បន្ទាយមានជ័យ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និង សហការី បានបន្តអញ្ជើញចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ៤កន្លែង និងការប្រមូលទិញស្រូវរបស់រោងម៉ាស៊ីនក្នុងស្រុក ស្ថិតនៅភូមិធំថ្មី ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ការចុះពិនិត្យពីខ្សែច្រវ៉ាក់ផលិតកម្មនៅក្នុងរោងម៉ាស៊ីនកិនស្រូវ ធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញាម្សិលមិញនេះ ដឹកនាំដោយឯកឧត្តមបណ្ឌិត កៅ ថាច គឺស្របពេលដែលកសិករនៅទូទាំងប្រទេស កំពុងតែមមាញឹកយ៉ាងខ្លាំងក្នុងការប្រមូលផលស្រូវ OM 54...
លោកអភិបាលខណ្ឌ៧មករា បានចុះត្រួតពិនិត្យមើលតាមអាហារដ្ឋានលក់ដូរក្នុងបរិវេណសាលារៀនបាក់ទូក ទាំងវិទ្យាល័យ និងសាលាបឋមសិក្សា ដែលលក់ដូរភេសជ្ជៈគ្រឿងកំប៉ុងដែលអាចប៉ះពាល់ដល់សុខភាពសិស្សានុសិស្ស។ ជាក់ស្ដែងនាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានដឹកនាំមន្រ្តី និងគណៈគ្រប់គ្រងសាលា ចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយ បងប្អូនអាជីវក អ្នកលក់ដូរចំណីអាហារសម្រាប់កូនៗសិស្សានុសិស្ស ក្រោយមានពលរដ្ឋសំណូមពរដល់អាជ្ញាធរនិងគណៈគ្រប់គ្រងសាលារៀន គួរមានវិធានការ ចំពោះការលក់ដូរភេសជ្ជៈគ្រឿងកំប៉ុង នៅសាលារៀន។ ក្នុងការចុះសំណេះសំណាល នេះដែរ លោក ថេង...
តបតាមការអញ្ជើញរបស់ ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។ ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណង ពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការសភា នៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយឡើង ទាំងក្នុងក្របខណ្ឌទ្វេភាគី...
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារបន្ថែមនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ នៅព្រឹកថ្ងៃ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា គ្រូពេទ្យកំពុងធ្វើការងាររបស់ទេវតា ខណៈដែលគ្រូពេទ្យបានចូលរួមដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសជារៀងរាល់ថ្ងៃ។ ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងអំណរគុណដល់គ្រូពេទ្យនៅទូទាំងប្រទេស ក៏ដូចជាមន្រ្ដីសុខាភិបាលដែលបានខិតខំផ្ដល់សេវាល្អជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសក្នុងកាលៈទេសៈដែលលំបាកដូចជាអំឡុងពេលការរាតត្បាតជំងឺកូវីដ-១៩ គ្រូពេទ្យ គឺជាទ័ពអាវសនៅមុខគេ ដើម្បីជួយសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ។ ទោះជាយ៉ាងណាសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានអំពាវនាវដល់គ្រូពេទ្យទាំងអស់ កុំបន្ទន់...
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារបន្ថែមនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ នៅព្រឹកថ្ងៃ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលបាន នឹងកំពុងផ្ទេរធនធាននានា ក្នុងវិស័យសុខាភិបាលឱ្យបានទៅដល់មូលដ្ឋាន ដើម្បីផ្ដល់សេវាមានគុណល្អជូនដល់ពលរដ្ឋ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសណ៍ថា រាជរដ្ឋាភិបាលជាច្រើនអាណត្តិមកហើយ បានយកចិត្តទុកដាក់ជាសំខាន់ដើម្បីឱ្យប្រជាពលរដ្ឋមានលទ្ធភាពទទួលបានសេវាសុខាភិបាល ក្នុងនោះលទ្ធភាពទី១ គឺការពង្រីកសេវាសុខាភិបាល តាមរយៈការជំរុញសេវាសុខាភិបាលទៅមូលដ្ឋាន ការកសាងប៉ុស្ដិ៍សុខភាព មណ្ឌលសុខភាព ពេទ្យបង្អែកស្រុក ដែលការងារនេះបានពង្រីកជាប្រចាំ...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលអាណត្តិទី៧ នីតិកាលរដ្ឋសភានេះ នឹងខិតខំពង្រឹងគុណភាពនៅតាមមណ្ឌលសុខភាពនៅទូទាំងប្រទេសទាំងអស់ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ពោលគឺត្រូវតែផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋ ២៤ម៉ោងលើ២៤ម៉ោង។ ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលកណ្តាល អគារចំណតរោងជាង និងអគារវេជ្ជសាស្ត្រស៊ីក្លូត្រុង នៃមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកច្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងថា នឹងបន្តយកចិត្តទុកដាក់ និងពង្រឹងគុណភាពមណ្ឌលសុខភាពនៅតាមមូលដ្ឋានទូទាំងប្រទេស ដោយពង្រឹងការពង្រាយគ្រូពេទ្យបន្ថែមទៀត...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាល នឹងរៀបចំរថយន្តក្រុងជិត៥០០គ្រឿង ដើម្បីត្រៀមដឹកបងប្អូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌដោយឥតគិតថ្លៃ។ ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលកណ្តាល អគារចំណតរោងជាង និងអគារវេជ្ជសាស្ត្រស៊ីក្លូត្រុង នៃមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកច្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឲ្យរដ្ឋបាលរាជធានីភ្នំពេញត្រៀមរថយន្ត ដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រឡប់មករាជធានីភ្នំពេញវិញ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដូចសព្វមួយដង ដោយត្រូវបង្កើនចំនួនរថយន្តនេះបន្ថែមទៀតសម្រាប់...
ភ្នំពេញ ៖ ប្រធានសមាគមក្នុងស្រុកមួយ មានមហិច្ឆិតាជំរុញបង្កើតផ្សារសមាគមខ្មែរឱ្យបានច្រើនកន្លែងនៅតាមរាជធានី-ខេត្ត ដើម្បីជួយ លើកកម្ពស់ការលក់ផលិតផលរបស់សហគ្រិនក្នុងស្រុក ការរកដៃគូផ្គត់ផ្គង់ និងការជួយដល់កសិករដាំដុះ ជាពិសេសការចូលលរួមជាមួយ រាជរដ្ឋាភិបាលក្នុងកាបន្ថយការនាំចូលផលិតផលពីក្រៅប្រទេស។ ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ លើកឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការបង្កើត ផ្សារសមាគមខ្មែរជួយដល់សហគ្រិនក្នុងស្រុក នេះថា ជុំវិញការបង្កើតផ្សារសមាគមខ្មែរ មកមដល់ពេលនេះ សមាគមបានបង្កើតនៅរាជ ធានីភ្នំពេញបានចំនួនពីរកន្លែង ជាក់ស្តែងផ្សារសមាគមខ្មែរ នៅក្នុងផ្សារទំនើបសូរិយានេះ បានបង្កើតឡើងមានរយៈពេល...
ភ្នំពេញ ៖ ឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញប្រកាសបញ្ចូលសមាជិកថ្មី ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួនជាង៥០០នាក់ បន្ថែមទៀត ប្រចាំសាកលវិទ្យាល័យចេនឡា។ ពិធីប្រកាសបញ្ចូលសមាជិកថ្មីនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ...
ភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃទី១៣ កញ្ញា ឆ្នាំ២០២៤នេះ បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជាពិសេសផ្នែកបញ្ញាសិប្បនិមិ្មតដើម្បីកសាង និងពង្រឹងសមត្ថភាពយុវជនកម្ពុជាឱ្យកាន់តែប្រសើរបន្ថែមទៀត។ ប្រភពក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយចប់ជំនួបការងារនេះ បានឲ្យដឹងថា ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារ...