ក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រជូន និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា ក្រុមជ្រុលនិយមនៅក្រៅស្រុក ដឹកនាំដោយទណ្ឌិតក្បត់ជាតិ ពួកគេបានខិតខំបង្កើតព័ត៌មានមិនពិតនានាទាក់ទងនឹងរឿបូរណភាពទឹកដី និងរឿងព្រំដែន មកបំភ្លៃ ដើម្បីតែញុះញង់ពលរដ្ឋ បង្កើតចលានាផ្ដួលរំលំរាជរដ្ឋាភិបាលតែប៉ុណ្ណោះ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ក្រុមជ្រុលនិយមនៅក្រៅស្រុក បានប៉ុនប៉ងបង្កើតចលនាផ្ដួលរំលំរាជរដ្ឋាភិបាលជាច្រើនលើកច្រើនសារមកហើយ តាមរយៈការប្រឌិតព័ត៌មានមិនពិតរឿងបញ្ហាព្រំដែននេះ...
ក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រជូន និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជា បានបញ្ជាក់ចំនួនពីរចំណុចទៅកាន់ប្រជាពលរដ្ឋ និងជនរួមជាតិទាក់ទងនឹងករណី ក្រុមជ្រុលនិយមនៅក្រៅប្រទេសបំភ្លៃព័ត៌មាន រឿងកោះគុត ស្ថិតនៅព្រំដែនទឹក កម្ពុជា-ថៃ ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា ពាក់ព័ន្ធនឹងករណី កោះគុត ស្ថិតនៅដែនសមុទ្រ ក្នុងភូមិសា្រស្ដខេត្តកោះកុង...
ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៤, នៅព្រឹកថ្ងៃ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំD អគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង ស្ថាប័ន រាជធានី-ខេត្ត និងក្រុមការងារប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន...
ស្ទឹងត្រែង ៖ ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិក ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលទើបនឹងជ្រើសរើសថ្មី ប្រចាំសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង នារសៀលថ្ងៃទី១៩ ខែវិចិ្ឆកា...
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យលោក Dato Khairul Hamed នាយកប្រតិបត្តិនៃក្រុមហ៊ុន Khazanah និងជាអតីតមេបញ្ជាការ កងទ័ពជើងគោក នៃប្រទេសព្រុយណេដារូស្សាឡាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ, នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល។ ក្នុងជំនួបនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងពិភាក្សាលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ និងបរិយាកាស ផ្តល់នូវសេវាកម្មកាន់តែប្រសើរដល់សាធារណជនទូទៅ។...
ប៉ៃលិន៖ រដ្ឋបាលខេត្តប៉ៃលិននៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំពិភាក្សាលើខ្លឹមសារ នៃសេចក្តីព្រាងកិច្ចព្រមព្រៀងស្តីពីការកសាងស្ពាន ឆ្លងកាត់អូរធម្មជាតិ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ(កម្ពុជា)-បានជាកាត(ប្រទេសថៃ) ដែលកិច្ចប្រជុំពិភាក្សាដឹកនាំដោយលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ប្រទេសកម្ពុជា និងឯកឧត្តម មុនស៊ីត ផៃសានថាណាវ៉ាត់ (H.E. Monsit Paisanthanawat) អភិបាលខេត្តចាន់បុរី ប្រទេសថៃ ។កិច្ចប្រជុំនេះដែរគឺ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងខេត្តនៅជាប់ព្រំដែននៃប្រទេសទាំង២...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា និងគណប្រតិភូវិនិយោគិនជប៉ុន ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅដល់ ឯកឧត្តមតាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា និងគណប្រតិភូវិនិយោគិនជប៉ុន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅ...
ករណីបទល្មើសជួញដូរមនុស្ស ក្រោមរូបភាពពពោះជំនួស បានកម្រើកឡើងជាថ្មីនៅក្នុងប្រទេសកម្ពុជា ដោយករណីនេះ បានបង្កឡើងដោយជនបរទេស ខណៈសមត្ថកិច្ចជំនាញកំពុងធ្វើការតាមប្រមាញ់តាមចាប់ខ្លួនមេខ្លោង និងអ្នកពាក់ព័ន្ធ ។ ក្នុងកិច្ចប្រជុំកម្រិតបច្ចេកទេសពិនិត្យ ពិភាក្សា របាយការណ៍លទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១០ខែ ឆ្នាំ២០២៤ ជាមួយស្ថាប័នថ្នាក់ក្រោមជាតិ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) មានប្រសាសន៍ថា នាពេលបច្ចុប្បន្នអំពើ ឬវិធីសាស្ត្រនៃការជួញដូរមនុស្ស...
ព្រះវិហារ៖ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺន បំប៉ន ពង្រឹង នាយទាហាន នាយទាហានរង ពលទាហាន វគ្គហ្វឹកហ្វឺនម្ចាស់ការនៅនឹងកន្លែង និងបើកវគ្គហ្វឹកហ្វឺនក្បាច់គុន កងយោធពលខេមរភូមិន្ទ របស់តំបន់ប្រតិបត្តិការសឹករងព្រះវិហារ ចំណុះយោធភូមិភាគទី៤ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានផ្ដាំផ្ញើដល់សិក្ខាកាម នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ត្រូវប្រឆាំងដាច់ខាត រាល់ឧបាយកលសង្គ្រាមចិត្តសាស្ត្ររបស់ពួកអមិត្ត...
នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្រ្តី, ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី, ប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានអនុញ្ញាតឱ្យឯកឧត្ដម WANG Zhenjiang អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យច្បាប់ និងយុត្តិធម៌រវាងកម្ពុជា-ចិន។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម វង្សី វិស្សុត បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្ដម...