ជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ប្រជាពលរដ្ឋខ្មែរតែងតែប្រារព្ធនូវពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅតាមទីវត្តអារាម ដោយធ្វើជាចង្ហាន់រាប់បាត្រប្រគេនព្រះសង្ឃ។ ពិធីបុណ្យដែលធ្វើតាមទំនៀមពីដូនតាមកនេះ ត្រូវបានដក់ជាប់ក្នុងគំនិតប្រជាពលរដ្ឋខ្មែរតជំនាន់មកថា វាជាពិធីដើម្បីឧទ្ទិសកុសល្យជូនទៅដល់ដូនតា និងញាតិកាទាំង៧សណ្តានដែលបានចែកឋានទៅ ។ ពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបានចែកចេញជាពីរ គឺ៖ ទី១ ៖ ជារយៈពេលនៃការកាន់បិណ្ឌចាប់ពីថ្ងៃទី១រោចខែភទ្របទ រហូតដល់ថ្ងៃ១៤រោច ដោយប្រជាពលរដ្ឋខ្មែរតែងធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃ ។ ទី២ ៖ ថ្ងៃចុងក្រោយ គឺថ្ងៃ១៥រោច ដែលជាថ្ងៃភ្ជុំបិណ្ឌប្រជាពលរដ្ឋតែងធ្វើការជួបជុំគ្នាដើម្បីឆ្លងនូវសធាជ្រះថ្លា...
ក្រចេះ ៖ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ លោក យិន វណ្ណៈ អភិបាលស្រុកចិត្របុរី រួមទាំងក្រុមការងារ ចុះពិនិត្យនិងរៀបចំទីទួលសុវត្ថិភាព ក្នុងមូលដ្ឋានស្រុកចិត្របុរី ខេត្តក្រចេះ ដើម្បីត្រៀមជួយអន្តរាគមន៍ក្នុងករណីចាំបាច់ដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកដោយទឹកជំនន់។ លោកអភិបាល យិន វណ្ណៈ បានឱ្យដឹងថា ភូមិសាស្ត្រស្រុកចិត្របុរី គឺហ៊ុមព័ទ្ធជុំវិញក្រុងក្រចេះ ដោយឃុំមួយចំនួននៅជាប់ដងទន្លែងមេគង្គ និងឃុំមួយចំនួនទៀជាប់ដងអូរ ព្រែកជាដើម។ លោកអភិបាលស្រុក បន្តថា...
កោះកុង ៖ កម្លាំងទឹកហូរពីជ្រលងលើភ្នំបានបុកផ្តាច់បាក់ទំនប់អាងទឹករបស់ក្រុមហ៊ុន ANCO Water Supply ភូមិកៀនក្រឡាញ់ នៅឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង។ យោងតាមផេកបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកោះកុង បានឲ្យរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ថា ការបាក់ទំនប់អាងទឹកនេះ កាលពីវេលាម៉ោង១០ព្រឹកមិញ ដែលបណ្តាលឲ្យជន់លិចផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន៣ខ្នង ក្នុងភូមិកៀនក្រឡាញ់ និងលិចចូលសាលារៀនពាមកាយ ក្នុងឃុំភ្ញឺមាស១ខ្នង ព្រមទាំងផលដំណាំមួយចំនួន ស្ថិតក្នុងឃុំភ្ញីមាស និងភូមិព្រែកស្មាច់ ភូមិពាមកាយ ស្ថិតក្នុងឃុំកោះស្តេច ស្រុកគីរីសាគរ។ ដោយឡែកលោក...
ប្រទេសស្វីស៖ អនុប្រធានផ្នែករំសាយសព្វាវុធ ការមិនរីកសាយភាយ និង ការត្រួតពិនិត្យការនាំចេញអាវុធ និងជាតំណាងសហគមន៍អ៊ឺរ៉ុបប្រចាំនៅអង្គការ សហប្រជាជាតិនៅទីក្រុងហ្សឺណែវ លោក Stefan TRESSING បានអបអរ សាទរកម្ពុជាក្នុងនាមជាប្រធាននៃអនុសញ្ញាដែលបានបំពេញការងារដោយសកម្មនូវគ្រប់ទម្រង់ ទាំងការដោះស្រាយបញ្ហាដែលកើតមានឡើងរបស់សមាជិកនៃអនុសញ្ញា ទាំងការធ្វើសាកលភាវូបនីយកម្ម។ ការថ្លែងអបអរសាទរពីសំណាក់លោក Stefan TRESSING អនុប្រធានផ្នែករំសាយសព្វាវុធ ការមិនរីកសាយភាយ និង ការត្រួតពិនិត្យការ នាំចេញអាវុធ និងជាតំណាងសហគមន៍អ៊ឺរ៉ុបប្រចាំនៅអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្ដមបណ្ឌិត...
ឧត្ដរមានជ័យ៖ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកា នៃគណៈកម្មាធិការកណ្ដាលកាកបាទក្រហមកម្ពុជា អមដំណើរដោយឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងឧត្ដមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើង លេខ៤២ យោធភូមិភាគទី៤ បានអញ្ជើញសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធជួរមុខ ឈរជើងនៅតំបន់ព្រំដែនប្រាសាទតាមាន់ និងប្រាសាទដំរីទ្រោម ។ ក្នុងពេលចុះទស្សនាប្រាសាទ និងសួរសុខទុក្ខកងកម្លាំងយោធាឈរជើងនៅតំបន់ព្រំដែននេះ លោកជំទាវ អ៊ុក ម៉ាលី បានផ្តាំផ្ញើការសាកសួរសុខទុកពីសំណាក់សម្តេចតេជោ...
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ អគ្គនាយករងនិងជាប្រធានក្រុមការងាររៀបចំ ត្រួតពិនិត្យបើកប្រអប់សំបុត្រតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ បានចុះបើកប្រអប់សំបុត្រនៅប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិព្រំ ដូង ភ្នំដី ស្ទឹងបត់ ប៉ោយប៉ែត អូរស្មាច់ ជាំ និងប៉ុស្ដិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ នៃនាយកដ្ឋានច្រកទ្វារទី១។ នាឱកាសនោះ ឯកឧត្ដមឧត្តមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តមឧត្ដមសេនីយ៍ឯកអគ្គនាយកដល់មន្រ្តីនគរបាលអន្តោប្រវេសន៍ដែលប្រចាំការនៅទីនោះផងដែរ។ ជាមួយគ្នានេះដែរឧត្តមសេនីយ៍ឯក ណុប នរិន្ទ បានធ្វើការកោតសរសើរចំពោះការខិតខំប្រឹងប្រែងធ្វើការងារ...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ ២០២៤នេះ លោកជំទាវតបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងការប្រារព្ធសន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ អាណត្តិទី៦ ដែលពិធីនេះធ្វើឡើងក្នុងសាលប្រជុំសាលាខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពី សមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា...
ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា គ្រោងដាក់ឱប្រើប្រាស់ QR Code តែមួយ មានទាំងប្រាក់រៀលនិងប្រាក់ដុល្លារ ដើម្បីផ្តល់ភាពងាយស្រួល ទៅដល់អតិថិជនក្នុងការទូទាត់ ជាពិសេសរវាងអ្នកទិញនិងអ្នកលក់ និងក៏ជាការចូលរួមលើកកម្ពស់វិស័យទេសចរ និងការជំរុញប្រើប្រាស់ ប្រាក់រៀលឱ្យកាន់តែទូលាយផងដែរ។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងជំនួបអ្នកសារព័ត៌មាន ស្តីពីការប្រើប្រាស់ ប្រព័ន្ធ QR Code នៅថ្ងៃទី ១៧ ខែ...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ បានទទួលជួបសម្តែងការគួរសមជាមួយក្រុមហ៊ុន សិលា ផិបភើរ ខូអិលធីឌី ដើម្បីពិភាក្សាគ្នាក្នុងការលើកកម្ពស់បន្ថែមដល់ទីផ្សារនាំចេញ ក៏ដូចជាការពង្រឹងគុណភាពម្រេច។ ប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសសេរក្នុងបណ្តាញសង្គមឲ្យដឹងថា ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំអំពីកម្មវិធីគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្មរបស់រាជរដ្ឋាភិបាល ដែលផ្ដោតសំខាន់លើការរក្សាលំនឹងថ្លៃកសិផល និងការកសាងសហគមន៍កសិកម្មទំនើបដែលអាចជួយដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាកសិករ។ លើសពីនេះ...
ឯកឧត្តម សន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងលោក វ៉ាង វិនប៊ីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបង្ហាញជំហររួមគ្នា ក្នុងការបន្ដពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាដើម។ នៅក្នុងកិច្ចជំនួបទ្វេភាគីនោះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានសម្ដែងនូវការស្វាគមន៍ចំពោះវត្តមានរបស់លោក វ៉ាង វិនប៊ីន...