ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ បានចុះពិនិត្យការថែទាំព្យាបាល និងសួរសុខទុក្ខវីរកងទ័ពដែលកំពុងសម្រាកព្យាបាល ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យ-ថ្នាក់ដឹកនាំមន្ទីរពេទ្យគ្រប់លំដាប់ថ្នាក់, នាព្រឹកទី៥ ខែសីហា ឆ្នាំ២០២៥នេះ។ នាឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានសំដែងការកោតសរសើរ និងដឹងគុណចំពោះវីរភាពអង់អាចក្លាហាន របស់វីរកងទ័ពការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋកម្ពុជា និងសូមផ្តាំផ្ញើការសួរសុខទុក្ខ ការនឹករលឹកចំពោះបងប្អូនកងទ័ពទាំងអស់ សូមជូនពរបានឆាប់ជាសះស្បើយ។ បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលបាននិងកំពុងចាត់វិធានការបញ្ហាប្រឈមផ្នែកឯកជន រាប់បញ្ចូលទាំងការកែសម្រួលច្បាប់ និងបទប្បញ្ញត្តិ ការផ្តល់ ការលើកលែង និងអត្ថប្រយោជន៍ផ្សេងៗ រហូតដល់ការកែលម្អសេវាសាធារណៈ ដើម្បីឱ្យវិស័យឯកជនចាប់យកឱកាស និងបង្កើតខ្សែ ច្រវាក់ផ្គត់ផ្គង់ដែលមានភាពធន់។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងកិច្ចប្រជុំពិគ្រោះ យោបល់ លើវិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា នៅថ្ងៃទី៤ ខែសីហា...
Cambodia’s Ministry of National Defense confirms that Thai armed forces dig trenches within the Cambodian territory, as of August 5, 2025: • 9:09 a.m. | Thai...
ភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចាប់ខ្លួនជនសង្ស័យ៥នាក់ពាក់ពន្ធ័ករណីចាប់ ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ ។ លោករវសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ ប្រាប់ឲ្យដឹងថា កម្លាំងការិយាល័យ ក្រោមការដឹកនាំពីលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២៥ បានធ្វើការចាប់ខ្លួនជនសង្ស័យ ៥ នាក់ និងជនរងគ្រោះម្នាក់...
កីឡាករជឺជីតស៊ូជម្រើសជាតិកម្ពុជា ២រូប រួមមានកីឡាករ គង់ម៉ូណា មិថុរ៉ា និងលោក ទូច ពីរកក្កដា ត្រូវបានជ្រើសរើសចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាពិភពលោក World Games លើកទី១២ ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៧ ខែសីហាខាងមុខ នៅទីក្រុង Chengdu ប្រទេសចិន។ យោងតាមការជូនដំណឹងរបស់សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា នៅថ្ងៃច័ន្ទសប្ដាហ៍នេះ បានបង្ហាញនូវមោទនភាព ដែលកីឡាករកម្ពុជាទាំង ២រូប ត្រូវបានជ្រើសរើសចូលរួមព្រឹត្តិការណ៍ World Games ដ្បិតមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយផ្អែកលើចំណាត់ថ្នាក់អន្ដរជាតិ ទើបត្រូវបានជ្រើសរើសចូលរួមប្រកួតលើវិញ្ញាសា Adults Ju-Jitsu Show...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៥ ខែសីហានេះ កងទ័ពថៃបន្តសកម្មភាពដ៏គឃ្លើនរំលោភលើបទឈប់បាញ់ និងរំលោភបំពានបូរណភាពទឹកដីកម្ពុជាដោយរាយបន្លាលួស និងកាយដីធ្វើលេណដ្ឋាន។ នេះបើតាមសេចក្ដីប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ អ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងថា បច្ចុប្បន្នភាពនៃស្ថានភាពនៅទិសអានសេះដែលកងទ័ពថៃបានរំលោភបំពានមកលើបូរណភាពទឹកដីកម្ពុជាដោយនៅវេលាម៉ោង ៩:០៩ នាទី គ្រឿងចក្រថៃបាន បន្ដកាយដី ហើយនៅម៉ោង ៩:៥០នាទី មានរថយន្ដថៃ ០១ គ្រឿងដឹកលេណដ្ឋានបេតុង ក្នុងនោះកង់ឡាននិង លូ (ធ្វើរួច) មកទម្លាក់នៅមុខប៉ុស្តិ៍របស់ខ្លួន ហើយនៅវេលាម៉ោង៩:៥៣ នាទី កម្លាំងកងទ័ពថៃបានបន្ដជីកលេណដ្ឋាន។...
ស្វាយរៀង ៖ ពលករខ្មែរមកពីប្រទេសថៃចំនួន២២គ្រួសារ មានមនុស្ស ក្មេង ចាស់ ប្រុស ស្រី ចំនួន៥២នាក់ ស្ថិតនៅក្នុងឃុំចំនួន៩របស់ស្រុកស្វាយទាប ខេត្តស្វាយរៀង ត្រូវបានរដ្ឋបាលស្រុក នាំយកគ្រឿងឧបភោគ បរិភោគ ផ្ដល់ជូននៅតាមគ្រួសារដើម្បីនិរន្តរភាពជីវភាពប្រចាំថ្ងៃ បន្ទាប់ពីពួកគាត់ត្រូវបាន រដ្ឋបាលខេត្តដឹកនាំយកមកពីព្រំដែនកម្ពុជា ថៃ ដោយឥតគិតថ្លៃរួមនិងការផ្ដល់អាហារ ភេសជ្ជៈ ហូបចុកតាមផ្លូវផងដែរ។ លោក ជា ហន អភិបាលស្រុកស្វាយទាប បានថ្លែងប្រាប់ទូរទស្សន៏...
នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ ឯកឧត្តម ម៉ម ប៊ុននាង និងឯកឧត្តម ឡាន់ ឆន សមាជិកព្រឹទ្ធសភា និងលោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព បានអញ្ជើញចុះសួរសុខទុក្ខវីរយុទ្ធជនចំនួន៤០ នាក់ ដែលបាននិងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៤...
ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានមានប្រសាសន៍ថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាមានភាពជឿជាក់លើកងកម្លាំងប្រដាបអាវុធរបស់យើង។ តាមរយៈបណ្ដាញសង្គមនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបង្ហោះរូបភាពចុះសួរសុខទុក្ខវីរកងទ័ពដែលបានរងរបួសក្នុងការប្រយុទ្ធការពារជាតិ បូរណភាពទឹកដីពីសត្រូវឈ្លានពាន។ ឯកឧត្តមបានលើកឡើងថា ទោះពួកគាត់បានឆ្លងកាត់ការវាយប្រហារយ៉ាងរន្ធត់ពីពួកឈ្លានពាន ហើយទទួលរងរបួសក្តី ប៉ុន្តែស្មារតីពូៗ និងបងៗកងកម្លាំងនៅតែខ្លាំងក្លា ហើយបងៗក៏ចង់វិលត្រឡប់ទៅសមរភូមិមុខវិញជាមួយមិត្តរួមអាវុធ ដើម្បីការពារទឹកដីរបស់យើងពីពួកឈ្លានពានបន្តដែរ។ ឯកឧត្ដមបន្តថា ឯកឧត្ដមពិតជាអរគុណសម្រាប់ទឹកចិត្តរបស់ពូៗ...
មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា គិតចាប់ថ្ងៃទី៨ ខែមិថុនា រហូតត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ពលករខ្មែរឆ្លងដែនតាមច្រកនានាចេញពីប្រទេសថៃមកកាន់ប្រទេសកម្ពុជាវិញ មានចំនួនប្រមាណ ៥៥ម៉ឺននាក់ ក្នុងនោះពលករចំនួនជាង ១ម៉ឺននាក់ ទទួលបានឱកាសការងារដែលធ្វើការនៅក្នុងរោងចក្រ សហគ្រាសនៅកម្ពុជា។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ព័ត៍មាន ប៊ីធីវី កាលពីព្រឹកថ្ងៃទី៤ ខែសីហាកន្លងទៅ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ឱ្យដឹងថា ការត្រឡប់របស់ប្រជាពលករខ្មែរទាំងនេះ ដោយសារការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ...