កំពង់ចាម៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីទិវាមច្ឆជាតិ ១កក្កដា ២០២៤ នៅបឹងធំ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ នៅខេត្តកំពង់ចាម ។ ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖ -សម្តេចធិបតី ហ៊ុន ម៉ាណែត...
សហភាពពលកម្មជាតិកម្ពុជា (NLC) នៅព្រឹកថ្ងៃទី៣០ ខែមិថុនានេះ បានដាក់ញត្តិស្នើសុំទៅស្ថានទូតអាមេរិក ប្រចាំប្រទេសកម្ពុជា ពិនិត្យពិចារណាលើ របាយការណ៍ញុះញ៉ុងរបស់អង្គការសង់ត្រាល់ដែលធ្វើឱ្យមានការរើសអើង លាបពណ៌នាំឱ្យមានការបែកបាក់ធ្ងន់ធ្ងរ និងនាំឱ្យមានការខូចខាតប្រយោជន៍កម្មករនិយោជិតខ្មែរក្នុងវិស័យកាត់ដេរជិត១លាននាក់។ លោក តែប តុន អនុប្រធានសហភាពពលកម្មជាតិកម្ពុជា បានឱ្យដឹងថា គោលបំណង នៃរបាយការណ៍របស់ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ បានបង្កឱ្យមានអស្ថេរភាព និងនាំឱ្យខាតប្រយោជន៍បងប្អូនកម្មករ និយោជិត និងសង្គមជាតិទាំងមូល។ លោកបញ្ជាក់ថា៖«ខ្លឹមសារទាំងនោះពាក់ព័ន្ធ...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះអញ្ជើញជាអធិបតីភាពប្រារព្ធពិធីអបអរសាទរទិវាមច្ឆជាតិ១កក្កដា លើកទី១៩ ហើយជាមួយនឹងការប្រារព្ធនូវពិធីនេះ សម្តេចនឹងមានការលែងកូនត្រី ១.៥លានក្បាលចូលទៅក្នុងបឹងធំ ដែលជាបឹងធម្មជាតិដ៏ធំ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាមផងដែរ។ ចាប់តាំងពីឆ្នាំ២០០៣មក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានធ្វើការប្រារព្ធទិវាមច្ឆជាតិ ១កក្កដា ដើម្បីផ្សព្វផ្សាយទិវាមច្ឆជាតិ១កក្កដា និងបំផុសស្មារតីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសចូលរួមអភិរក្ស និងអភិវឌ្ឍធនធានជលផល ប្រកបដោយនិរន្តរភាព សំដៅបង្កើនផលស្តុកមច្ឆជាតិ...
គណបក្សនយោបាយនានា ស្ងើចសរសើរពីការលះបង់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងមានសាមគ្គីភាព ទើបធ្វើឱ្យកម្ពុជាមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍយ៉ាងពិតប្រាកដ។ ថ្លែងប្រាប់ BTV នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ស្របពេលគណបក្សប្រជាជនកម្ពុជាអបអរសាទរខួបលើកទី៧៣នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា បណ្តាមេដឹកនាំគណបក្សនយោបាយ បានចូលរួមបង្ហាញការអបអរសាទរជាមួយនឹងការតស៊ូ និងឆន្ទៈមុះមុតរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលបានពុះពារគ្រប់ឧបសគ្គដ៏វែងឆ្ងាយក្នុងការសង្គ្រោះ និងកសាងកម្ពុជាពីបាតដៃទទេ ពោលពីប្រទេសដែលធ្លាប់ធ្លាក់ក្នុងភ្លើងសង្គ្រាមមកជាប្រទេសមានកិត្យានុភាព និងរីកចម្រើនទាំងក្នុងតំបន់ និងអន្តរជាតិ។ លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ លើកឡើងថា គណបក្សប្រជាជនមានឆន្ទៈស្រលាញ់ជាតិ និងប្រជាជន...
មេដឹកនាំសហជីពកម្មករពីររូបបានសម្តែងការមិនពេញចិត្តជាខ្លាំង ក្រោយពីមានការស្រាយបំភ្លឺពីអង្គការសង់ត្រាល់ទៅលើរបាយការណ៍របស់ខ្លួន នៅល្ងាចថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៤ ប៉ុន្តែបែរជាមិនមានការកែប្រែរបាយការណ៍បំផ្លើសរបស់ខ្លួនទៅវិញ។ លោក សំ សឿន ប្រធានសហជីពពលកម្មជាតិកម្ពុជា បាននិយាយថា អាជ្ញាធរគួរតែមានចំណាត់ការចំពោះរបាយការណ៍បំផ្លើសការពិតអំពីស្ថានភាពជាក់ស្តែងរបស់អង្គការសង់ត្រាល់កន្លងមកនេះ។ លោកបានគូសបញ្ជាក់ថា៖ “ចំពោះរបាយការណ៍របស់អង្គការសង់ត្រាល់ គួរតែមានការអនុវត្តវិធានការផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ ហើយមិនគួរមានការលើកលែងទេ”។ លោកបានបន្តថា របាយការណ៍នេះមិនពិត ហើយធ្វើឱ្យប៉ះពាល់ដល់ប្រទេសកម្ពុជាទៀតផង ដូចជាធ្វើឱ្យមានការអាប់អោន និងបាតបង់នូវទំនុកចិត្តមកលើរាជរដ្ឋាភិបាល និងវិស័យការងារនៅកម្ពុជា ដែលនាំឱ្យមានការថយចុះនូវការដាក់វិនិយោគ ព្រមទាំងធ្វើឱ្យកម្មករនិយោជិកបាត់បង់ឱកាសការងារ ប្រាក់ចំណូល និងប៉ះពាល់ដល់អ្នកទទួលផលដោយផ្ទាល់...
ក្នុងឱកាសប្រារព្ធមិទ្ទិញអបអរសាទរខួប៧៣ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ការសម្រេចបាននូវសន្តិភាពពេញលេញរយៈពេលជាង២៥ឆ្នាំមកនេះ បានអនុញ្ញាតឱ្យកម្ពុជាប្រមូលផ្តុំធនធានគ្រប់យ៉ាង និងកម្លាំងជាតិទាំងមូលដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនយ៉ាងលឿនដោយបានចេញផុតពីប្រទេសមានចំណូលទាប ទៅជាប្រទេសចំណូលមធ្យមកម្រិតទាប ហើយកំពុងប្រឹងប្រែងឆ្ពោះទៅសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដើម្បីបន្តឈានទៅធ្វើឱ្យកម្ពុជា ជាប្រទេសមានចំណូល ខ្ពស់នៅឆ្នាំ ២០៥០ បច្ចុប្បន្នដំណើរជាតិកំពុងបន្តប្រព្រឹត្តទៅប្រកបដោយភាពវិជ្ជមាន។...
ក្នុងឱកាសប្រារព្ធមិទ្ទិញអបអរសាទរខួប៧៣ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា រយៈពេល៧៣ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានស្ថិតនៅរួមរស់ផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជនទោះបីសភាពការណ៍ជាតិមាន ការវិវត្តដ៏ស្មុគស្មាញយ៉ាងណាក្តី។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ ជាថ្ងៃគម្រប់ខួប៧៣ឆ្នាំ...
ក្នុងឱកាសអបអរសាទរខួបលើកទី៧៣ឆ្នាំរបស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអះអាងថា តាំងពីចាប់បដិសន្ធិមកគណបក្សប្រជាជនកម្ពុជា មានឧត្តមគតិរបស់ខ្លួន គឺរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ច ហើយមួយវិញទៀតគណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏សំខាន់សម្រាប់ការកសាង និងអភិវឌ្ឍន៍ជាតិតាំងពីអតីតកាល បច្ចុប្បន្នកាល និងថ្ងៃអនាគត។ តាមរយៈតេលេក្រាម និងហ្វេសបុក នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា...
បន្ទាប់ពីធ្វើដំណើរដល់ប្រទេសកម្ពុជាភ្លាមនាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២៤នេះ ឯកឧត្តម ម៉ារីត សាងៀមផុង្ស (Maris SANGAMPONGSA) រដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្រ្តីការបរទេសថៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសថៃ បានគោរពជម្រាបជូនសម្ដេចធិបតីថា ក្នុងតួនាទីជារដ្ឋមន្រ្តីការបរទេស...
អភិបាលខេត្តកំពង់ចាម បានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធ រួមនឹងប្រជាពលរដ្ឋត្រូវចូលរួមបង្ការ ទប់ស្កាត់ និងលុបបំបាត់ នូវបញ្ហាគ្រឿងញៀននេះឲ្យមានប្រសិទ្ធិភាពខ្ពស់។ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលពិធីនេះប្រារព្ធធ្វើឡើងនៅភូមិបឹងដែងទី១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ឯកឧត្ដមអភិបាលខេត្ត បានលើកទឹកចិត្ត និងជំរុញឲ្យបងប្អូនប្រជាពលរដ្ឋ បន្តបំផុស ដាស់តឿនដល់យុវវ័យ និងសិស្សានុសិស្សទាំងអស់ សូមឱ្យបន្តស្វែងយល់ថែមទៀតអំពីផលប៉ះពាល់ និងគ្រោះថ្នាក់ដែលបង្កឡើងដោយសារធាតុញៀន...