ឧត្តរមានជ័យ៖ ឯកឧត្តម មាន ចាន់ យ៉ាដា បានមានប្រសាសន៍ថា ដោយមានការគាំទ្រពីក្រសួងស្ថាប័នថ្នាក់ជាតិ រដ្ឋបាលខេត្តឧត្តរមានជ័យ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងលិខិតបទដ្ឋានគតិយុត្តិ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ។ ក្នុងនោះ ឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ បានជំរុញដល់មន្ត្រីផ្ដល់សេវានៅតាមមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ និងសង្កាត់ទាំងអស់ ត្រូវផ្ដល់សេវាជូនប្រពលរដ្ឋ ឱ្យកាន់តែមានភាពល្អប្រសើរ មានតម្លាភាព...
កំពង់ឆ្នាំង៖ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងពិធីក្រុងពាលីទូកងចំនួន៤គ្រឿងក្នុងឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលត្រូវចូលរួមប្រណាំងក្នុងព្រះរាជពិធីប្រណាំងទូក អកអំបុក សំពះព្រះខែនាឆ្នាំ២០២៤នេះ ក្រុមកីឡាករទូកងខ្នាតអន្តរជាតិរបស់ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងចំនួន៤គ្រឿង បានសំដែងការសប្បាយចិត្តខ្លាំង និងប្តេជ្ញាយកជ័យជំនះជូនខេត្ត និងស្រុករបស់ខ្លួនអោយបាន ។ នៅក្នុងពិធីនេះ មានការចូលរួមពីលោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ មន្ត្រីរាជការ...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ចំនួនបួនរូប ដែលទើបទទួលបានការតែងតំាងជា ឯកអគ្គរាជទូតប្រចាំនៅបណ្តាប្រទេសនានា ចូលជួបសម្តែងការគួរសម ជម្រាបលា និងទទួលអនុសាសន៍ មុនចេញបំពេញបេសកកម្មការទូតនៅលើឆាកអន្តរជាតិ។ ក្នុងនាមរដ្ឋសភា និងខ្លួនសម្តេចផ្ទាល់ សម្តេចរដ្ឋសភាធិបតី បានសម្តែងការរអបអរសាទរ និងគំាទ្រពេញទំហឹង ចំពោះឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូតទាំង ០៤រូប ដែលត្រូវបានរាជរដ្ឋាភិបាល អាណត្តិទី៧...
អគ្គិសនីកម្ពុជា សម្រាប់ឆ្នាំ ២០២៤នេះ បានជ្រើសរើសនិស្សិតជាប់អាហារូបករណ៍ចំនួន ១៤ រូប ដើម្បីបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតសម្រាប់ការស្រាវជ្រាវ និងបណ្ដុះបណ្ដាលផ្នែកអគ្គិសនីនៅប្រទេសបារាំង។ ក្នុងចំណោមនិស្សិតទាំង ១៤ រូបនេះ ក៏មានបេក្ខភាពជានារីចំនួន ៣នាក់ផងដែរ។ ជាគោលដៅក្នុងការអភិវឌ្ឍន៍វិស័យអគ្គិសនីនៅកម្ពុជា អគ្គិសនីកម្ពុជា នៅក្នុងឆ្នាំ២០២៤នេះ នឹងបញ្ជូននិស្សិតជ័យលាភីចំនួន ១៤រូប ទៅសិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត សម្រាប់ការស្រាវជ្រាវ និងបណ្ដុះបណ្ដាលផ្នែកអគ្គិសនីនៅប្រទេសបារាំង។ ជ័យលាភីទាំង ១៤រូបនេះ គឺមាន ១២រូបទៅសិក្សាថ្នាក់អនុបណ្ឌិត និងមាន...
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា នៅថ្ងៃម្សិលបានបើកកិច្ចប្រជុំក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ដោយមានវត្តមានចូលរួមពីអនុប្រធាន អគ្គលេខាធិការ សមាជិកអចិន្ត្រៃយ៍ អគ្គលេខាធិការរង រួមនិងសមាជិកនៃក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់ជាអនុសាសន៍សំខាន់ៗ ដើម្បីជាធាតុចូលសម្រាប់គណៈវិស្វករកម្ពុជា អនុវត្តភារកិច្ចប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ទាំងកម្រិតក្នុងប្រទេស និងកម្រិតអាស៊ាន។ ពោលគឺ គណៈវិស្វករកម្ពុជា មិនត្រឹមតែជាអ្នកវាយតម្លៃសម្រាប់វិស្វករគ្រប់មុខជំនាញវិជ្ជាជីវៈវិស្វកម្ម ដើម្បីចុះបញ្ជីនៅគណៈវិស្វករកម្ពុជាក្នុងគោរមងារជាវិស្វករអាជីពជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកវាយតម្លៃ និងធ្វើបែបបទសម្រាប់ទទួលគោរមងារបន្ថែមជាវិស្វករអាស៊ាន...
ចិនបានព្រមានកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថានឹងមិនមាន “អ្នកឈ្នះនៅក្នុងសង្គ្រាមពាណិជ្ជកម្ម”ឡើយ បន្ទាប់ពីការជាប់ឆ្នោតឡើងវិញរបស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump ដែលបានសន្យាការបញ្ឆេះសង្រ្គាមដំឡើងពន្ធថ្មីដ៏ធំលើការនាំចូលរបស់ចិន។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ម៉ៅនីង (Mao Ning)បាននិយាយថា ជាគោលការណ៍ ខ្ញុំសូមបញ្ជាក់ម្តងទៀតថា នឹងមិនមានអ្នកឈ្នះនៅក្នុងសង្គ្រាមពាណិជ្ជកម្ម ដែលមិនអំណោយផលដល់ពិភពលោកនោះឡើយ ។ ក្នុងអំឡុងយុទ្ធនាការបោះឆ្នោត លោក Trump បានប្តេជ្ញាថានឹងប្រកាន់ជំហរកាន់តែតឹងរ៉ឹងលើប្រទេសចិនដោយសន្យាថានឹងដំឡើងពន្ធ៦០%លើទំនិញចិនទាំងអស់ដែលចូលសហរដ្ឋអាមេរិក។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា លោក្រធានាធិបតីចិន Xi Jinping បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដែរថា ក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ត្រូវតែស្វែងរកវិធីមួយដើម្បីចុះសម្រុងគ្នានៅក្នុងសារមួយទៅកាន់ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក...
សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយមន្ទីរពេទ្យ Daegu Fatima នៃសាធារណរដ្ឋកូរ៉េ ស្ថិតនៅអាគារខេមរានី នៃស.ស.យ.ក រាជធានីភ្នំពេញ ។ ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហេង សុខគង់ សមាជិកគណ:អចិន្ត្រៃយ៍ នៃគណ:កម្មាធិការកណ្តាលស.ស.យ.ក និងជាប្រធានសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក និងលោកស្រីបណ្ឌិត SUN MIKIM អគ្គនាយកមន្ទីរពេទ្យ...
នាព្រឹកថ្ងៃទី៨ ខែវិច្ចិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់កិច្ចការអាស៊ាន និង អាស៊ីបូព៌ា (ERIA) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប លោកប្រធានវិទ្យាស្ថាន ERIA បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការបន្តវិវឌ្ឍរីកចម្រើន នៅកម្ពុជា ព្រមទាំងបានបង្ហាញនូវជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍកាន់តែខ្លាំងក្លាថែមទៀត។...
នាយកមនី្ទរពេទ្យកុមារជាតិ នៃក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យ ញឹប អង្គាបុស្ស បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ ការពារកុំឲ្យឆ្លងជំងឺផ្សេងៗក្នុងរដូវរំហើយនេះ ខណៈទឹកភ្លៀងនឹងត្រូវថមថយនៅពាក់កណ្តាលខែវិចិ្ឆកានេះ ដោយរដូវរំហើយនិងត្រូវចូលមកជំនួសនឹងធ្វើឲ្យមានភាពត្រជាក់ ដូច្នោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមទប់ស្កាត់ ការពារកុំឲ្យឆ្លងជំងឺផ្សេងៗ។ លោកសាស្រ្តាចារ្យ ញឹប អង្គាបុស្ស បានថ្លែងប្រាប់ BTV ថា ជាទូទៅមកដល់ខែវិចិ្ឆកានេះ គឺឈានដល់រដូវរំហើយ (រដូវធ្លាក់ខ្យល់) ក្នុងនោះភ្លៀងក៏ចាប់ផ្តើមថមថយ ប៉ុន្តែការធ្លាក់ភ្លៀង ក៏មិនដាច់ដែរ។ ថ្វីត្បិតតែថាឆ្នាំ២០២៤នេះ...
ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិក លោក Donald Trump បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ថា អ្នកគ្រប់គ្រងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក គឺ លោកស្រី ស៊ូសាន វ៉ាលស៍(Susan Wiles) នឹងបម្រើការជានាយសេនាធិការសេតវិមានរបស់លោក ដោយប្រគល់តំណែងជាន់ខ្ពស់ដល់ប្រតិបត្តិករនយោបាយ ជាអ្នកដែលបានជួយលោកឱ្យទទួលជ័យជម្នះក្នុងការបោះឆ្នោត។ ការតែងតាំងនេះ ជាលើកដំបូងនៃអ្វីដែលត្រូវបានគេរំពឹងថានឹងធ្វើឲ្យមានការភ្ញាក់ផ្អើលនៃសេចក្តីប្រកាសតែងតាំងបុគ្គលិក ខណៈលោក Trump ត្រៀមរៀបចំសម្រាប់ការវិលត្រឡប់ទៅកាន់សេតវិមាននៅថ្ងៃទី២០ ខែមករា ខាងមុខ។ លោកស្រី...