នាឱកាសនៃពិធីបុណ្យកាន់បិណ្ឌទី៣ភ្ជុំបិណ្ឌនេះ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិង សាសនា និងលោកជំទាវបានអញ្ជើញដឹកនាំមន្រ្តីរាជការក្រោមឱវាទចូលរួមក្នុងពិធីសូត្រមន្តបុណ្យកាន់បិណ្ឌវេនទី៣ នៅវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ។ ឯកឧត្តម រដ្ឋមន្រ្តី និងលោកជំទាវ បានអញ្ជើញអុជទៀនធូប ប្រគេនគន្ធពិដោរ ថ្វាយបង្គំព្រះពុទ្ធបដិមា និងព្រះសង្ឃ ព្រមទាំងសមាទានសីល រម្លឹកដល់គុណបុណ្យព្រះរតនៈត្រៃយ៍តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ពិសេសរម្លឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពុទ្ធធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់...
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចេញសេចក្តីអំពាវនាវស្តីពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាស ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤។ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមអំពាវនាវ ដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមមេត្តាខិតខំយកចិត្តទុកដាក់ចូលរួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោក ដោយអនុវត្តវិធានការដូចខាងក្រោម៖ ១-អ្នកបើកបរត្រូវបន្ថយល្បឿនបើកបរតាមច្បាប់កំណត់...
តបតាមសំណើរបស់ស្ថានទូតអូស្ត្រាលី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលការជួបសម្តែងការគួរសម និងសំណេះសំណាល ពី ឯកឧត្តម ដេរិក យីប (Derek Yip) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្ត្រាលីថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមុខងារសាធារណៈ។ ផ្តើមចេញពីការស្វាគមន៍យ៉ាងកក់ក្តៅ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអបអរសាទរឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានទទួលបេសកកម្មដ៏ឧត្តម មកកាន់ប្រទេសកម្ពុជា...
ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកតា លោកយាយ នៅក្នុងពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ ដែលជាទំនៀមទំលាប់ព្រះពុទ្ធសាសនាប្រពៃណីខ្មែរ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានឈូសឆាយផ្លូវដែលមានជង្ហុកទឹកដក់ ឲ្យបានស្អាតជូនពលរដ្ឋធ្វើដំណើរ ។ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បញ្ជាក់ប្រាប់ BTV ឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ លោកបានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌពោធិ៍សែនជ័យ អាជ្ញាធរសង្កាត់ចោមចៅទី១ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បានចុះពិនិត្យចាក់ថ្មមិច...
ព្រះសង្ឃ វត្តបទុមវតីរាជវរារាម ជារៀងរាល់ព្រឹកតែងនាំយកបបរ ទៅចែកជូនប្រជាពលរដ្ឋដែលមកសម្រាកថែទាំកូនចៅសម្រាកនៅមន្ទីរពេទ្យគន្ធបុប្ផា។ សកម្មភាពចែកទាននេះ កើតមានឡើងជារៀងរាល់ឆ្នាំ ចាប់ផ្ដើមពីថ្ងៃបិណ្ឌទី១ រហូតដល់ថ្ងៃបញ្ចប់នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ សកម្មភាពព្រះសង្ឃ នាំយកបបរចែកជូនប្រជាពលរដ្ឋដែលនាំកូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា នេះកើតឡើងជារៀងរាល់ឆ្នាំ សម្រាប់កំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ ការចែកទានជាបបរនេះ គឺជារៀងរាល់ព្រឹក ក្រោយព្រះសង្ឃគង់នៅ វត្ត បទុមវតីរាជវរារាម ឆាន់ចង្ហាន់ពេលព្រឹករួចរាល់ ព្រះសង្ឃបាននិមន្តដើរដោយលើកបបរ ៣ឆ្នាំងធំៗ ទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ដែលមានទីតាំងក្បែរនឹងវត្ត។ ព្រះសង្ឃ ព្រះនាម ព្រីង...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល អាណត្តិទី៧ នៃនីតិកាលរដ្ឋសភានេះ បានដាក់ចេញនូវគោលនយោបាយជាច្រើនដើម្បីឧតុ្តមប្រយោជន៍របស់ជាតិ និងប្រជាជន ហើយបានប្តេជ្ញាថែរក្សាចលនានៃសុខសន្តិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួមជាដើម។ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋសភាជាវិសាមញ នីតិកាលទី៧ ដើម្បីបោះឆ្នោតកែសម្រួលសមាសភាពរដ្ឋមន្រ្តី២រូប គឺរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងរដ្ឋមន្រ្តីក្រសួងអធិការកិច្ច នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់អះអាងជាថ្មីថា...
ភ្នំពេញ ÷ វេទិកាការងារមួយថ្ងៃពេញរបស់ NEA ដែលសហការរៀបចំជាមួយនឹង ស.ស.យ.ក វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ចប់ទៅដោយរលូន ដោយមានបងប្អូន យុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើចំនួន ១៧៥ នាក់បានចូលរួមដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ។ ជាលទ្ធផល បេក្ខជនបានសម្ភាសបឋម ចំនួន ៧៤ នាក់ ហើយនឹងត្រូវទៅសម្ភាសបន្តជាមួយក្រុមហ៊ុននាពេលឆាប់ៗខាងមុខនេះ។
ភ្នំពេញ ÷ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបើកវគ្គ បណ្តុះបណ្តាលស្តីពី ការទូតអាហារកម្ពុជា ក្រោមមូលបទ «ការលើកកម្ពស់មិត្តភាព និងកិច្ចសហប្រតិបត្តិការ តាមរយៈម្ហូបអាហារ» នៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ។ វគ្គបណ្តុះបណ្តាលនេះត្រូវបានសហការរៀបចំដោយវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ និងមូលនិធិអាស៊ីប្រចាំប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ១៩-២១ ខែកញ្ញា...
ភ្នំពេញ ÷ ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំពិធីផ្សព្វផ្សាយនិងបញ្រ្ជាបចំណេះដឹងពាក់ព័ន្ធនឹងក្រមបរិស្ថាន ជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថានទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ។ ឯកឧត្តបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន បានថ្លែងថា ក្រមបរិស្ថាននិងធនធានធម្មជាតិ ដែលបានប្រកាសដាក់ឱ្យប្រើប្រាស់នាពេលកន្លងទៅនេះ គឺជាផែនទីចង្អុលផ្លូវក្នុងការអនុវត្តច្បាប់របស់កម្ពុជា និងជាអាវក្រោសការពារខ្លួនចំពោះមន្រ្តីអនុវត្តច្បាប់ ដើម្បីគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ឱ្យកាន់តែប្រសិទ្ធភាពថែមទៀត។ ឯកឧត្តមរដ្ឋមន្ដ្រី បានមានប្រសាសន៍ថា ប្រសិនបើគ្មានច្បាប់ទេ ក៏មិនអាចមានបរិស្ថាន...
ភ្នំពេញ ÷ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើឱ្យដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តជួយកម្មវិធីជាតិកំចាត់រោគរបេង ក្នុងការកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេង ស្របតាមផែនការយុទ្ធសាស្ត្រជាតិបញ្ចប់ជំងឺរបេងនៅកម្ពុជា ឆ្នាំ២០២១-២០៣០។ ការថ្លែងរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល យ៉ាងដូច្នេះ ក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារជាមួយក្រុមការងារកម្មវិធីរបេងសកលនៃអង្គការសុខភាពពិភពលោក ដឹកនាំដោយលោកវេជ្ជបណ្ឌិត Kosuke Okada ប្រធានប្រតិភូ, នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល។...