នាព្រឹកថ្ងៃទី ១៨ ខែកក្កដា នេះ ព្រះចៅអធិការវត្តមហាមន្រ្តី ឈឿន ភន់ , ចៅសង្កាត់អូឡាំពិក ពា ហន សិស្សានុសិស្ស តំណាងយុវជន នាំគ្នាជួបជុំដើម្បីចេញសារអបអរសាទរ គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ និងត្រៀមចូលរួម វាយស្ករ គោះជួង ទះប៉ោង ជាដើម នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នេះ។ ពិសេសសូមដឹងគុណមហាធំធេង សម្តេចតេជោ និងសម្តេចធិបតី ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើន។ ក្នុងនាមជាព្រះចៅ...
ភ្នំពេញ៖ ក្លឹបអ្នកកាសែតកម្ពុជា សហការជាមួយសមាគមធានារ៉ាប់រងនៅកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានរៀបចំវេទិកាចែករំលែកព័ត៌មានអំពីបច្ចុប្បន្នភាព នៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មានបានស្វែងយល់បន្ថែមទៀតអំពីព័ត៌មានថ្មីៗចុងក្រោយ អំពីការវិវឌ្ឍនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជានាឆ្នាំកន្លងទៅ ដើម្បជាជំនួយស្មារតីដល់ការសសេរអត្ថបទ និងការផ្សព្វផ្សាយអំពីវិស័យធានារ៉ាប់រង់ទៅកាន់សាធារណជនប្រកបដោយប្រសិទ្ធភាព និងភាពត្រឹមត្រូវ។ វេទិកានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីអ្នកសារព័ត៌មានចំនួន ៧០នាក់ មកពីស្ថាប័នផ្សេងៗគ្នាចំនួន៥៨ស្ថាប័ន នៅសណ្ឋាគារហ្វែរហៀល បាយម៉ាវៀត ភ្នំពេញ៕ អត្ថបទ៖ BTV...
កោះកុង៖ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ថ្លែងនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះថា ភូមិតាំកន់ ភូមិព្រលាន ភូមិចំការលើ និងភូមិថ្មស ក្នុងភូមិសាស្រ្តស្រុកបូទុមសាគរអស់គ្រាប់មីន ហើយចាប់ពីថ្ងៃនេះតទៅ។ លោកអភិបាលរងខេត្តកោះកុង បន្តក្នុងពិធីប្រកាសអស់គ្រាប់មីន នៅភូមិថ្មស ឃុំថ្មសថា ក្នុងនាមលោកជាអាជ្ញាធរដែនដីខេត្ត លោកពិតជាមានក្តីរំភើបរីករាយ ចំពោះសមិទ្ធផលដ៏ត្រចះត្រចង់ ដោយលោក បានចាត់ទុកជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ភូមិទាំង៤ នៃស្រុកបូទុមសាគរ ខេត្តកោះកុង...
រដ្ឋបាលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានរៀបចំប្រារព្ធពិធី “រុក្ខទិវា “ នៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសុក្រម ស្ថិតភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយកូនឈើចម្រុះចំនួន ២៦០០ដើម ដូចជា ធ្នង់ ក្រញូង គគីរ បេង អាកាស្យា អង្កាញ់ ស្តៅ ច្រេស...
សិក្ខាកាមកំពុងសិក្សាវេនយប់នៅក្នុង«កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស» សប្បាយចិត្តចំពោះវគ្គបណ្តុះបណ្តាលរបស់រាជរដ្ឋាភិបាលដែលមានម៉ោងរៀនបត់បែនមិនថាយប់ថ្ងៃ ឬវេនចុងសប្តាហ៍នោះទេ។ សិក្ខាកាមវេនយប់ លោក ដេត ឧត្តម ដែលសិក្សាជំនាញក្រាហ្វិចកុំព្យូទ័រនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានលើកឡើងថា ការដែលរដ្ឋាភិបាលផ្តល់ម៉ោងរៀនដែលបត់បែនបែបនេះ គឺជាការគិតគូរដល់យុវជនព្រោះអាចជួយសម្រួលដល់អ្នកដែលរវល់ធ្វើការពេលថ្ងៃអាចមានពេលរៀនវេនយប់បាន។ លោកលើកឡើងថា៖ «ការដែលក្រសួង និងខាងសាលាចាត់ចែងពេលវេលាបែបនេះ ទី១ គាត់យកចិត្តទុកដាក់ដល់យុវជនត្បិតថាយើងមករៀនអត់បង់លុយមែនតែយើងត្រូវការចាយវាយប្រចាំថ្ងៃនៅពេលដែលមានម៉ោងរៀនបត់បែនតាមពេលវេលាអ៊ីចឹង អ្នកដែលមានការរវល់ពេលថ្ងៃដូចជាខ្ញុំអាចធ្វើការផងហើយឆ្លៀតពេលមករៀនបានទៀត»។ ចំពោះកញ្ញា យ៉ង់ ប៊ៃ ជាសិក្ខាកាមវេនយប់ជំនាញក្រាហ្វិចកុំព្យូទ័រនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានបន្ថែមថាការសិក្សាម៉ោងវេនយប់នេះ គឺអាចមានពេលធ្វើការដើម្បីបានប្រាក់ចំណូល...
សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ គប្បីប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសហ្វេសប៊ុកប្រកបដោយទទួលខុសត្រូវ សូមកុំធ្វើអ្វីទៅតាម អារម្មណ៍ និងដើម្បីគេងចំណេញនយោបាយជាដើមនោះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការផ្តល់ព័ត៌មានមិនពិត គឺនឹងធ្វើឲ្យមានបញ្ហាដល់សង្គម និងប្រទេសជាតិទាំងមូល ជាក់ស្តែងករណីនៅខេត្តកណ្តាលនាពេលកន្លងទៅថ្មីៗ ដោយផ្សាយតាមគ្នា ដោយគ្មានជាការពិត ដោយចោទប្រកាន់ដល់អាជ្ញាធរថា បិទមិនឲ្យធ្វើការដង្ហែរទីងមោង និងព័ត៌មានជាច្រើនទៀតថា មានបាតុកម្មប្រឆាំង និងរាជរដ្ឋាភិបាលនៅរាជធានីភ្នំពេញជាដើមនោះ។ សម្តេច...
សៀមរាប៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជាជាបន្ទាន់ឱ្យធនាគារជាតិនៃកម្ពុជា ធ្វើការជាមួយធនាគារឯកជនពិនិត្យឡើងវិញ លើបញ្ហាពិបាកចាយលុយដុល្លារ ដោយសារមានបញ្ហាលុយចាស់ និងបញ្ហាបន្តិចបន្តួច ដែលបង្កជាការមិនសប្បាយចិត្តដល់ទេសចរ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ស្ថិតនៅវត្តរាជបូព៌ ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា...
សៀមរាប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធី បញ្ចុះបឋមសិលាសាងសង់សារមន្ទីរសម្តេចព្រះព្រហ្មរតនមន្នី ពិន សែមរាជបូព៌ ដែលមានទីតាំងស្ថិតនៅភូមិ វត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតីហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖ -សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា...
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី បានផ្ញើសារជូនពរដល់កងកម្លាំងយោធិនដែលកំពុងធ្វើការរុករក នូវឧទ្ធម្ភាគចក្រដែលបានបាត់នៅជួរភ្នំក្រវាញនាពេលកន្លងទៅថ្មីៗឲ្យទទួលបានជោគជ័យនាពេលឆាប់ដ៏ខ្លីខាងមុខនេះ ខណៈក្រុមប្រតិបត្តិការរុករកបានឈានដល់ថ្ងៃទី៦ហើយនៅតែពុំទាន់មានតម្រុញណាមួយជាក់លាក់នោះ។ តាមរយៈបណ្តាញសង្គមហ្វេសបុក នាយប់ថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តមឧប នាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានលើកឡើងថា «រយៈពេល៥ថ្ងៃហើយ ដែលឧទ្ធម្ភាគចក្រមួយគ្រឿងបានបាត់ដានទាក់ទងនៅតំបន់ជួរភ្នំក្រវាញ ខណៈពេលកំពុងហ្វឹកហ្វឺនការហោះហើរ។ ក្នុងនាមជាប្រជាជនខ្មែរមួយរូប ខ្ញុំពិតជាមានក្តីបារម្ភ ព្រមទាំងបាន និងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើករណីនេះ»។ ឯកឧត្តមបានបន្ថែមទៀតថា«ខ្ញុំសូមយកឱកាសនេះ...
ភ្នំពេញ ៖ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដែលជាថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ សម្រាប់រាជធានីភ្នំពេញនឹងមានព្រឹត្តការណ៍ដ៏ធំមួយនៅកោះពេជ្រ គឺការប្រគុំតន្ត្រីដែលមានអ្នកចូលរួមប្រមាណ១ម៉ឺននាក់ជាមួយនឹងការបាញ់កាំជ្រួចយ៉ាងគគ្រឹកគគ្រេង ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោនេះ។ ក្នុងកិច្ចប្រជុំមួយដែលមានការចូលរួមពីកងកម្លាំងមានសមត្ថកិច្ចចំណុះឲ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថា គម្រោងព្រែកជីកហ្វូណន-តេជោនឹងបើកការដ្ឋាននៅថ្ងៃទី៥ សីហាខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ក្នុងអំឡុងពេលនៃការបើកការដ្ឋាននេះនៅពេលព្រឹក...