ក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវីសរុបនៅព្រឹកថ្ងៃទី៥ ខែកញ្ញានេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ការអនុវត្តវិធានការច្បាប់ចំពោះក្រុមជ្រុលនិយមមួយក្ដាប់តូច ដែលបង្កើតព្រឹត្តិការណ៍ធ្វើបាតុកម្ម ប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាល និងដុតប្រទេស កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២៤ កន្លទៅ គឺដើម្បីរក្សាឱ្យបាននូវសុខសន្ដិភាព និងស្ថិរភាពជូនដល់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា ការអនុវត្តច្បាប់ត្រឹមត្រូវ កាលពីថ្ងៃទី១៨ ខែសីហាកន្លងទៅនោះហើយ...
ឧត្តរមានជ័យ៖ មន្រ្តីនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ នៅតែអនុវត្តតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន លើសកម្មភាពត្រួតពិនិត្យលើការធ្វើដំណើរឆ្លងដែន ចេញ-ចូល ជាប់ជាប្រចាំ ដើម្បីធានាបាននូវសុខសុវត្ថិភាព ចំពោះអ្នកដំណើរ ក៏ដូចជាពលករឆ្លងដែន ដែលចេញចូលតាមច្រកនេះ។ លោកវរសេនីយ៍ឯក ស្រេង ធារី នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ នៅព្រឹកថ្ងៃទី៥កញ្ញាឆ្នាំ២០២៤នេះ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាររបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសានា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ មន្រ្តីច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ បានអនុវត្តការងារស្នូលជាប់ជាប្រចាំរបស់ខ្លួនក្នុងការត្រួតពិនិត្យលើអ្នកដំណើរឆ្លងដែនចេញចូលក្នុងប្រទេសបានយ៉ាងល្អប្រសើរ ក្នុងការប្រថាប់ត្រា ក៏ដូចជាការផ្តល់ទិន្នការ...
ភ្នំពេញ ៖ កម្មករនិយោជិតរោងចក្រកាត់ដេរសម្លៀកបំពាក់សផ្លេនឌើរ (Splendor) នៅរាជធានីភ្នំពេញ រីករាយចូលរួមបរិច្ចាគថវិកាជូនមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ជាមួយរាជរដ្ឋាភិបាល នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ដើម្បីកសាងផ្លូវ និងអភិវឌ្ឍន៍តំបន់ព្រំដែនឱ្យកាន់តែល្អប្រើសើរថែមទៀត។ អ្នកស្រីជា ផា កម្មការិនីរោងចក្រសផ្លេនឌើរ (Splendor) បានលើកឡើងថា ដោយទឹកចិត្តស្នេហាជាតិ អ្នកស្រីបានបាញ់លុយចូលមូលនិធិកសាងហេដ្ឋារចនាសម្ព័នដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងផ្លូវ ក៏ដូចជាធ្វើការអភិវឌ្ឍតំបន់ព្រំដែនឱ្យបានកាន់តែរីកចម្រើនថែមទៀត។ អ្នកស្រីថា មានតែការការភិវឌ្ឍតំបន់ព្រំដែនឱ្យទៅជាទីកន្លែងអ៊ូអរ ជាទីប្រជុំជនមានមនុស្សច្រើនប៉ុណ្ណោះ ទើបធ្វើឱ្យព្រំដែនប្រទេសជាតិរឹងមាំគង់វង្សបានជារៀងរហូតទៅ។ អ្នកស្រីនិយាយថា៖«ខ្ញុំចូលរួមដោយសារតែខ្ញុំស្រលាញ់ប្រទេសជាតិ ហើយការចូលរួមនេះដើម្បីឱ្យរដ្ឋាភិបាលកសាងផ្លូវ ព្រំដែនរីកចម្រើនកាន់តែល្អ...
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំមហោស្រពស្ថាបត្យកម្មកម្ពុជា នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ ដើម្បីបើកទំព័រនៃសហសម័យកម្ពុជា និងមានស្នាដៃនៃស្ថាបត្យកម្មជាច្រើន នឹងមានដាក់តាំង សម្រាប់ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវអន្តរជាតិទស្សនា និងស្វែងយល់បន្ថែមពីរចនាបទរបស់កម្ពុជា ។ ក្នុងកិច្ចប្រជុំពិភាក្សាជាមួយក្រុមហ៊ុន ដែលមានបំណងជួយឧបត្ថម្ភការរៀបចំពិធីមហោ ស្រពស្ថាបត្យកម្មកម្ពុជា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម...
ភ្នំពេញ ៖ ថ្នាក់ដឹកនាំប្រឆាំងបទល្មើសគ្រឿងញៀន ណែនាំសិក្ខាកាម ត្រូវយកចំណេះដឹង ដែលទទួលបានពីវគ្គបំប៉នជំនាញទៅបម្រើសង្គមជាតិ បម្រើអង្គភាព និងអនុវត្តឱ្យមានប្រសិទ្ធិភាព។ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលបំប៉នជំនាញស៊ើបអង្កេតបទល្មើសគ្រឿងញៀន នីតិវិធី និងច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានណែនាំដល់សិក្ខាកាម ត្រូវយកចំណេះដឹង ដែលទទួលបានពីវគ្គបំប៉នជំនាញទៅបម្រើសង្គមជាតិ បម្រើអង្គភាព និងអនុវត្តឱ្យមានប្រសិទ្ធិភាព ជាពិសេសគឺត្រូវស្មោះត្រង់ជាមួយរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន...
ផ្សារមូលបត្រកម្ពុជា (CSX) និងធនាគារ អេស៊ីលីដា ភីអិលស៊ី បានសហការរៀបចំកម្មវិធី “វេទិកាក្រុមហ៊ុនចុះបញ្ជី” ដើម្បីផ្សព្វផ្សាយអំពីសក្តានុពលវិស័យផ្សារហ៊ុននៅកម្ពុជា ក៏ដូចជា បង្ហាញនូវវឌ្ឍនភាពរបស់ធនាគារ អេស៊ីលីដា ដើម្បីឱ្យវិនិយោគិន បានស្វែងយល់ពីកាលានុវត្តភាពរបស់ធនាគារនាពេលបច្ចុប្បន្ន និងអនាគត។ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា នៅក្នុងពិធីបើកវេទិកា នាព្រឹកថ្ងៃទី៤ កញ្ញា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍ថា វេទិកាក្រុមហ៊ុនចុះបញ្ជី ត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ក្នុងគោលបំណងពង្រឹង...
ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាសាទអូរផ្អុង នៅលើភ្នំគូលែន ដែលកំពុងរងការខូចខាតរចនាសម្ពន្ធមួយចំនួនឱ្យបានរឹងមាំឡើងវិញ។ប្រាសាទអូរផ្អុងនេះ បានកសាងឡើងពីឥដ្ឋ បច្ចុប្បន្ន មានស្នាមប្រេះហែកកាន់តែធំធ្វើឱ្យដុំឥដ្ឋជាច្រើនប្រឈមនឹងការជ្រុះធ្លាក់ ហើយជញ្ជាំងឥដ្ឋផ្នែកខ្លះក៏កំពុងជ្រុះធ្លាក់ដែលឈានទៅរកបាត់ទម្រង់ដើមនៃប្រាសាទ។ មន្ត្រីទទួលបន្ទុកការដ្ឋានជួសជុល លោក ពុទ្ធ សុទ្ធ ឱ្យដឹងថា ក្រុមការងារកំពុងរៀបចំជួសជុលប្រាសាទអូរផ្អុងនេះ ជាច្រើនផ្នែក ដូចជា ពង្រឹងខឿនផ្នែកខាងក្រោម ខ្លោងទ្វារខាងមុខ ពង្រឹងជញ្ជាំងឥដ្ឋលើស៊ុមទ្វារ ជើងជញ្ជាំងដែលពុកផុយទាំងបួនជ្រុង ដំបូលរបស់រួតទី៣ ជួសជុលស្នាមប្រេះ លុបថ្នក់ទឹក ព្រមទាំងទល់ទ្រប្រាង្គ និងសម្អាតដោយដកកូនរុក្ខជាតិដែលដុះលើជញ្ជាំងប្រាសាទផង។ លោក...
USAID បានជូនដំណឹងដ៏រំភើបរីករាយមួយ អំពីការកត់ត្រាឃើញចំនួនសត្វត្មាតដល់ទៅ១២៧ ក្បាលនៅ «ភោជនីយដ្ឋានត្មាត» ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ជាចំនួនច្រើនបំផុតដែលត្រូវបានកត់ត្រាក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ។ ចំនួនដែលបានកត់ត្រាឃើញនៅសៀមប៉ាងនេះ គឺស្ទើរតែស្មើគ្នា នឹងចំនួនសត្វត្មាតសរុបនៅទូទាំងប្រទេសកម្ពុជា ដែលក្រុមការងារសត្វត្មាតកម្ពុជាបានបូកសរុបឃើញ មានចំនួនត្រឹមតែប្រហែល១៣០ក្បាលប៉ុណ្ណោះ កាលពីខែមិថុនា ឆ្នាំ២០២៣ នៅទូទាំងប្រទេស ។ ប្រទេសកម្ពុជា ជាជម្រករបស់សត្វត្មាតបីប្រភេទ គឺ៖ ត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ ដែលសត្វ ត្មាតទាំងនេះ ត្រូវបានចុះជាប្រភេទសត្វជិតផុតពូជបំផុតនៅក្នុងបញ្ជីក្រហមអង្គការសហភាពអន្តរជាតិ...
សាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ និងសាកលវិទ្យាល័យការពារជាតិ នៃក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញានេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដែលមានការអញ្ជើញជាគណៈអធិបតីពីឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងរដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ ពិធីចុះអនុស្សារណៈនេះ រៀបចំឡើងនៅសាលាភូមិន្ទរដ្ឋបាល ស្ថិតនៅរាជធានីភ្នំពេញ។ ថ្លែងក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ឯកឧត្តម យក់ ប៊ុនណា...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា កម្ពុជាស្វាគមន៍វិស័យឯកជន ដែលមានបំណងវិនិយោគលើវិស័យស្រូវអង្ករ ហើយកម្ពុជាមានកសិផលដែលមានគុណភាពល្អប្រណិត សម្រាប់ផ្គត់ផ្គង់ដល់ការនាំចេញផងដែរ។ ក្នុងជំនួបសម្តែងការគួរសមជាមួយ លោកកជំទាវ Flerida Ann P.Mayo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីនប្រចាំនៅកម្ពុជា កាលពីរសៀលថ្ងៃទី៣ កញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា បានសម្តែងនូវការសាទរ និងស្វាគមន៍ឯកអគ្គរដ្ឋទូតថ្មីក្នុងការមកបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ...