កីឡា
ជើងខ្លាំង យ៉េន ឌីណា និង ផល សោភ័ណ្ឌ ជួបគ្នាលើ សង្វៀនបិទទ្វារបាយ័នស្ទឹងមានជ័យ
ការជួបគ្នារវាងជើងខ្លាំង យ៉េន ឌីណា និង ជើងខ្លាំង ផល សោភ័ណ្ឌ គឺជួបគ្នាក្នុងប្រភេទទម្ងន់…
ធា នុរាជ ជួប យ៉ុន ដារ័ត្ន ក្នុងការប្រកួតសន្សំប្រាក់លានប្រចាំសប្ដាហ៍យ៉េន ឌីណា អ្នកប្រដាល់ជើងខ្លាំង នៃក្លិបសមាគមកីឡាប្រដាល់ក្រសួងកសិកម្ម និង ផល សោភ័ណ្ឌ អ្នកប្រដាល់ជើងខ្លាំងក្លិបតាឡីដំរីមានរិទ្ធ នឹងជួបប្រកួតគ្នា នាយប់ថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០នេះ នៅលើសង្វៀនបិទទ្វាររវ៉ើកបាយ័នស្ទឹងមានជ័យ។
ការជួបគ្នារវាងជើងខ្លាំង យ៉េន ឌីណា និង ជើងខ្លាំង ផល សោភ័ណ្ឌ គឺជួបគ្នាក្នុងប្រភេទទម្ងន់៦៣,៥០០គ.ក្រ។ រវាងអ្នកប្រដាល់ជើងខ្លាំងទាំងពីរនាក់នេះ ពួកគេទាំងពីរមិនធ្លាប់ជួបទេកន្លងមក។

សម្រាប់ការជួបប្រកួតគ្នាពេលនេះ មិនដឹងថាជើងខ្លាំង យ៉េន ឌីណា អាចយកឈ្នះជើងខ្លាំង ផល សោភ័ណ្ឌ បានដែរឬអត់នោះទេ? ព្រោះថា យ៉េន ឌីណា ថ្វីត្បិតតែមានបច្ចេកទេសប្រកួតល្អក៏ពិតមែន ប៉ុន្តែក៏មិនជាល្អ និងខ្លាំងជាង ផល សោភ័ណ្ឌ នោះដែរ។
ផល សោភ័ណ្ឌ ជាជើងខ្លាំង មានកណ្ដាប់ដៃល្អ ខ្លាំង រហ័ស។ ចំណែកកម្លាំងកាយសម្បទារបស់គេ ក៏រឹងមាំដែរ។ អ្នកដែលជួបប្រកួតជាមួយ សោភ័ណ្ឌ ពិបាកទប់ទម្ងន់ជើងទាត់ និងកណ្ដាប់ដៃរបស់សោភ័ណ្ឌ ណាស់។ ការប្រកួតចុងក្រោយ ផល សោភ័ណ្ឌ គឺបានផ្ដួលអ្នកប្រដាល់រួមជាតិឈឿន ឆៃដែន ឲ្យបោះបង់ចោលការប្រកួតក្នុងទឹកទី១ប៉ុណ្ណោះ កាលពីថ្ងៃទី១២មេសាកន្លងទៅនេះ។
សុខ សុវណ្ណ អ្នកប្រដាល់ជើងចាស់ក្លិបកងពលធំអន្តរាគមន៍លេខ២ ត្រូវបានគេផ្គូឲ្យជួបប្រកួតជាមួយអ្នកប្រដាល់ជើងចាស់ សល ពិសិដ្ឋ ក្លិបកុសលកីឡា ដោយជួបគ្នាក្នុងប្រភេទទម្ងន់៦៣,៥០០គីឡូក្រាម។ អ្នកប្រដាល់ទាំងពីរនាក់នេះ ធ្លាប់ជួបគ្នាម្តងហើយកាលពី៥ឆ្នាំមុន ដែល សុខ សុវណ្ណឈ្នះដោយពិន្ទុ។ ខ្លាចាស់ សុខ សុវណ្ណ ថ្វីត្បិតតែកម្លាំងថមថយបន្តិចហើយក្តី ប៉ុន្តែគេនៅតែវាយល្អ និងខ្លាំងដដែល។ ដូច្នេះសម្រាប់ការប្រកួតលើកនេះ សល ពិសិដ្ឋ ពុំដឹងថា អាចសងសឹកយកឈ្នះសុខ សុវណ្ណ បានឬអត់នោះទេ?។
ចំពោះ ធា នុរាជ អ្នកប្រដាល់ក្លិបមកុដរាជសីហ៍ នឹងត្រូវជួបប្រកួតជាមួយ យ៉ុន ដារ័ត្ន អ្នកប្រដាល់ក្លិបតាឡីដំរីមានរិទ្ធ ដោយជួបគ្នាក្នុងទម្ងន់៦៣,៥០០គីឡូក្រាម។ ពីរនាក់នេះ ជួបប្រកួតគ្នាជាលក្ខណៈ នៃការប្រកួតសន្សំប្រាក់លានប្រចាំសប្ដាហ៍ ដែលក្នុងនោះ ធា នុរាជ គេឈ្នះ៣ប្រកួតរួចទៅហើយ ហើយបើឈ្នះ យ៉ុន ដារ័ត្ន លើកនេះទៀត នឹងឡើង៤ប្រកួតឈ្នះ៤លានរៀលហើយ តែបើចាញ់វិញ នុរាជ នឹងត្រូវចប់ត្រឹមនេះ ហើយ យ៉ុន ដារ័ត្ន នឹងបន្តការប្រកួតសន្សំប្រាក់លានវិញម្តង។

ចាំមើល តើ ធានុរាជ អាចរក្សាការប្រកួតបន្តទៀតបានឬអត់? ឬមួយនឹងត្រូវចប់ត្រឹម យ៉ុន ដារ័ត្ន នេះ?៕
ប្រភព៖ កម្ពុជាថ្មី
-
ព័ត៌មាន6 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន5 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣