ភ្នំពេញ៖«ការប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក មិនត្រឹមតែធ្វើឱ្យបរិស្ថានស្អាត ទីសាធារណៈមានសោភ័ណភាព ថែមទាំងធ្វើឱ្យសុខភាពរបស់ប្រជាជនល្អ ដែលបង្កឡើងពីការបំពុលដោយប្លាស្ទិក»។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍បែបនេះ ក្នុងពេលអញ្ជើញ ចូលរួមទស្សនាកប៉ាល់ Plastic Odyssey ប្រយុទ្ធប្រឆាំងនឹងប្លាស្ទិក និងជួបសំណេះសមណាលជាមួយនាវិក នាររសៀលថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការចូលរួមពី ឯកឧត្តម ហ្សាក់ បឺឡេ ឯកអគ្គរដ្ឋទូត...
ភ្នំពេញ ÷ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍អង្គការ JICA របស់រាជរដ្ឋាភិបាលជប៉ុន ចំនួន០៩រូប ដែលត្រូវទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សានៅប្រទេសជប៉ុន កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ចំនួន០៥នាក់ និងបណ្ឌិតចំនួន០៤នាក់, នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងសុខាភិបាល។ ជាកិច្ចស្វាគមន៍ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវការកោតសរសើរដល់និស្សិតជ័យលាភីទាំង ៩រូប ដែលទទួលបានអាហារូបករណ៍រាជរដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA ទៅសិក្សានៅប្រទេសជប៉ុន និងសង្ឃឹមថាក្មួយៗ...
តាមការកំណត់នៅរសៀលថ្ងៃទី១៩ ខែកញ្ញាស្អែកនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងជួបប្រជុំគ្នាជាលើកចុងក្រោយ ដើម្បីពិភាក្សាគ្នាក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ សម្រាប់ឆ្នាំ២០២៥ខាងមុខ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា បានឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែកញ្ញានេះថា កំឡុងរយៈពេលជិត១ខែ នៃកិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមា បានមើលឃើញភាពជាក់ស្តែងទាំងអស់គ្នា ដោយផ្អែកទៅលើកត្តាសំខាន់ៗ២ចំណុច ដូចជាកត្តាសង្គម និងកត្តាផ្នែកសេដ្ឋកិច្ច។ ជាមួយការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិតនេះ លោកសង្ឃឹមថា នៅពេលលទ្ធផលនឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃស្អែកនេះ គ្រប់ភាគីនឹងអាចទទួលយកបានទាំងអស់គ្នា។ លោកបានអំពាវនាវដល់កម្មករនិយោជិតទាំងអស់ត្រូវខិតខំប្រឹងធ្វើការ និងត្រូវយកចិត្តទុកដាក់នូវអ្វីជាការទទួលខុសត្រូវរបស់ខ្លួន។...
ភ្នំពេញ ៖ ការប្រើប្រាស់បច្ចេកវិទ្យានៅកម្ពុជា បានកំពុងផ្លាស់ប្តូររីកចម្រើនយ៉ាងឆាប់រហ័ស ទាំងការបម្រើសេវាកម្មនៅតាមរដ្ឋបាលសាធារណៈ និងវិស័យឯកជន ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ បាននាំមកនូវអត្ថប្រយោជន៍ជាច្រើន ទាំងអ្នកប្រើប្រាស់និងអ្នកធ្វើ អាជីវកម្ម។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងកម្មវិធី CamTech Summit 2024 នៅ មណ្ឌលសិក្សាបច្ចេកទេសធនាគារ (CBS) នៅថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ...
ភ្នំពេញ ៖ ក្នុងរយៈពេល១ឆ្នាំ គិតចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែកញ្ញា ឆ្នាំ២០២៤ មន្រ្តីនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានផ្ដល់សេវាធ្វើលិខិតឆ្លងដែនជូនប្រជាពលរដ្ឋបានចំនួន៣០៣.៣៨៨ក្បាល ក្នុងនោះបើគិតពីឆ្នាំ២០១៤មក មន្រ្តីបានផ្តល់សេវានេះជូនប្រពលរដ្ឋចំនួន៣.០៣៥.២៩១ក្បាលហើយ។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាពិសេសត្រង់មុំ ឌីជីថល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា...
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក សាណុយ កាហ្សូម៉ាស្សា (SANUI Kazumasa) ប្រធានតំណាងការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំប្រទេសកម្ពុជា និងក្រុមការងារ, នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានមានមតិស្វាគមន៍ និងថ្លែងអំណរគុណដល់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដែលកន្លងមកតែងតែគាំទ្រក្រសួងសុខាភិបាល ក្នុងការកសាងប្រព័ន្ធថែទាំសុខភាព...
ជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ប្រជាពលរដ្ឋខ្មែរតែងតែប្រារព្ធនូវពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅតាមទីវត្តអារាម ដោយធ្វើជាចង្ហាន់រាប់បាត្រប្រគេនព្រះសង្ឃ។ ពិធីបុណ្យដែលធ្វើតាមទំនៀមពីដូនតាមកនេះ ត្រូវបានដក់ជាប់ក្នុងគំនិតប្រជាពលរដ្ឋខ្មែរតជំនាន់មកថា វាជាពិធីដើម្បីឧទ្ទិសកុសល្យជូនទៅដល់ដូនតា និងញាតិកាទាំង៧សណ្តានដែលបានចែកឋានទៅ ។ ពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបានចែកចេញជាពីរ គឺ៖ ទី១ ៖ ជារយៈពេលនៃការកាន់បិណ្ឌចាប់ពីថ្ងៃទី១រោចខែភទ្របទ រហូតដល់ថ្ងៃ១៤រោច ដោយប្រជាពលរដ្ឋខ្មែរតែងធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃ ។ ទី២ ៖ ថ្ងៃចុងក្រោយ គឺថ្ងៃ១៥រោច ដែលជាថ្ងៃភ្ជុំបិណ្ឌប្រជាពលរដ្ឋតែងធ្វើការជួបជុំគ្នាដើម្បីឆ្លងនូវសធាជ្រះថ្លា...
ក្រចេះ ៖ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ លោក យិន វណ្ណៈ អភិបាលស្រុកចិត្របុរី រួមទាំងក្រុមការងារ ចុះពិនិត្យនិងរៀបចំទីទួលសុវត្ថិភាព ក្នុងមូលដ្ឋានស្រុកចិត្របុរី ខេត្តក្រចេះ ដើម្បីត្រៀមជួយអន្តរាគមន៍ក្នុងករណីចាំបាច់ដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកដោយទឹកជំនន់។ លោកអភិបាល យិន វណ្ណៈ បានឱ្យដឹងថា ភូមិសាស្ត្រស្រុកចិត្របុរី គឺហ៊ុមព័ទ្ធជុំវិញក្រុងក្រចេះ ដោយឃុំមួយចំនួននៅជាប់ដងទន្លែងមេគង្គ និងឃុំមួយចំនួនទៀជាប់ដងអូរ ព្រែកជាដើម។ លោកអភិបាលស្រុក បន្តថា...
កោះកុង ៖ កម្លាំងទឹកហូរពីជ្រលងលើភ្នំបានបុកផ្តាច់បាក់ទំនប់អាងទឹករបស់ក្រុមហ៊ុន ANCO Water Supply ភូមិកៀនក្រឡាញ់ នៅឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង។ យោងតាមផេកបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកោះកុង បានឲ្យរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ថា ការបាក់ទំនប់អាងទឹកនេះ កាលពីវេលាម៉ោង១០ព្រឹកមិញ ដែលបណ្តាលឲ្យជន់លិចផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន៣ខ្នង ក្នុងភូមិកៀនក្រឡាញ់ និងលិចចូលសាលារៀនពាមកាយ ក្នុងឃុំភ្ញឺមាស១ខ្នង ព្រមទាំងផលដំណាំមួយចំនួន ស្ថិតក្នុងឃុំភ្ញីមាស និងភូមិព្រែកស្មាច់ ភូមិពាមកាយ ស្ថិតក្នុងឃុំកោះស្តេច ស្រុកគីរីសាគរ។ ដោយឡែកលោក...
ប្រទេសស្វីស៖ អនុប្រធានផ្នែករំសាយសព្វាវុធ ការមិនរីកសាយភាយ និង ការត្រួតពិនិត្យការនាំចេញអាវុធ និងជាតំណាងសហគមន៍អ៊ឺរ៉ុបប្រចាំនៅអង្គការ សហប្រជាជាតិនៅទីក្រុងហ្សឺណែវ លោក Stefan TRESSING បានអបអរ សាទរកម្ពុជាក្នុងនាមជាប្រធាននៃអនុសញ្ញាដែលបានបំពេញការងារដោយសកម្មនូវគ្រប់ទម្រង់ ទាំងការដោះស្រាយបញ្ហាដែលកើតមានឡើងរបស់សមាជិកនៃអនុសញ្ញា ទាំងការធ្វើសាកលភាវូបនីយកម្ម។ ការថ្លែងអបអរសាទរពីសំណាក់លោក Stefan TRESSING អនុប្រធានផ្នែករំសាយសព្វាវុធ ការមិនរីកសាយភាយ និង ការត្រួតពិនិត្យការ នាំចេញអាវុធ និងជាតំណាងសហគមន៍អ៊ឺរ៉ុបប្រចាំនៅអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្ដមបណ្ឌិត...