ភ្នំពេញ ៖ នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូជាន់ខ្ពស់ សហព័ន្ធសន្តិភាពសកល សមាគមអន្តរជាតិនៃសភាដើម្បីសន្តិភាព ដឹកនាំដោយ ឯកឧត្តមបណ្ឌិត Charles Yang ប្រធានសហព័ន្ធសន្តិភាពសកល អន្តរជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។ ជាកិច្ចចាប់ផ្ដើមសម្ដេចប្រធានរដ្ឋសភា បានស្វាគមន៍យ៉ាងកក់ក្ដៅ និងថ្លែងអំណរគុណដល់...
ភ្នំពេញ ៖ ៥ឆ្នាំកន្លងមកនេះ ក្រុមការងារគ្រូពេទ្យនៅមជ្ឈមណ្ឌលមន្ទីរពេទ្យព្រះអង្គឌួង បានវះកាត់ព្យាបាលកុមារ គ-ថ្លង់ ពីកំណើត បានចំនួនជាង ៥០នាក់ ដោយជោគជ័យ ១០០% ដែលអាចឱ្យស្តាប់ឮសម្លេង និយាយបាន និងមានទំនាក់ទំនងទៅកាន់ពិភពលោកបាន។ លោកសាស្រ្តាចារ្យ Choi Jae-young (ជុង ជេ យ៉ុង) មកពីមន្ទីរពេទ្យ Severance នៃប្រទេសកូរ៉េ បានលើកឡើង ក្នុងពិធីខួបគម្រប់ ៥ឆ្នាំ...
នាថ្ងៃទី០៥ ខែកញ្ញាម្សិលមិញនេះ ខណ្ឌរដ្ឋបាលជលផលក្រចេះ បានសហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាលខេត្ត គណៈបញ្ជាការឯកភាពស្រុក អាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទ ចុះត្រួតពិនិត្យ បង្ក្រាបបទល្មើសនេសាទ នៅចំនុចបឹងត្រោះ បឹងទទឹងថ្ងៃ បឹងក្រចេះ និងបឹងចប់ ស្ថិតក្នុងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ និងបានរំដោះត្រីចម្រុះ តូចធំប្រមាណជាង៣០០គីឡូក្រាម ។ ប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើ សមត្ថកិច្ចនិងមន្ត្រីជំនាញពាក់ព័ន្ធ បានធ្វើការរុះរើ និងដុតបំផ្លាញចោលនូវឧករណ៍នេសាទល្មើសច្បាប់មួយចំនួនធំ រួមមាន៖...
អាជ្ញាធរជាតិអប្សរា បានរៀបចំឱ្យមានដំណើរទស្សនកិច្ចរបស់សិស្សានុសិស្សនេះ ក្នុងគោលបំណង ធ្វើការតម្រង់ទិសដល់យុវជន ក្រោយពេលបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ដើម្បីកិច្ចការងារស្រាវជ្រាវអំពីប្រវត្តិសាស្ត្រមុនឈានទៅសិក្សានៅឧត្តមសិក្សា ជាពិសេសពួកគេភាគច្រើនរស់នៅក្នុងតំបន់បេតិកភណ្ឌ ត្រូវតែសិក្សាស្វែងយល់ឱ្យបានច្បាស់អំពីតម្លៃវប្បធម៌ និងបេតិកភណ្ឌជាតិ ដើម្បីជាអ្នកបន្តវេន និងថែរក្សាសម្បត្តិវប្បធម៌ទាំងនោះនាពេលអនាគត់។ ការសិក្សាស្រាវជ្រាវនេះ បន្ទាប់ពីពួកគាត់ បានសិក្សានៅក្នុងថ្នាក់រៀន ស្តីពីការអប់រំបេតិកភណ្ឌ អស់រយៈពេលជាច្រើនខែមក សិស្សានុសិស្សនៃវិទ្យាល័យហ៊ុន សែន ប្រាសាទបាគង ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ រៀបចំដោយអាជ្ញាធរជាតិអប្សរា។នេះជាដំណើរទស្សនកិច្ចលើកទី២ហើយ បន្ទាប់ពីដំណើរទស្សនកិច្ចលើកទី១...
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងប្រជុំចរចាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី៦ ខែកញ្ញានេះបន្តទៀត នាទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ការប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលកម្មករនិយោជិតនេះ បានធ្វើឡើងចំនួន២លើកមកហើយ ដែលលើកដំបូងធ្វើឡើងនៅថ្ងៃទី១៤ ខែសីហា និងលើកទី២ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ។ ក្នុងកិច្ចប្រជុំលើកទី២ តំណាងភាគីកម្មករនិយោជិតដាក់តួលេខដោយតំឡើង ១៤ដុល្លារ ខណៈតំណាងភាគីនិយោជក ដាក់តួលេខដំឡើងតែ១ដុល្លារបន្ថែម លើតួលេខបច្ចុប្បន្ន...
សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ នឹងរៀបចំកម្មវិធី “វេទិកាស្រូវអង្ករកម្ពុជាលើកទី៧” ក្រោមប្រធានបទ៖ ការប្រែក្លាយខ្សែចច្រវាក់ផ្គត់ផ្គង់អង្ករកម្ពុជាឲ្យកាន់តែមានភាពធន់ បរិយាបន្ន និងនិរន្តរភាព ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន ចេញផ្សាយនៅល្ងាចថ្ងៃទី៤ ខែកញ្ញានេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា វេទិកានេះរៀបចំឡើងក្រោមកិច្ចគាំទ្រពីរាជរដ្ឋាភិបាល ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសា , ក្រសួងឧស្សាហកម្ម...
ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងស្ថានទូតចិន ប្រចាំកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្ដីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ ២០២៤។ ការចុះហត្ថលេខានេះ កម្ពុជាទួលបានហិរញ្ញប្បទានជាសាច់ប្រាក់ចំនួន ២លានដុល្លារសម្រាប់អនុវត្តលើគម្រោងចំនួន ៨ផ្សេងគ្នា។ ហិរញ្ញប្បទាននេះ ទទួលបានតាមរយៈការចុះហត្ថលេខារួមគ្នា រវាង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងវត្តមានឯកឧត្តម វ៉ាង វិនពីន ( Wang Wenbin) ឯកអគ្គរដ្ឋទូត...
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ សិស្សានុសិស្សក្រោយពីមានការយកចិត្តទុក្ខដាក់ពីនាយិកា និងលោកគ្រូ អ្នកគ្រូ បានបង្កើតបំណិនជីវិតសម្រាប់សិស្សានុសិស្ស ឱ្យចេះដាំដុះ ចេះលក់ដូរ និងកែច្នៃសម្ភារៈផ្សេងៗអាចរកកម្រៃបាន ដែលទទួលផលពីការដាំបន្លែ និងរបស់កែច្នៃដោយដៃ បានយកមកដាក់លក់នៅមុខសាលា ។ សិស្សានុសិស្សនៅសាលាបឋមអនុវត្ត បានសម្តែងនៅភាពសប្បាយរីករាយ ដោយពួកគាត់បានចេះដាំបន្លែ និងចេះលក់ដូរដោយខ្លួនឯង សប្បាយផង រកថវិកាបានផង ដោយមួយចំណែកទុកទិញរបស់សិក្សា និងមួយចំណែកទៀត ទុកជួយដល់សិស្សក្រីក្រក្នុងសាលារបស់ពួកគាត់ ហើយពួកគាត់យកចំណេះដឹងទាំងនេះយកទៅអនុវត្តនៅផ្ទះ ឬចំការរបស់ពួកគាត់ដោយកាត់បន្ថយក្នុងការចំណាយ...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម វ៉ាង វិនប៊ិន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាការងារមួយចំនួនពាក់ព័ន្ធវិស័យកសិកម្ម។ ប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងនៅថ្ងៃទី៥ កញ្ញា ឆ្នាំ២០២៤នេះថា ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងសេចក្តីសោមនស្សរីករាយចំពោះវត្តមានរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត...
ភ្នំពេញ៖ រហូតមកដល់ពេលនេះមើលឃើញថា ប្រជាពលរដ្ឋគ្រប់ទិសទីបានចូលរួមបរិច្ចាគថវិកាជាបន្តបន្ទាប់ ក្នុងការរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា តាមរយ “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន”។ ជាមួយនេះ កម្មករ កម្មការនីដែលកំពុងបំពេញការងារក្នុងវិស័យរោងចក្រ ក៏បានបង្ហាញទឹកមុខសប្បាយរីករាយ បន្ទាប់ពីបានបរិច្ចាគក្នុងមូលនិធិមួយនេះ។ អ្នកស្រី វណ្ណ សានី ជាកម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ព័រតិច អ៊ិនឌីសស្រ្ទីយ៍ ស្ថិតនៅខណ្ឌឬស្សី រាជធានីភ្នំពេញ ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅថ្ងៃទី៥ ខែកញ្ញានេះ បាននិយាយថា ពិតជាសប្បាយចិត្តណាស់ នៅពេលដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ...