំពុងមាន និងត្រូវបានធានាយ៉ាងពេញលេញស្របតាមពាក្យស្លោករបស់សម្តេចធិបតី “ទេសចរណ៍រីកដុះដាលក្នុងសន្តិភាព”។...
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបជាមួយ ឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) ដែលបានដឹកនាំប្រតិភូ ២៩រូប ដែលជាថ្នាក់ដឹកនាំសមាគម JCA និងតំណាងក្រុមហ៊ុនសមាជិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។ ជំនួបដ៏មានសារសំខាន់នេះ មានគោលបំណងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីស្ថានភាពទីផ្សារការងារ និងការអភិវឌ្ឍធនធានមនុស្ស...
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធដល់យុទ្ធជន ដែលបានពលីក្នុងសម័យសង្គ្រាមលោកលើកទី១ នៅស្ថានទូតបារាំង។ នេះជាឆ្នាំទី៣ ដែលស្ថានទូតបារាំង រៀបចំពិធីរម្លឹកខួបនៃការបញ្ចប់សង្គ្រាមលោកលើកទី១ នៅខាងមុខវិមានរម្លឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ឬហៅថាវិមាន«រូបពីរ » ដែលជានិមិត្តរូបដ៏មានអត្ថន័យនៃប្រវត្តិសាស្ត្ររួមបារាំង និងកម្ពុជា។ វិមាន«រូបពីរ»នេះត្រូវធ្លាប់បានសម្ពោធម្តងអំឡុងឆ្នាំ១៩២៥ ប៉ុន្តែត្រូវបានកម្ទេចដោយខ្មែរក្រហម។ ក្រោយមករាជរដ្ឋាភិបាលកម្ពុជា ក៏បានសាងសង់ឡើងវិញ និងដាក់សម្ពោធ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅផងដែរ៕
នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ សូមជម្រាបថា សមាគមជប៉ុន-កម្ពុជា បានចូលរួមសកម្មភាពដ៏សកម្មចូលរួមចំណែក ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងជប៉ុន និងទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងប្រជាជន ពិសេសការទាក់ទាញអ្នកវិនិយោគឱ្យមកវិនិយោគនៅក្នុងប្រទេសកម្ពុជា...
ក្រសួងបរិស្ថានមានបានឱ្យដឹងនៅថ្ងៃទី១១ ខែវិច្ឆិកានេះថា ក្រសួងបរិស្ថាននឹងរៀបចំវេទិកាកេសរកូលជាតិលើកទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ។ បើតាមឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា វេទិកាកេសរកូលជាតិលើកទី៥ រៀបចំឡើងដោយមានការតាំងបង្ហាញពីប្រភេទកេសរកូលព្រៃ កេសរកូលបង្កាត់ ប្រភេទប្រទាល និងរុក្ខជាតិលម្អ រួមទាំងផលិតផលជីវៈចម្រុះជាច្រើនផ្សេងទៀត ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីនានាភាពនៃប្រភេទកេសរកូលព្រៃកម្ពុជា ប្រភេទប្រទាល និងរុក្ខជាតិលម្អ របៀបដាំដុះ និងថែទាំ...
ភ្នំពេញ៖ សមាគមមិត្តភាពកម្ពុជា-ចិន ក្រុមបញ្ញវន្តជាន់ខ្ពស់ និងក្រុមអ្នកសារព័ត៌មានកម្ពុជា-ចិន ចំនួន៦រូប បានរួមគ្នារៀបចំបាឋកថាឈ្វេងយល់ពី “ផែនការ៥ឆ្នាំ លើកទី១៥ ៖ប្រទេសចិនក្នុងយុគសម័យថ្មី បង្កើតឱកាសថ្មីដល់ប្រទេសកម្ពុជា” ។ ក្នុងវេទិការៀបចំឡើងដោយសមាគម អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន មជ្ឈមណ្ឌលកម្ពុជា ដើម្បីសិក្សារស្រាវជ្រាវផ្លូវសូត្រសមុទ្រ និងវិទ្យុមិត្តភាពកម្ពុជា-ចិន កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកស្រី Liang Wei ប្រធានមជ្ឈមណ្ឌលសិក្សាកម្ពុជានៃបណ្ឌិត្យសភាសង្គមនៃភូមិភាគស្វយ័តក្វាងស៊ី បានឲ្យដឹងថា ផែនការ៥ឆ្នាំលើកទី១៥ នឹងផ្តល់កាលានុវត្តភាពដល់កម្ពុជារួមមាន...
កាលពីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ជាវ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអនុញ្ញាតជូន ឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពីក្រុមហ៊ុនជប៉ុនចំនួន ៣៦ ក្នុងគោលបំណងពិភាក្សាលើកម្មវិធីបណ្តុះបណ្តាលនិស្សិតកម្ពុជាដើម្បីទៅធ្វើការនៅប្រទេសជប៉ុន (Japanese IT Pathway Program) ដំណើរការនៃការរៀបចំសួនឌីជីថល (Digital Park) និង...
កំពង់ឆ្នាំង៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារអង្គភាពលទ្ធកម្ម នៃគណៈកម្មាធិការលទ្ធកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារអន្តរក្រសួង ដោយមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសហការជាមួយនាយកដ្ឋានធារាសាស្ត្រកសិកម្ម មន្ទីរធនធានទឹក និងឧតុនិយមខេត្តពាក់ព័ន្ធខាងលើដើ ម្បីចុះពិនិត្យ វាយតម្លៃលទ្ធផលការថែទាំជាប្រចាំឆ្នាំ២០២៥ (ដំណាក់កាលទី២) ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តប៉ៃលិន។ ក្នុងដំណើរបំពេញបេសកកម្ម ក្រុមការងារលទ្ធកម្មក្រសួង និងមន្ត្រីជំនាញអន្តរក្រសួង បានចុះពិនិត្យ វាយតម្លៃលទ្ធផលការថែទាំជាប្រចាំឆ្នាំ២០២៥ (ដំណាក់កាលទី២)...