នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញវាយកូនហ្គោលលក្ខណៈកីឡាពេលព្រឹកដែលជាប្រភេទកីឡាដែលសម្ដេចចូលចិត្តជាងគេ នៅទីលានវាយកូនហ្គោលក្រុមហ៊ុនវឌ្ឍនៈ។ សម្ដេចតេជោ បានអំពាវនាវផងដែរដល់បងប្អូនជនរួមជាតិចូលរួមហាត់ប្រាណឲ្យបានខ្ជាប់ខ្ជួនដើម្បីសុខភាពល្អប្រសើរទាំងអស់គ្នា។
ព្រះសីហនុ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសទិវាពលកម្មអន្តរជាតិ។ ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖ – សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ ការបង្កើតការងារគឺជាការងារអាទិភាពរបស់រាជរដ្ឋាភិបាល សម្រាប់ផ្ដល់ដល់ប្រជាពលរដ្ឋ នៅគ្រប់រាជធានី ខេត្ត ជាពិសេសផ្ដល់ការងារទៅដល់មូដ្ឋានដោយផ្ទាល់។ -សម្ដេចធិបតី៖...
កំពង់ធំ៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសីលាសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដោយមានការអញ្ជេីញចូលរួមពីឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំខេត្ត បណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដីក្រុងស្រុក បងប្អូនអតីតយុទ្ធជន និងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំជាច្រើននាក់ ដែលពិធីនេះប្រព្រឹត្តទៅនៅភូមិត្រពាំងចំបក់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ។ បន្ទាប់ពីពិធីក្រុងពាលីសាងសង់អគារស្នាក់ការសមាគមអតីតយុទ្ធជន តាមបែបប្រពៃណីសាសនារួចមក ឧត្តមសេនីយ៍ទោ...
ភ្នំពេញ ៖ នៅក្នុងឱកាសអញ្ជើញចូលរួមក្នុងកម្មវិធីកាត់ខ្សែបូរណ៍សម្ភោធដាក់អោយប្រើប្រាស់កុដិព្រះមេគណឈាបនដ្ឋាន សាលាបុណ្យ ផ្លូវលំ និងសមិទ្ធផលនានា ក្នុងវត្តជោតញ្ញាណ ដែលស្ថិតនៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ទៀ វិញ រដ្ឋលេខាធិការក្រសួងការពារជាតិបានរំលិចអំពីគុណតម្លៃនៃសុខសន្តិភាព ខណៈសន្តិភាពនេះហើយបានធ្វើ ឲ្យកម្ពុជាមានការអភិវឌ្ឍជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃនេះ។ ឯកឧត្តម នាយឧត្តមសេនីយ៍បានបញ្ជាក់ថា ស្ថិតក្រោមដំបូលសន្តិភាព ប្រទេសជាតិមានការរីកចម្រើនជាលំដាប់ពីមួយថ្ងៃ ទៅមួយថ្ងៃ ហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារធំៗ...
កំពង់ធំ ៖ ផ្លូវជនបទក្រាលដីល្បាយក្រួសស្តារឡើងវិញ ប្រវែងជាង ១១ គីឡូម៉ែត្រ នៅក្នុងស្រុកប្រាសាទសំបូរ បានអនុវត្តស្របតាមបទដ្ឋាន បច្ចេកទេសត្រឹមត្រូវ ដោយផ្លូវនេះបាននិងកំពុងផ្តល់អត្ថប្រយោជន៍ លើកកម្ពស់ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជននៅជនបទ តាមរយៈ ការផ្តល់នូវគមនាគមន៍ដឹកជញ្ជូនល្អប្រសើរ។ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅ ក្នុងចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារស្ដារឡើងវិញផ្លូវក្រាលដីល្បាយក្រួស ចំនួន១ខ្សែ...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានទទួលជួបនិងពិភាក្សា លើរបាយការណ៍វឌ្ឍនភាព នៃគម្រោងមន្ទីរពេទ្យសាកលវិទ្យាល័យ របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលដឹកនាំដោយឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល។ ក្នុងជំនួបនេះដែរ ក៏បានពិភាក្សាបន្ថែម និងបានស្នើសុំអនុសាសន៍ជាគន្លឹះពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី អំពីចក្ខុវិស័យ បេសកកម្ម...
ភ្នំពេញ៖ កម្លាំងនគរបាការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋានខណ្ឌទួលគោក និង ប៉ុស្តិ៍មូលដ្ឋានទន្លេបាសាក់ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ប្រតិបត្តិការនេះធ្វើនៅថ្ងៃទី២៩ ខែ មេសា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ម៉ម សាវន បានដឹកនាំកម្លាំងចុះបង្ក្រាបដោយផ្ទាល់ នឹងបានឃាត់ខ្លួន ជនសង្ស័យចំនួន២នាក់ ដែលតែងតែធ្វេីសកម្មភាព យ៉ាងសកម្ម ឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅតាមបណ្តាលមូលដ្ឋានរាជធានីភ្នំពេញ។...
ក្នុងឱកាសចូលរួមពិធីអបអរសាទរខួប៥០ឆ្នាំនៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិវៀតណាម នៅទីក្រុងហូជីមិញ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកំពូលៗរបស់វៀតណាម ក្នុងនោះមាន៖ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម, ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម និងឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្ត្រី វៀតណាម។...
កម្មករ កម្មការិនីកំពុងបម្រើការងារក្នុងវិស័យរោងចក្រនៅកម្ពុជា បានសម្តែងការអបអរសាទរ ខណៈទិវាពលកម្មអន្តរជាតិ ១ឧសភា នឹងឈានដល់នាថ្ងៃស្អែកនេះ ព្រមទាំងលើកឡើងថា ទាំងការបំពេញការងារ ក៏ដូចជាការរស់រានមានជីវិតសព្វថ្ងៃនេះ មិនមានការខ្វះខាតអ្វីទៀតទេ ដោយសារការដឹកនាំដ៏ល្អរបស់ប្រមុខរាជរដ្ឋាភិបាល ដែលតែងតែគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចរ រវាងថ្នាក់ដឹកនាំ និងភាគីនិយោជក មកកាន់កម្មករនិយោជិតគ្រប់ៗរូប។ លោក បូ ប៊ុនថន ជាកម្មករ និងជាសហជីពមូលដ្ឋាននៅរោងចក្រកាត់ដេរសម្លៀកបំពាក់ អិន យ៉ុង ខេមបូឌា ខូអិលធីឌី ស្ថិតនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ...
ភ្នំពេញ៖ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) និងក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ ហ្វាយនែន (ខេមបូឌា) ភីអិលស៊ី បាននាំយក ថវិកាសប្បុរសធម៌ចំនួន ២៣,០០០ដុល្លារអាម៉េរិច ដែលទទួលបានពីមូលនិធិសប្បុរសធម៍របស់ក្រុមហ៊ុន ទៅបរិច្ចាគដោយផ្ទាល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា អង្គការបេះដូងជប៉ុន Japan Heart និងមន្ទីរពេទ្យកុមារអង្គរ ដែលស្ថិតនៅក្នុងខេត្តសៀមរាប។ លោក ខេនសុកេ ស៊ឺជីយ៉ាក់ (KENSUKE TSUCHIYA) អគ្គនាយកក្រុមហ៊ុន...