កីឡា
ខ្លាំងពិតឈ្នះពិត ជំនួបជើងខ្លាំង «កំពូលអ្នកចម្បាំងអូដ្ឋ» វគ្គផ្តាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់ប្រាក់រង្វាន់ធំ!
កំពូលអ្នកចម្បាំងអូដ្ឋ ទម្ងន់ ៥៧គីឡូក្រាម អ្នកឈ្នះនឹងទទួលខ្សែក្រវាត់មួយខ្សែអមជាមួយទឹកប្រាក់ជាច្រើនបន្ថែមទៀត។
ឆ្លងកាត់ការប្រកួតដ៏ជក់ចិត្តជាច្រើនសប្តាហ៍កន្លងមក នៅប៉ុន្មានថ្ងៃទៀតខាងមុខនេះ ទស្សនិកជនអ្នកគាំទ្រ ពិសេសបងប្អូនស្នេហាវិស័យប្រដាល់គុនខ្មែរ នឹងរកឃើញនរណាជាម្ចាស់ជើងឯកខ្សែក្រវាត់ «កំពូលអ្នកចម្បាំងអូដ្ឋ ទម្ងន់ ៥៧គីឡូក្រាម» នៅចុងសប្តាហ៍នេះ។

វគ្គផ្ដាច់ព្រ័ត្រ ខ្សែក្រវាត់អ្នកចម្បាំងអូដ្ឋ ទម្ងន់ ៥៧គីឡូក្រាមរបស់សង្វៀនបាយ័នដែលជាការប្រកួតម៉ារ៉ាតុងខ្មែរ ៣ ម៉ាឡេស៊ី ១ ឈានមកដល់ហើយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ។ បេក្ខភាពកីឡាករទាំង ៤រូបនេះ រួមមាន វ៉ាន់ វឿន ពេជ្រ អាទិទេព រិទ្ធី សូសែន និង អ៉ូម៉ា រេដវូហ្វ។
ក្រឡេកមកចាប់អារម្មណ៍ពីសមត្ថភាពកីឡាករទាំង ៤រូប សុទ្ធសឹងតែខ្លាំងពោរពេញទៅដោយសមត្ថភាព បទពិសោធន៍ និងបច្ចេកទេសក្នុងការប្រយុទ្ធវាយបកទៅកាន់ដៃគូប្រកួតរបស់ខ្លួន។ នៅថ្ងៃសៅរ៍សប្តាហ៍នេះ ពុកម៉ែបងប្អូន អ្នកគាំទ្រនឹងបានជ្រាបកាន់តែច្បាស់ និងរកឃើញថាអ្នកខ្លាំងពិតឈ្នះពិត បានទៅលើកីឡាករមួយរូបណា។

សូមបញ្ជាក់ផងដែរថា សម្រាប់វគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ កំពូលអ្នកចម្បាំងអូដ្ឋ ទម្ងន់ ៥៧គីឡូក្រាម អ្នកឈ្នះនឹងទទួលខ្សែក្រវាត់មួយខ្សែអមជាមួយទឹកប្រាក់ជាច្រើនបន្ថែមទៀត។
ប្រដាល់គុនខ្មែរ «កំពូលអ្នកចម្បាំងអូដ្ឋ» ថ្ងៃសៅរ៍ ទី១៤ មិថុនា ឆ្នាំ២០២៥ ទីតាំងនៅស្ទូឌីយោបាយ័ន ស្ទឹងមានជ័យ វេលាម៉ោង ៥៖៣០ល្ងាចតទៅ ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ បាយ័ន និងគេហៈទំព័រ Bayon TV and BTV – Kun Khmer | Camel
សូមអញ្ជើញចូលរួមទស្សនា និងគាំទ្រកីឡាករគុនខ្មែរយើងអោយបានច្រើនកុះករ កុំបីខកខានណា៕
ស៊ីម៉ងត៍អូដ្ឋ ជាប់ធន់តជំនាន់
អត្ថបទដោយ៖ HaTi
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧