លោកជំទាវ ចម និមល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ពុជា បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រសួងនៅតែបោះជំហានយ៉ាងស្វាហាប់តាមមាគាអភិវឌ្ឍន៍សេដ្ឋកិច្ចពាណិជ្ជកម្ម ដោយបន្តធ្វើសមាហរណកម្មក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោកស្របតាមចក្ខុវិស័យនិងអភិក្រម “ពង្រឹងទីផ្សារចាស់ ពង្រីកទីផ្សារថ្មី” ខណៈក្រសួងនៅតែជំរុញការយកចិត្តទុកដាក់លើវិស័យពាណិជ្ជកម្មក្នុងប្រទេសដោយរក្សាស្ថេរភាពទីផ្សារក្នុងប្រទេសលើតម្លៃនៃទំនិញ ការលើកកម្ពស់គុណភាព សុវត្ថិភាពផលិតផល។ នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៥ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៦ របស់ក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី៨ ខែមករានេះ លោកជំទាវរដ្ឋមន្រ្តី បានមានប្រសាសន៍ថា នៅក្នុង២០២៥ ការព្យាករណ៍សម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៥,២ភាគរយ ទំហំពាណិជ្ជកម្មសម្រេចបាន ៦៥,២០ពាន់លានដុល្លារ កើនឡើងក្នុងរង្វង់...
ប៉ុន្មានម៉ោងក្រោយសមត្ថកិច្ចកម្ពុជា បានចាប់ខ្លួនលោកចិន ស៊ី និងបក្សពួកមួយចំនួនទៀត ដែលគេដឹងថាជាម្ចាស់ធនាគារព្រីនស៍នោះ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ ធនាគារជាតិកម្ពុជា បានសម្រេចឲ្យធនាគារមួយនេះផ្អាកមិនឲ្យផ្ដល់សេវាថ្មីទៀតនោះទេ ប៉ុន្តែអតិថិជនដែលបានខ្ចីប្រាក់ពីធនាគារនេះ ត្រូវបន្ដបង់ប្រាក់ជាធម្មតាដដែលស្របទៅតាមច្បាប់ធនាគារ។ យោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិកម្ពុជា នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ បានឲ្យ ដឹងថាធនាគារព្រីនស៍ ត្រូវបានដាក់ឲ្យជម្រះបញ្ជីស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ហើយធនាគារជាតិកម្ពុជាបានតែងតាំងក្រុមហ៊ុនម៉ូរីសុនកាក់ អិមខេអេ អឌីត អឹខោនធីង ជាអ្នកជម្រះបញ្ជីរធនាគារព្រីនស៍ជំនួសវិញ។ អាស្រ័យហេតុនេះ ធនាគារព្រីនស៍ត្រូវបានផ្អាកមិនឲ្យផ្តល់សេវាធនាគារថ្មីទៀតនោះទេ...
ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុ ប្រធានទី១ អាជ្ញាធរមីន និង ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលសម្ភារដែលជាជំនួយរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់កិច្ចប្រតិបត្តិការការងារមនុស្សធម៌ក្នុងវិស័យសកម្មភាពមីននៅកម្ពុជា។ សម្ភារទាំងនោះ រួមមានឧបករណ៍រាវរកលោហៈ ឧបករណ៍និងសម្ភារចាំបាច់ និងរថយន្ត។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ...
គិតមកត្រឹមព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ ពលរដ្ឋភៀសសឹកសរុបជាង ៤៦ ម៉ឺននាក់ហើយដែលបានវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញក្នុងចំណោមជនភៀសសឹកសរុបជាង ៦៤ ម៉ឺននាក់ ដូច្នេះនៅសល់ជនភៀសសឹកសរុបចំនួនជាង ១៨ ម៉ឺននាក់ទៀតដែលបន្តរស់នៅក្នុងជំរុំនៅឡើយ។ នេះបើតាម ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកមិញនេះ។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា គិតមកទល់ពេលនេះ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព និងស្ថាប័នផ្ដល់សេវាសាធារណៈជាច្រើននៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា និងថៃ បានបើកដំណើរការឡើងវិញជាបណ្តើរៗបន្ទាប់ពីប្រទេសទាំងពីរទទួលបានបទឈប់បាញ់កាលពីថ្ងៃត្រង់...
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានរៀបចំពិធីទទួលសម្ភារជំនួយមនុស្សធម៌លើកទី២ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ដើម្បីបន្តចែកជូនដល់ប្រជាពលរដ្ឋជាជនភៀសសឹកតាមបណ្តោយបន្ទាត់ព្រំដែន។ ជំនួយមនុស្សធម៌ទាំងនេះ នឹងត្រូវគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចាត់ចែងដឹកជញ្ជូនបន្តទៅកាន់មណ្ឌលសុវត្ថិភាពក្នុងបណ្តាខេត្តដែលរងផលប៉ះពាល់ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាជូនដល់ជនភៀសសឹក។ សូមរម្លឹកថា សម្រាប់ជំនួយមនុស្សធម៌លើកទី១ បានដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។ សកម្មភាពនេះបានបញ្ជាក់ថា ប្រទេសចិនក្នុងនាមជា «មិត្តដែកថែប» នឹងបន្តគាំទ្រកម្ពុជាក្នុងការរក្សាស្ថិរភាព ការអភិវឌ្ឍ និងការស្តារឡើងវិញ៕
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនដល់ជនភៀសសឹកព្រមទាំងក្រុមគ្រួសារវីរៈកងទ័ព និងវីរៈនគរបាល ចំនួន ៤៦៧គ្រួសារ នៅស្រុករមាសហែក ខេត្តស្វាយរៀង និងមានការចូលរួមពីសំណាក់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង, ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក និងលោកជំទាវ,...
កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលនៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកមិញនេះ។ ឯកឧត្តម ប៉ែន បូណា គូសបញ្ជាក់ជាថ្មីថា កម្ពុជាស្រឡាញ់ និងការពារសន្តិភាពហើយជានិច្ចកាលប្រកាន់យកការដោះស្រាយបញ្ហាដោយសន្តិវិធី។ កម្ពុជា អនុវត្តបទឈប់បាញ់យ៉ាងម៉ឺងម៉ាត់...
អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះក្រុមការងារកាកបាទក្រហមកម្ពុជាចំនួន៣ក្រុម បានបន្តអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនវីរយុទ្ធជនដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យជាតិចំនួន ៥ក្នុងរាជធានីភ្នំពេញ ដែលក្នុងនោះក្រុមការងារទី១ដឹកនាំដោយ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជាអញ្ជើញសួរសុខទុក្ខ និងផ្តល់ជូនអំណោយមនុស្សធម៌ដល់វីរយុទ្ធជនកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យព្រះអង្គឌួង, ក្រុមការងារទី២ ដឹកនាំដោយ ឯកឧត្តម សំ វណ្ណារ៉ា នាយករងខុទ្ទកាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត...
ភ្នំពេញ៖ នារសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាវត្តមានដ៏ខ្ពង់ខ្ពស់ប្រគល់ប័ណ្ណថ្លែងអំណរគុណជូនលោក “UDO BöTTCHER” និងលោកស្រី “SOPHEA BöTTCHER” មកពីប្រទេសអាល្លឺម៉ង់ ដែលបានឧបត្ថម្ភថវិកាចំនួន ១០០,០០០ (ដប់ម៉ឺន) ដុល្លារសហរដ្ឋអាមេរិកគត់ ជូន សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងគោលបំណងរួមចំណែកជាមួយសមាគម បំពេញរាល់បេសកកម្មពិនិត្យ ព្យាបាល ថែទាំសុខភាព...
ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ក្រោយប្រទេសជាតិបានរំដោះនៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩ យើងបានរស់រានមានជីវិតសារជាថ្មី ជួបជុំក្រុមគ្រួសារ និងទទួលបានមកវិញនូវសិទ្ធិសេរីភាពពេញលេញ។ ចងចាំ និងដឹងគុណជានិច្ចគុណូបការៈថ្ងៃរំដោះ ៧មករា!។ តាមរយៈបណ្ដាញសង្គមនាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា ចងចាំ និងដឹងគុណជានិច្ចគុណូបការៈថ្ងៃរំដោះ ៧មករា!...