ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខទុក្ខបងប្អូនពលរដ្ឋខ្មែរដែលកំពុងបន្តភៀសសឹក
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានឲ្យដឹងថា បច្ចុប្បន្ននេះ ជនភៀសសឹកកម្ពុជាជាងប្រាំសែនមួយម៉ឺននាក់ហើយ ដែលបានវិលត្រឡប់ទៅកាន់ផ្ទះសំបែងរបស់ពួកគេវិញ ខណៈនៅសេសសល់រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបានបន្តផ្តល់នូវគ្រឿងឧបភោគបរិភោគគ្រប់បែបយ៉ាងជាប្រចាំ និងខិតខំដោះស្រាយធ្វើយ៉ាងណាឲ្យពួកគាត់បានវិលត្រឡប់ទៅលំនៅដ្ឋានដើមវិញនាពេលឆាប់ៗខាងមុខនេះផងដែរ។
ថ្លែងក្នុងសន្និសីទប្រចាំថ្ងៃនាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានបន្តខិតខំយ៉ាងសកម្មតាមរយៈអាជ្ញាធរមូលដ្ឋាន ដើម្បីដោះស្រាយទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋខ្មែរដែលបានកំពុងបន្តភៀសសឹក ដោយបន្តផ្តល់សេវាទូរគមនាគមន៍ ទឹកភ្លើង និងអាហារគ្រប់គ្រាន់ រួមទាំងទីជម្រកសមរម្យជាបណ្តោះអាសន្នផងដែរ។
សូមបញ្ជាក់ថា ក្រោយការឈ្លានពានជាលើកទីពីររបស់ទាហានថៃអស់រយៈពេល២១ថ្ងៃ ពោលគឺ ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅនេះមានជនភៀសសឹកកម្ពុជាជិតមួយលាននាក់ បានរត់ភៀសសឹកជាបន្តបន្ទាប់ ប៉ុន្តែទោះជាយ៉ាងណារហូតមកដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ មានបងប្អូនដែលជាជនភៀសសឹកបានវិលត្រឡប់ទៅផ្ទះសំបែងរបស់ពួកគាត់វិញជាបន្តបន្ទាប់ ខណៈបងប្អូនដែលនៅសេសសល់កំពុងត្រូវបានបន្តយកចិត្តទុកដាក់យ៉ាងសកម្មពីរាជរដ្ឋាភិបាល និងមានប្រទេសជាមិត្តមួយចំនួនបានបន្តផ្តល់នូវសម្ភារៈប្រើប្រាស់ អាហារហូបចុកជារឿយៗផងដែរ៕ អត្ថបទ៖ បាន ចក់
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន10 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន