កម្ពុជាកំពុងពិនិត្យលើការដាក់បញ្ចូលខេត្តជាប់ឆ្នេរសមុទ្រ ដើម្បីប្រើប្រាស់ធនធាន និងសក្ដានុពលផ្សេងៗរបស់ខេត្តនីមួយៗ ផ្គុំ ចូលគ្នាបង្កើតជាផែនការមេដែលប្រទាក់ក្រឡា មានមាត្រដ្ឋាន និងជាកម្លាំងរួមមួយ សំដៅបង្កើនភាពប្រកួតប្រជែងរបស់ខេត្តទាំងបួន។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈ កម្មាធិការសម្របសម្រួលអន្តរក្រសួង រៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងអភិវឌ្ឍ បណ្ដាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណងនិងប្រទាក់ក្រឡា (គ.ផ.ព.ឆ.) នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៤...
រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបសាធារណជន និងអ្នកសារព័ត៌មានទាំងអស់ មេត្តាជ្រាបថា៖ នាវេលាម៉ោង១៧៖៥០នាទី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចខ្លោងទ្វារទន្លេអុំ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប មានភ្លៀងលាយឡំនឹងខ្យល់ កន្ត្រាក់ បណ្តាលឱ្យរលំដើមឈើមួយដើម សង្កត់រូបចម្លាក់មួយចំនួន និងប្រជាពលរដ្ឋឆ្លងកាត់ទីតាំងនោះ។ សេចក្ដីប្រកាសព័ត៌មានបានបង្ហាញថា ក្រោយទទួលបានព័ត៌មានពីឧបទ្ទវហេតុគ្រោះធម្មជាតិនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប...
សិល្បករ សិល្បការិនីរបស់នាយកដ្ឋានសិល្បៈទស្សនីយភាពនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមរៀបចំការសម្តែងសិល្បៈ ទស្សនីយភាពអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។ លោក ឈាង ឆដាភ័ក្រ ប្រធាននាយដ្ឋានសិល្បៈទស្សនីយភាព ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងប្រាប់ BTV ព័ត៌មាន នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះថា ដើម្បីចូលរួមអបអរសាទរព្រឹតិ្តការណ៍ជាប្រវតិ្តសាស្រ្តនេះ មន្រី្តរាជការ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី នៃនាយកដ្ឋានសិល្បៈទស្សនីយភាព...
ស្វាយរៀង ÷ ផ្លូវជនបទជាច្រើនខ្សែនៅទូទាំងប្រទេស ដែលស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងស្តារ និងស្ថាបនាជាបន្តបន្ទាប់ ដើម្បីជំរុញបង្កើតនូវហេដ្ឋរចនាសម្ព័ន្ធជនបទឲ្យកាន់តែរឹងមាំ គាំទ្រដល់ប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីលើកកម្ពស់ដល់ការរស់នៅ និង មានជីវភាពកាន់តែប្រសើរ។ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំង និងកំពុង ផ្ដោតការយកចិត្តទុកដាក់លើការស្ថាបនាហេដ្ឋារនាសម្ព័ន្ធ ជាពិសេសផ្លូវជនបទ ដើម្បីបង្ករភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើ ដំណើរ, ចំណេញពេលវេលា, កាត់បន្ថយការចំណាយលើការដឹកជញ្ជូនសម្ភារៈ កសិផល និងសម្រួលដល់ការធ្វើអាជីវកម្មផ្សេងៗ សម្រាប់ការរកស៊ីទទួលទានប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ជុំវិញការស្ថាបនាផ្លូវនិងសំណង់សិល្បការ្យនេះ, ឯកឧត្តមបណ្ឌិត...
ក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៤ កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ស្រាវជ្រាវបង្ក្រាបករណីជួញដូរចែកចាយគ្រឿងញៀន ដកហូតសាធាតុញៀនសរុបជាង៥តោន។ លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនប្រាប់ឲ្យដឹងថា កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការដឹកនាំដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាល និងឯកឧត្តមឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច និងឯកឧត្តមឧត្តមសេនីយ៍ឯក ព្រំ សន្ធរ អគ្គស្នងការរង ទទួលការដឹកនាំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានណែនាំដល់លោកផ្ទាល់ នាយកមន្ទីរប្រឆាំងគ្រឿងឲ្យស្រាវជ្រាវបង្ក្រាបករណីជួញដូរចែកចាយគ្រឿងញៀនជាបន្តបន្ទាប់...
ភ្លាមៗបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា បានចេញសារពិសេសបកស្រាយយ៉ាងច្បាស់លាស់ ស្តីពីក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម ដែលហៅកាត់ថាCLVនោះ ថ្នាក់ដឹកនាំនៅតាមបណ្តាក្រសួង ស្ថាប័ន អាជ្ញាធររាជធានី ខេត្ត បណ្តាគណបក្សនយោបាយនានា និងបងប្អូនប្រជាពលរដ្ឋខ្មែរ បានចេញញត្តិប្រកាសគាំទ្រនូវសារពិសេសនេះយ៉ាងពេញទំហឹង ហើយជាមួយគ្នានេះពួកគេក៏បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនដែលបានញុះញង់ និងបំភ្លៃការពិតចំពោះករណីខាងលើនេះផងដែរ។ តាមរយៈញត្តិប្រកាសគាំទ្រដល់សារពិសេសសម្តេចតេជោ ហ៊ុន សែន ដាច់ដោយឡែកពីគ្នាដែល ទូរទស្សន៍BTV ទទួលបានជាបន្តបន្ទាប់នាថ្ងៃនេះ បានលើកឡើងថា...
ភ្នំពេញ ÷ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននាំយកថវិកាដែលរៃអង្គាសបានប្រមាណ ១៦៩ លាន រៀល ដើម្បីបរិច្ចាគដល់មូលនិធិគន្ធបុប្ផា, ដោយការរៃអង្គាសថវិកានេះជាផ្នែកមួយនៃយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដែលផ្តួច ផ្តើមដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» លើកទឹកចិត្តដល់បុគ្គល និងស្ថាប័ននានាឱ្យចូលរួមបរិច្ចាគក្នុងម្នាក់ៗ ១ ម៉ឺនរៀល...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាល្ងាចថ្ងៃទី២៣ ខែកក្កដានេះ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ មហាសទ្ធា ភិរ័ត្នញាណ ហ៊ី ឡាយ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ដែលត្រូវជាឪពុកបង្កើតរបស់អ្នកឧកញ៉ា ឈុន លាង និងជាឪពុកក្មេកអ្នកឧកញ៉ា សំ អាង ដែលលោកបានទទួលមរណភាពនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៦:១២នាទីព្រឹក ក្នុងជន្មាយុ ៩៧ឆ្នាំ...
ភ្នំពេញ ៖ក្នុងឱកាសថ្លែងសារពិសេសនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជាក៏ បានបន្តអំពាវនាវដល់បរទេស កុំលូកលាន់កិច្ចការងារផ្ទៃក្នុងរបស់កម្ពុជា ខណៈបច្ចុប្បន្ននៅកម្ពុជាគ្មានអ្នកទោសនយោបាយនោះទេ មានតែអ្នកនយោបាយប្រព្រឹត្តបទល្មើស និងមានទោសព្រហ្មទណ្ឌ។ សម្ដេចតេជោ មានប្រសាសន៍បញ្ជាក់ថា កន្លងទៅក្រុមប្រឆាំងជ្រុលនិយម តែងតែយករឿងបរិស្ថាន និងសិទ្ធិមនុស្ស មកធ្វើជាឈ្នាន់នយោបាយ បង្កភាពវឹកវរ បង្កចលាចល និងអស្ថិរភាពដល់ប្រទេសកម្ពុជា ដោយជ្រកក្រោមផ្លាកអង្គការក្រៅរាជរដ្ឋាភិបាល និងអ្នកសារព័ត៌មានជាដើម ប៉ុន្ដែពួកគេកំពុងធ្វើការបម្រើឱ្យនយោបាយរបស់បរទេស មានបំណងប្រឆាំងរាជរដ្ឋាភិបាល។ សម្ដេចតេជោលើកឡើងថា...
ភ្នំពេញ ៖ ក្នុងឱកាសថ្លែងសារពិសេសនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជាក៏បានប្រកាសថាសម្ដេចនៅតែមានឥទ្ធិពលក្នុងកិច្ចការងារដឹកនាំប្រទេសកម្ពុជា ជាពិសេសរឿងនយោបាយ ដូច្នេះសម្ដេចនឹងមិនអត់ឱនចំពោះក្រុមណាដែលមានបំណងបង្កើតចលនាបះបោរ បង្កចលាចលនៅកម្ពុជាឡើយ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសមួយក្ដាប់តូច នៅតែមានបំណងធ្វើធ្វើចលនា បង្កើតភាពវឹកវរ បំផ្លាញសន្ដិភាពរបស់ប្រទេសកម្ពុជា។ សម្ដេចបញ្ជាក់ថា កម្ពុជានឹងមិនអត់ឱនឱ្យជនណាដែលបង្កើតភាពវឹងវរ និងចលាចលដល់សន្ដិភាពរបស់កម្ពុជាដែលខិតខំរកមកបានដោយលំបាកនាពេលនេះដាច់ខាត។ សូមជម្រាបថា ក្រុមប្រឆាំងមួយក្ដាប់តូច តែងតែមានគំនិតបង្កើតភាពចលាចល វឹងវរដល់សង្គមកម្ពុជា...