ពោធិ៍សាត់៖ បន្ទាប់ពីទទួលបានពត៌មានអំពីករណីដំណាំស្រូវ (ពូជសុម៉ាលី) របស់ប្រជាពលរដ្ឋ ជាច្រើនហិកតាក្នុងស្រុកបាកាន និងស្រុកតាលោសែនជ័យ កំពុងជួបបញ្ហាឡើងលឿងស្លឹក និងអុចស្លឹក ដែលអាចបណ្តាលឱ្យបរិមាណទិន្នផលប្រឈមនិងការថយចុះខ្លះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់មន្ត្រីជំនាញបច្ចេកទេសនៃអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរកសិកម្មខេត្តពោធិ៍សាត់ និងអាជ្ញាធរពាក់ព័ន្ធ បានចុះពិនិត្យវាយតំលៃស្ថានភាព ផលប៉ះពាល់ និងអន្តរាគមន៍ផ្ទាល់ដល់ទីតាំងដំណាំស្រូវរបស់ប្រជាកសិករដែលកំពុងមានបញ្ហា ។ ក្នុងរយៈពេល៣ថ្ងៃ នៃការចុះពិនិត្យវាយតំលៃ ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ របស់ក្រុមការងារបច្ចេកទេសក្រសួងកសិកម្ម...
ស្វាយរៀង៖ កម្មការិនី ប៊ុន សម្ភស្ស ធ្វើការនៅរោងចក្រ Elite ក្នុងតំបន់សេដ្ឋកិច្ចពិសេសមហាតាន់ ខេត្តស្វាយរៀង លើកឡើងថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានជួយរូបនាងឱ្យរួចផុតពីចង្កូមមច្ចុរាជហើយបានវិលត្រឡប់មកជួបជុំកូនៗ និងឪពុកម្តាយវិញ ក្រោយពេលជួបគ្រោះថ្នាក់ធ្ងន់ធ្ងរត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ។ អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំប្រហែលអត់មានជីវិតដល់សព្វថ្ងៃនេះទេ បើសិនអត់មាន បសស ជួយ និយាយទៅ បសស មានគុណសម្បត្តិខ្លាំងហ្មង បានជួយជីវិតខ្ញុំដល់សព្វថ្ងៃហ្នឹង»។ កម្មការិនី ប៊ុន សម្ភស្ស...
ភ្នំពេញ ៖ ក្រុមប្រឹក្សាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បើកកិច្ចប្រជុំលើកទី ៤ របស់ខ្លួន ដើម្បីពិនិត្យវឌ្ឍនភាព និងកំណត់ទិស ដៅយុទ្ធសាស្ត្រ ជាពិសេសការជំរុញវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឱ្យដើរតួនាទីកាន់តែសំខាន់ នៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា...
កណ្តាល៖ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានធ្វើការជំរុញឲ្យប្រធានកិត្តិយសសមាគមអតីតយុទ្ធជនថ្មីខេត្តកណ្តាល ពិនិត្យលក្ខណៈសម្បត្តិឲ្យបានត្រឹមត្រូវចំពោះអតីតយុទ្ធជនដែលបានដាក់ពាក្យស្នើសុំដីនិងផ្ទះ ខណៈសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី សម្រេចផ្តល់អំណោយផ្ទះចំនួន២៥ខ្នង ដល់អតីតយុទ្ធជនក្នុងខេត្តកណ្តាល។ ការជំរុញរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ ឯកឧត្តម គួច ចំរើន ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ។ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ...
ចម្លាក់បដិមាទ្វារបាល(យក្ស)ចំនួន១ ធ្វើពីថ្មភក់ ត្រូវបានប្រទះឃើញនៅទិសខាងកើតរបស់ខ្លោងទ្វារទី២ នៃប្រាសាទបន្ទាយប្រី ខណៈពេលដែលក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា រៀបចំគំនរថ្មរាយប៉ាយ និងសម្អាតកំណកដី។ បុរាណវិទូ លោក ជា សារិទ្ធ បានឱ្យដឹងថា បដិមាទ្វារបាល ដែលប្រទះឃើញនេះ គឺស្ថិតនៅខាងស្តាំដៃរបស់ផ្លូវចូលទិសខាងកើតខ្លោងទ្វារទី២ នៃប្រាសាទបន្ទាយប្រី កប់ក្រោមគំនរថ្ម និងកំណកដីប្រមាណជា៨ទឹក។ តាមការសន្និដ្ឋានរបស់លោក សារិទ្ធ ការដួលរលំនេះ អាចបណ្តាលមកពីការដួលរលំរបស់រចនាសម្ពន្ធខាងលើនៃខ្លោងទ្វារនេះ។ ទោះបីយ៉ាងណា ក៏បដិមានេះ...
កំពង់ឆ្នាំង៖ ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្តម ឆាយ រិទ្ធីសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារគណៈកម្មការអន្តរក្រសួង មានក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង បានចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំផ្លូវក្រាលកៅស៊ូDBST ដំណាក់កាលទី១ លើការងារថែទាំជាប្រចាំផ្លូវចំនួន៧ខ្សែ ស្ថិតក្នុងស្រុករលាប្អៀរ និងសាមគ្គីមានជ័យ និងផ្លូវក្រាលគ្រួសក្រហមចំនួន១៥ខ្សែ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ស្រុកកំពង់ត្រឡាច...
ភ្នំពេញ ៖ ទីផ្សារហាងឆេងមាស នៅក្នុងរយៈពេលខ្លី បានកំពុងស្រុតចុះមកវិញ ជាមធ្យមក្នុងមួយថ្ងៃ រង្វង់ ៣០ ដុល្លារ ហើយនឹងអាចធ្លាក់ មកដល់តម្លៃ ២ ៥០០ ដុល្លារក្នុងមួយអោន ឬស្រុតចុះក្រោមនេះបន្ថែមទៀត ប្រសិនមិនមានការប្រែប្រួលអត្រាការប្រាក់របស់ ធនាគារកណ្តាលសហរដ្ឋអាមេរិក។ លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន PP Link Securities ថ្លែងប្រាប់...
ភ្នំពេញ ៖ ក្នុងគោលបំណងផ្តល់សេវាឱ្យកាន់តែកៀក និងងាយស្រួលជូនដល់ប្រជាពលរដ្ឋ នៅខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ បេឡាជាតិសន្តិសុខសង្គម ហៅកាត់ ប.ស.ស. គ្រោងនឹងដាក់ឲ្យដំណើរការសាខាការិយាល័យចំនួន២ទីតាំងបន្ថែមទៀត ស្ថិតក្នុងផ្សារទំនើបអ៊ីអន ភ្នំពេញ (អ៊ីអន១) និងអ៊ីអន ម៉ល មានជ័យ (អ៊ីអន៣) ។ ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ...
ភ្នំពេញ ៖ កម្មករនិយោជិត និងសហជីពក្នុងវិស័យកាត់ដេរនៅទូទាំងប្រទេស រំភើបសប្បាយរីករាយ និងពេញចិត្តចំពោះការយកចិត្តទុកដាក់ ការចុះសួរសុខទុក្ខផ្ទាល់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងអាជ្ញាធរគ្រប់លំដាក់ថ្នាក់ពេញមួយឆ្នាំនៃអាណត្តិទី៧នេះ។ ជាការសប្បាយរីករាយក៏ព្រោះតែប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំទាំងអស់ បានចុះជួបកម្មករដោយផ្ទាល់ដែលបង្កើតបានភាពស្និទ្ធស្នាល យល់ដឹងពីសុខទុក្ខពិតប្រាកដរបស់កម្មករតាមរយៈជំនួបសំណេះសំណាលដោយផ្ទាល់ និងការចុះតាមរោងចក្រ។ កម្មការិនីរោងចក្រ ខ្វាន់ទុម អ្នកស្រី អ៊ុក ចាន់ថា បានអរគុណដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន...
ប៉ៃលិន៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញដល់មន្ត្រីសុរិយោដីខេត្តប៉ៃលិន សហការជាមួយអាជ្ញាធរខេត្តត្រូវពន្លឿននូវការវាស់វែងចុះបញ្ជីដីធ្លី ឲ្យចប់តាមផែនការ និងបន្តចូលរួមអភិវឌ្ឍន៍ខេត្តមួយនេះ ឲ្យកាន់តែមានសក្តានុពលខ្ពស់ ។ ក្នុងកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តប៉ៃលិន កាលពីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ខេត្តប៉ៃលិន គឺជាខេត្តមួយដែលតូចច្រឡឹង ប៉ុន្តែអាចមានសក្តានុពលខ្ពស់ ដូច្នេះទាំងអស់គ្នា គួរតែរួមគ្នាគិតពិចារណាថាតើកិច្ចការណា ដែលចាំបាច់គួរធ្វើ...