និយ័តករមូលបត្រកម្ពុជា និងសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា នៅព្រឹកថ្ងៃទី១៧ កញ្ញា ឆ្នាំ២០២៤នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយ ដើម្បីលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមអភិវឌ្ឍន៍វិស័យមូលបត្រនៅកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ នៅក្នុងពិធីចុះហត្ថលេខា និងបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី កាលានុវត្តភាពតាមរយៈទីផ្សារមូលបត្រនៅកម្ពុជា ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា បានមានប្រសាសន៍ថា វិស័យមូលបត្រកម្ពុជារហូតមកទល់សព្វថ្ងៃនេះ នៅតែត្រូវការចូលរួមពីសាធារណៈជនទាំងអស់ ហើយតួអង្គដែលមិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍវិស័យមូលបត្រ គឺតួអង្គអ្នកវិនិយោគ។ ឯកឧត្តម បានបន្តថា អ្នកវិនិយោគមិនអាចធ្វើការតែម្នាក់ឯងបានទេ ជាធម្មជាតិនៃអ្នកវិនិយោគ ដើម្បីការពារហានិភ័យគឺត្រូវធ្វើពីព្រឹត្តកម្មនៃការវិនិយោគ...
ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា នៅព្រឹកថ្ងៃទី១៧ កញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ស្តីពីការប្រើប្រាស់សេវាធានាឥណទាន សម្រាប់ជំរុញការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។ ក្រោយចប់កម្មវិធីចុះហត្ថលេខានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា នៅក្នុងអង្គប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញក្រុមការងារក្នុងគម្រោងនេះ ធ្វើយ៉ាងណារួមគ្នាអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដែលជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្ម ឱ្យមានមូលដ្ឋានបច្ចេកទេស...
ក្នុងឱកាសនៃជំនួប ឯកឧត្តម Tony Blair អតីតនាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស និងជាប្រធាន ប្រតិបត្តិ នៃវិទ្យាស្ថាន Tony Blair សម្រាប់ការផ្លាស់ប្តូរសកល (TBI) ដែលមានសាខានៅតាមបណ្ដាប្រទេសជាច្រើនជុំវិញពិភពលោក រួមទាំងតំបន់អាស៊ាន បានកោតសរសើរការរីកចម្រើនគួរឱ្យកត់សម្គាល់នៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាល១ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមបានជម្រាបជូនសម្ដេចធិបតីអំពីសកម្មភាពការងាររបស់វិទ្យាស្ថានTony Blair ដែលជាវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រ និងមានបេសកកម្មផ្ដល់ទស្សនទានផ្នែកគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍ ដល់បណ្តារដ្ឋាភិបាលនៅលើពិភពលោក។ ឯកឧត្តម Tony...
សិស្សបឋមសិក្សាថ្នាក់ទី ៦ នៅក្នុងឆ្នាំសិក្សា២០២៤នេះ ចាប់ផ្ដើមប្រឡងតេស្តស្តង់ដាដំណាច់ឆ្នាំ ដើម្បីជ្រើសរើសសិស្សដែលប្រឡងជាប់ អាចឡើងទៅបន្តសិក្សានៅអនុវិទ្យាល័យថ្នាក់ទី៧ ខណៈសិស្សដែលប្រឡងធ្លាក់ត្រូវរៀនត្រួតថ្នាក់ទី៦ដដែល។ ចំពោះក្របខណ្ឌ រាជធានីភ្នំពេញ គ្រប់បឋមសិក្សាទាំងអស់ បានរៀបចំការប្រឡងតេស្តស្តង់ដាដំណាច់ឆ្នាំថ្នាក់ទី៦ ឡើងថ្នាក់ទី៧ នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤នេះ។ ការប្រឡងធ្វើឡើងរយៈពេលពេញមួយថ្ងៃ ជាការទទួលខុសត្រូវ ជាការរៀបចំផ្ទាល់ដោយសាលាបឋមសិក្សានីមួយៗ ទាំងការតាក់តែងវិញ្ញាសា ការដំណើរការប្រឡង ក៏ដូចជាការធ្វើកំណែ និងការប្រកាសលទ្ធផល។ លោក សូ...
កម្មករកម្មការិនីបម្រើការងាររោងចក្រកាត់សម្លៀកបំពាក់នៅរាជធានីភ្នំពេញ បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងសម្តែងការអរគុណជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបន្តគិតគូរសុខទុក្ខប្រជាពលរដ្ឋ តាមរយៈការបន្តផ្ដល់រថយន្តក្រុងដោយឥតគិតថ្លៃ និងជាពិសេសអាចទៅលេងតំបន់ទេសចរណ៍នានានៅក្នុងខេត្តទិសឦសានក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌនេះខាងមុខនេះ។ លោក ទៀង វិសិដ្ឋ កម្មកររោងចក្រផលិតស្បែកជើង ហ្គោលដេន ប្រស្ពើរ ហ្វ៊ូតវែរ ស្ថិតនៅខណ្ឌកំបូល រាជធានីភ្នំពេញ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា ក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះរោងចក្ររបស់លោកមានឱកាសឈប់សម្រាកដោយទទួលបានប្រាក់ឈ្នួលចំនួន៨ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា រហូតដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ត្រូវចូលបំពេញការងារឡើងវិញ។ លោកបានឲ្យដឹងទៀតថា...
លោក ហេង សារិន អនុប្រធានមនី្ទរតំណាងលោកប្រធានមនី្ទរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានអះអាងថា៖ “កូនល្អ សិស្សល្អ មិត្តល្អ” គឺជាមូលបទដ៏សំខាន់នៃបុគ្គលិក លក្ខណៈក្លាយជាពលរដ្ឋល្អ ដែលបានចូលរួមបណ្តុះបណ្តាល និងអភិវឌ្ឍន៍សមត្ថភាពជំនាញឯកទេស ជំនាញទន់ បំណិនជីវិត និងជំនាញផ្សេងៗទៀតដល់កុមារ និងយុវជន ដើម្បីប្រែក្លាយពួកគេឱ្យទៅជាយុវជនសកម្ម ពលរដ្ឋសកល និងមានទំនួលខុសត្រូវក្នុងសហគមន៍ និងសង្គមជាតិ។ ការថ្លែងរបស់លោក ហេង សារិន យ៉ាងដូច្នេះ...
ពោធិ៍សាត់ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងជំរុញអភិវឌ្ឍផ្លូវជនបទជាបន្តបន្ទាប់ ដើម្បីចូលរួមលើកកម្ពស់ដល់ការនៅរបស់ប្រជាជន និងការ ប្រែក្លាយតំបន់ជនបទ ឱ្យក្លាយទៅជាតំបន់មានការអភិវឌ្ឍន៍រីកចម្រើនប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌។ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើង នៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ១ ខ្សែ នៅស្រុកក្រគរ...
ភ្នំពេញ ៖ ឯកឧត្តម ហង្ស សាមឿន អនុប្រធានទី២ គ.ជ.គ.ម. តំណាងឯកឧត្តមបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ត រាយ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានធ្វើជាអធិបតីបើកកម្មវិធី ” បង្ហាញផ្លូវអាស៊ានមួយ ការឆ្លើយតបមួយ” នៅកម្ពុជា។ ពិធីនេះក៏មានការចូលរួមពីលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា...
ភ្នំពេញ ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងជូនពរសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវឱ្យទទួលបានជោគជ័យក្នុងតួនាទីជាប្រធានអាស៊ានប្ដូរវេនឆ្នាំ២០២៤ ជាពិសេសជោគជ័យនៃការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀតដែលមានការអញ្ជើញចូលរួមពីបណ្ដាមេដឹកនាំប្រទេស និងអង្គការអន្តរជាតិជាច្រើន នាពេលខាងមុខនេះ។ ការថ្លែងជូនពរពីប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានធ្វើឡើងនាឱកាសទទួល ឯកឧត្ដម បួរកែវ ភូមិវង្សកែវ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ។...
ភ្នំពេញ៖ អង្គការក្រៅរដ្ឋាភិបាលមួយចំនួន បានប្ដេជ្ញាបន្តសហការជាមួយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា និងធ្វើឲ្យកាន់តែមានភាពល្អប្រសើរ តាមរយៈការអនុវត្តនូវសកម្មភាពមួយចំនួន ។ ក្នុងពិធីចុះអនុស្សារណៈ នៃការយោគយល់រវាង គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាមួយអង្គការ អង្គការ A21 អង្គការចាប់ដៃ និងអង្គការម៉ារីស៊ី នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមអង្គការទាំងនោះ លើកឡើងថា សម្រាប់កិច្ចការរបស់ពួកគេ ចូលរួម ជាមួយគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានដូចជាការបណ្ដុះបណ្ដាល សមត្ថភាពមន្ត្រី...