ពលករ និងបងប្អូនសហគមន៍ខ្មែរកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ រីករាយបរិច្ចាគថវិកាជូន «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» យ៉ាងគគ្រឹកគគ្រេងបន្ថែមទៀត នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ព្រោះទឹកចិត្តស្រលាញ់ជាតិមាតុភូមិ និងចង់ជួយរួមចំណែកអភិវឌ្ឍន៍តំបន់ព្រំដែន។ ពលករ និងបងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសកូរ៉េបានលើកឡើងថា ការបាញ់លុយចូលមូលនិធិកសាងហេដ្ឋារចនាសម្ព័ន សំខាន់ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍតំបន់ព្រំដែន ឱ្យបានកាន់តែរីកចម្រើនថែមទៀត ព្រោះ មានតែការការភិវឌ្ឍតំបន់ព្រំដែនឱ្យទៅជាទីកន្លែងអ៊ូអរ ជាទីប្រជុំជនមានមនុស្សច្រើនប៉ុណ្ណោះ ទើបធ្វើឱ្យព្រំដែនប្រទេសជាតិរឹងមាំគង់វង្សជារៀងរហូតទៅ។ លោក ប៉ា ស៊ីន ពលករនៅប្រទេសកូរ៉េ បញ្ជាក់ថា៖«ក្នុងនាមជាពលរដ្ឋខ្មែរ ខ្ញុំបាទសូមគាំទ្រ...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរំលឹកអំពីអត្ថប្រយោជន៍ផ្លូវជាតិលេខ៧៨ ខណៈ ផ្លូវមួយនេះ គឺជាផ្លូវយុទ្ធសាស្រ្តក្នុងការតភ្ជាប់ភូមិភាគឦសាន ពីខេត្តស្ទឹងត្រែង ទៅកាន់ខេត្តរតនគិរី រហូត ដល់តំបន់កន្ទុយនាគ ហើយមិនតែប៉ុណ្ណោះផ្លូវនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យដឹកជញ្ជូនផ្នែក កសិកម្ម ទេសចរណ៍ និងបម្រើដល់យុទ្ធសាស្រ្តយោធាផងដែរ។ តាមរយៈផេកហ្វេសបុកផ្ទាល់របស់សម្តេច នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា កំណាត់ផ្លូវជាតិលេខ៧៨...
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០២៤នេះ បានអនុញ្ញាតឱ្យឯកឧត្ដម Prabowo Subianto រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោត នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តម Prabowo Subianto រដ្ឋមន្ត្រីការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោត នៃសាធារណរដ្ឋឥណ្ឌូណេស៊ី...
ភ្នំពេញ ៖ មន្ត្រីជំនាញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់សាច់បង្កកខុសច្បាប់ និងខូចគុណភាពចំនួន ជាង ៤០០គីឡូក្រាម ដែលរឹបអូសពីក្រុមឈ្មួញទុច្ចរិតនាពេលថ្មីៗកន្លងទៅនេះ ត្រូវបានយកទៅដុតកម្ទេចចោល នៅទីលានចាក់សំរាមខណ្ឌដង្កោ ជាយរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ទាក់ទងនឹងប្រតិបត្តិការចុះការចាប់ និងដុតកម្ទេចចោលសាច់បង្កកខាងលើនេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោក ហ៊ុន សារ៉ាត បានប្រាប់ឱ្យដឹងថា ការបង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ ដោយមានការសម្របសម្រួលពី...
ភ្នំពេញ ៖ នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូជាន់ខ្ពស់ សហព័ន្ធសន្តិភាពសកល សមាគមអន្តរជាតិនៃសភាដើម្បីសន្តិភាព ដឹកនាំដោយ ឯកឧត្តមបណ្ឌិត Charles Yang ប្រធានសហព័ន្ធសន្តិភាពសកល អន្តរជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។ ជាកិច្ចចាប់ផ្ដើមសម្ដេចប្រធានរដ្ឋសភា បានស្វាគមន៍យ៉ាងកក់ក្ដៅ និងថ្លែងអំណរគុណដល់...
ភ្នំពេញ ៖ ៥ឆ្នាំកន្លងមកនេះ ក្រុមការងារគ្រូពេទ្យនៅមជ្ឈមណ្ឌលមន្ទីរពេទ្យព្រះអង្គឌួង បានវះកាត់ព្យាបាលកុមារ គ-ថ្លង់ ពីកំណើត បានចំនួនជាង ៥០នាក់ ដោយជោគជ័យ ១០០% ដែលអាចឱ្យស្តាប់ឮសម្លេង និយាយបាន និងមានទំនាក់ទំនងទៅកាន់ពិភពលោកបាន។ លោកសាស្រ្តាចារ្យ Choi Jae-young (ជុង ជេ យ៉ុង) មកពីមន្ទីរពេទ្យ Severance នៃប្រទេសកូរ៉េ បានលើកឡើង ក្នុងពិធីខួបគម្រប់ ៥ឆ្នាំ...
នាថ្ងៃទី០៥ ខែកញ្ញាម្សិលមិញនេះ ខណ្ឌរដ្ឋបាលជលផលក្រចេះ បានសហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាលខេត្ត គណៈបញ្ជាការឯកភាពស្រុក អាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទ ចុះត្រួតពិនិត្យ បង្ក្រាបបទល្មើសនេសាទ នៅចំនុចបឹងត្រោះ បឹងទទឹងថ្ងៃ បឹងក្រចេះ និងបឹងចប់ ស្ថិតក្នុងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ និងបានរំដោះត្រីចម្រុះ តូចធំប្រមាណជាង៣០០គីឡូក្រាម ។ ប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើ សមត្ថកិច្ចនិងមន្ត្រីជំនាញពាក់ព័ន្ធ បានធ្វើការរុះរើ និងដុតបំផ្លាញចោលនូវឧករណ៍នេសាទល្មើសច្បាប់មួយចំនួនធំ រួមមាន៖...
អាជ្ញាធរជាតិអប្សរា បានរៀបចំឱ្យមានដំណើរទស្សនកិច្ចរបស់សិស្សានុសិស្សនេះ ក្នុងគោលបំណង ធ្វើការតម្រង់ទិសដល់យុវជន ក្រោយពេលបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ដើម្បីកិច្ចការងារស្រាវជ្រាវអំពីប្រវត្តិសាស្ត្រមុនឈានទៅសិក្សានៅឧត្តមសិក្សា ជាពិសេសពួកគេភាគច្រើនរស់នៅក្នុងតំបន់បេតិកភណ្ឌ ត្រូវតែសិក្សាស្វែងយល់ឱ្យបានច្បាស់អំពីតម្លៃវប្បធម៌ និងបេតិកភណ្ឌជាតិ ដើម្បីជាអ្នកបន្តវេន និងថែរក្សាសម្បត្តិវប្បធម៌ទាំងនោះនាពេលអនាគត់។ ការសិក្សាស្រាវជ្រាវនេះ បន្ទាប់ពីពួកគាត់ បានសិក្សានៅក្នុងថ្នាក់រៀន ស្តីពីការអប់រំបេតិកភណ្ឌ អស់រយៈពេលជាច្រើនខែមក សិស្សានុសិស្សនៃវិទ្យាល័យហ៊ុន សែន ប្រាសាទបាគង ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ រៀបចំដោយអាជ្ញាធរជាតិអប្សរា។នេះជាដំណើរទស្សនកិច្ចលើកទី២ហើយ បន្ទាប់ពីដំណើរទស្សនកិច្ចលើកទី១...
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងប្រជុំចរចាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី៦ ខែកញ្ញានេះបន្តទៀត នាទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ការប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលកម្មករនិយោជិតនេះ បានធ្វើឡើងចំនួន២លើកមកហើយ ដែលលើកដំបូងធ្វើឡើងនៅថ្ងៃទី១៤ ខែសីហា និងលើកទី២ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ។ ក្នុងកិច្ចប្រជុំលើកទី២ តំណាងភាគីកម្មករនិយោជិតដាក់តួលេខដោយតំឡើង ១៤ដុល្លារ ខណៈតំណាងភាគីនិយោជក ដាក់តួលេខដំឡើងតែ១ដុល្លារបន្ថែម លើតួលេខបច្ចុប្បន្ន...
សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ នឹងរៀបចំកម្មវិធី “វេទិកាស្រូវអង្ករកម្ពុជាលើកទី៧” ក្រោមប្រធានបទ៖ ការប្រែក្លាយខ្សែចច្រវាក់ផ្គត់ផ្គង់អង្ករកម្ពុជាឲ្យកាន់តែមានភាពធន់ បរិយាបន្ន និងនិរន្តរភាព ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន ចេញផ្សាយនៅល្ងាចថ្ងៃទី៤ ខែកញ្ញានេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា វេទិកានេះរៀបចំឡើងក្រោមកិច្ចគាំទ្រពីរាជរដ្ឋាភិបាល ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសា , ក្រសួងឧស្សាហកម្ម...