PR NEWS
មហាព្រឹត្តិការណ៍ Ganzberg លើកស្ទួយគុនខ្មែរ នឹងទៅដល់ខេត្តព្រៃវែងចុងសប្តាហ៍នេះ!
តើកីឡាកររូបណានឹងក្លាយជាម្ចាស់ប្រាក់លាននៅចុងសប្តាហ៍នេះ? មហាព្រឹត្តិការណ៍ដ៏សប្បាយរីករាយនិងគួរឱ្យចាប់អារម្មណ៍ប្រចាំឆ្នាំ Ganzberg Gold Medal Tour Kun Khmer Concert នឹងទៅដល់អ្នកខេត្តព្រៃវែង
ខេត្ត ព្រៃវែង ៖ ពីក្រុមហ៊ុន GANZBERG នៅតែបន្តលើកស្ទួយវិស័យគុនខ្មែរ គឺជាមហាព្រឹត្តិការណ៍ដ៏សប្បាយរីករាយនិងគួរឱ្យចាប់អារម្មណ៍ប្រចាំឆ្នាំ Ganzberg Gold Medal Tour Kun Khmer Concert នឹងទៅដល់អ្នកខេត្តព្រៃវែង បរិវេណគល់ស្ពានអ្នកលឿងត្រើយខាងកើត ក្នុងបុរីមង្គលថ្មី ស្រុកពារាក៏។ ដូចសប្តាហ៍មុនៗ រយៈពេល២យប់ជាប់គ្នា Ganzberg នឹងរៀបចំកម្មវិធីប្រដាល់លំដាប់ប្រទេសដែលមានការចូលរួមពីកីឡាករខ្មែរល្បីៗ និងកីឡាករមកពីបណ្តាលប្រទេសជាច្រើនរូបទៀត។

ថ្ងៃទី០៦ ខែមិថុនា ២០២៦ ការប្រគុំតន្ត្រីខ្នាតធំដែលមានការចូលរួមពីសំណាក់តារាចម្រៀងល្បីៗ មានទឹកដមសំលេងច្រៀងពីរោះៗនិងកំពុងពេញនិយមក្នុងពេលបច្ចុប្បន្ន។ តារាចម្រៀងល្បីៗរួមមាន៖ កញ្ញា យូរី លោក Genzy លោក Toro លោក ចាដេត លោក Sambok និងលោក Vid Saint។







ចូរមកដល់រាត្រីថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២៦ គឺជាថ្ងៃនៃការប្រកួតប្រដាល់គុនខ្មែរ ដែលសុទ្ធសឹងតែជាកីឡាករល្បីៗលំដាប់ប្រទេសនិងអន្តរជាតិ។ សម្រាប់គូពិសេសក្នុងសប្តាហ៍នេះ គឺជាជំនួបរវាងកីឡាករ ខឿន សីហា vs កីឡាករ អ៊ុំ កំសត់ និង កីឡាករ ប៉ែនកាក់ សុជាតិ vs កីឡាករ ផាន់ សុផាត។ សម្រាប់គូអន្តរជាតិ ជំនួបកីឡាករ ឡៅ ចន្ទ្រា vs កីឡាករ ស៊ើបហ្សូដ កាមីឡូវ គូដណ្ដើមប្រាក់លានជាជំនួប កីឡាករ រិទ្ធ ម៉ាដា និង កីឡាករ រីគី សុខសំណាង ប្រកួតជាមួយ កីឡាករ ណាប៊ីល អែលរ៉ាជី និង កីឡាករ អាមៀរ ហ៊ូសេន អ៊ីប្រាហ៊ីម៉ី។





នៅចុងសប្តាហ៍នេះ តើកីឡាកររូបណានឹងក្លាយជាម្ចាស់ប្រាក់លាន? ចង់ជ្រាបកាន់តែច្បាស់ សូមរង់ចាំតាមដានទស្សនា ការផ្សាយផ្ទាល់ពេញរយៈពេលពីរថ្ងៃពេញ ចាប់ពីម៉ោង ៨:០០ យប់តទៅ តាមរយៈកញ្ចក់ទូរទស្សន៍ BTV News និងទំព័រហ្វេសប៊ុកផ្លូវការ Beer Ganzberg។
អត្ថបទដោយ៖ Ha Ti
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ