កម្ពុជាមានគោលនយោបាយច្បាស់លាស់ ក្នុងការជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅត្រឹមឆ្នាំ ២០៣០ឱ្យសម្រេចឱ្យបានចំនួន៣ម៉ឺនគ្រឿង ទោចក្រយានយន្តអគ្គិសនីសុទ្ធចំនួន ៧២ ម៉ឺនគ្រឿង និងត្រីចក្រយានចំនួន២ម៉ឺនគ្រឿងផងដែរ។ នេះបើតាមការបញ្ជាក់ក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍនវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២៤។ ។ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា គោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍនវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ បានកំណត់គោលដៅច្បាស់លាស់ ក្នុងនោះមានការដាក់ចេញជាកញ្ចប់វិធានការគោលនយោបាយគន្លឹះ ក្នុងន័យជំរុញការប្រើប្រាស់...
ហ្សឺណែវ៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុ ប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំគណៈកម្មការសម្របសម្រួលនៃអនុសញ្ញាអូតាវ៉ា ដើម្បីរាយការណ៍អំពីសកម្មភាពការងាររបស់ប្រធានអនុសញ្ញាពិភាក្សាអំពីតួនាទីរបស់គណៈកម្មការសម្រប សម្រួលនៅក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ និងពិនិត្យលើសេចក្តីព្រាងនៃសេចក្តីថ្លែង ការណ៍ស្តីពីការអនុវត្តអនុសញ្ញាអូតាវ៉ា ដែលនឹងត្រូវដាក់ជូនអង្គការសហប្រជាជាតិ ដើម្បីពិនិត្យ និងអនុម័ត។ គូសបញ្ជាក់ថា ក្នុងនាមជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥នៃអនុសញ្ញាអូតាវ៉ា ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន កម្ពុជា មានកាតព្វកិច្ចរៀបចំសេចក្តីព្រាងនៃសេច...
ភ្នំពេញ៖ ក្រុមហ៊ុនធំៗចំនួន៧ នៅថ្ងៃទី១៩ កញ្ញា ឆ្នាំ២០២៤ស្អែកនេះ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ២៧៤កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារនៅក្នុងវេទិកាការងារ នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្រុមហ៊ុនទាំង៧ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះមានដូចជា៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Chockchey Finance, ក្រុមហ៊ុន Land &Home, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ JACCS, ក្រុមហ៊ុន InvestM,...
តាមរយៈហ្វេសប៊ុកនារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះនូវកម្រងរូបភាព ដោយប្រៀបធៀបពីអតីតកាល មកបច្ចុប្បន្នកាល។
តាមការកំណត់នៅរសៀលថ្ងៃទី១៩ ខែកញ្ញាស្អែកនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងជួបប្រជុំគ្នាជាលើកចុងក្រោយ ដើម្បីពិភាក្សាគ្នាក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ សម្រាប់ឆ្នាំ២០២៥ខាងមុខ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា បានឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែកញ្ញានេះថា កំឡុងរយៈពេលជិត១ខែ នៃកិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមា បានមើលឃើញភាពជាក់ស្តែងទាំងអស់គ្នា ដោយផ្អែកទៅលើកត្តាសំខាន់ៗ២ចំណុច ដូចជាកត្តាសង្គម និងកត្តាផ្នែកសេដ្ឋកិច្ច។ ជាមួយការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិតនេះ លោកសង្ឃឹមថា នៅពេលលទ្ធផលនឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃស្អែកនេះ គ្រប់ភាគីនឹងអាចទទួលយកបានទាំងអស់គ្នា។ លោកបានអំពាវនាវដល់កម្មករនិយោជិតទាំងអស់ត្រូវខិតខំប្រឹងធ្វើការ និងត្រូវយកចិត្តទុកដាក់នូវអ្វីជាការទទួលខុសត្រូវរបស់ខ្លួន។...
ភ្នំពេញ ÷កាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ កាកបាទក្រហមកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះស្តីពី ប្រវត្តិចលនាអន្តរជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ ការគ្រប់គ្រងបណ្តាញយុវជន កាកបាទក្រហមកម្ពុជា និងវិជ្ជាសង្គ្រោះបឋម ដល់និស្សិតពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ចំនួន១០០នាក់ ក្រោមអធិបតភាពឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍ និងព្រះសាក្យវង្ស បណ្ឌិត ស៊ីម សារ៉ាន ព្រះសាកលវិទ្យាធិការរង នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នាទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។...
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាលើសមិទ្ធិផល និងវឌ្ឍនភាពសុខាភិបាល ជូនមន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣ ៨១៥នាក់, នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំណេះសំណាលជាមួយថ្នាក់ដឹកនាំគ្រប់ឋានានុក្រមពីការអភិវឌ្ឍន៍របស់វិស័យសុខាភិបាលនាពេលកន្លងមក ជាពិសេសនៅក្នុងរយៈពេល ១ឆ្នាំ នៃអាណិត្តទី៧ របស់រាជរដ្ឋាភិបាល និងបានលើកតម្កល់សមិទ្ធិផលនៃការអភិវឌ្ឍន៍ទាំងនេះជាស្នាដៃរួមរបស់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជម្រាបជូនអង្គជួបជុំពីវេទិកាពិភាក្សាជាមួយក្លឹបអ្នកកាសែត ដែលក្នុងវេទិការនេះ...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម អ៊ីហ្គ័រ ឌ្រីសមែន្ស (Igor Driesmans) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចសន្ទនារវាងរដ្ឋនិងឯកជន កម្ពុជា-សហភាពអ៊ឺរ៉ុប លើកទី១ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ឯកឧត្តម ហ្សាក់ ប៉ឺឡេ (Jacques Pellet...
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមថ្លែងសន្ទរកថាគន្លឺះ ស្តីពីទស្សនវិស័យកម្ពុជាក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ នៅប្រទេសសិង្ហបុរី ដែលរៀបចំដោយវិទ្យាស្ថាន ISEAS-Yusof Ishak។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងថា ផលប៉ះពាល់គួរឲ្យព្រួយបារម្ភនៃការប្រែប្រួលអាកាសធាតុ គឺធ្វើឲ្យមានរលកកំដៅកាន់តែខ្លាំង ព្យុះដែលមិនធ្លាប់មានពីមុនមក និងគ្រោះរាំងស្ងួតអូសបន្លាយយូរជាដើម។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា តំបន់អាស៊ីអាគ្នេយ៍ រួមទាំងប្រទេសកម្ពុជា ឈរនៅជួរមុខនៃវិបត្តិនេះ ដែលឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុអាចបំផ្លាញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សរាប់លាននាក់។...
ភ្នំពេញ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់ថ្ងៃទី១៧ ខែកញ្ញានេះ បានបង្ហោះសារលើបណ្ដាញសង្គម អរគុណក្រុមប្រតិភូ Gumball 3000 ដែលបានបញ្ចប់បេសកកម្មដោយជោគជ័យនៅទឹកដីកម្ពុជា ហេីយសន្យាថានឹងមិនភ្លេចកម្ពុជា។ សម្ដេចធិបតីមានប្រាសន៍ថា សូមអរគុណក្រុមប្រតិភូ Gumball 3000 ដែលបានបញ្ចប់បេសកកម្មដោយជោគជ័យនៅទឹកដីកម្ពុជា ហេីយសន្យាថានឹងមិនភ្លេចកម្ពុជា ដូចនេះយេីងនឹងមិនភ្លេចអ្នកដូចគ្នា ព្រមទាំងរីករាយទទួល និងស្វាគមន៍អ្នកត្រឡប់មកវិញជាថ្មីទៀតគ្រប់ពេលវេលា។ សម្ដេចធិបតី នាយករដ្ឋមន្រ្តី បានជូនពរឱ្យការធ្វេីដំណេីរបន្តប្រកបដោយសុខសុវត្ថិភាព និងបន្តជោគជ័យក្នុងបេសកកម្មបន្ទាប់។ សម្ដេចថ្លែងថា...