សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង នឹងរៀបចំវគ្គបណ្ដុះបណ្ដាល “វិធីសាស្ត្រស្រាវជ្រាវប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ” ឆ្នាំ២០២៤ ដែលមានរយៈពេល៤ខែ (រៀងរាល់ចុងសប្ដាហ៍ ចាប់ពីខែកក្កដា ដល់ខែតុលា ឆ្នាំ២០២៤)។ លោក ហង្ស និស្ស័យ នាយកសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងប្រាប់BTV ព័ត៌មាននាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះថា សារមន្ទីរ នឹងជ្រើសរើសសិស្ស និស្សិត ចំនួន១៥នាក់ ដើម្បីចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ។ តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមនឹងស្វែងយល់ពីវិធីសាស្ត្រក្នុងការស្រាវជ្រាវជាមួយវាគ្មិនជំនាញ...
នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូនឯកឧត្តម សាហារូឌីន ប៊ីន អន (SHAHARUDDIN BIN ONN) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនង...
ស្តង់ពិព័រណ៍ក្រោមប្រធានបទ «ខ្ញុំ អ្នក យើងទាំងអស់គ្នា រួមគ្នាដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន » រៀបចំដោយក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដឹកនាំដោយលោកជំទាវ ឡងឌី សាន់ណារ៉ា ក្នុងចំណោម២៤ស្តង់ របស់ក្រសួងស្ថាប័ននានា ដើម្បីចូលរួមក្នុងឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ដែលប្រារព្ធធ្វើឡើង កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាព ឯកឧត្ដមសន្តិបណ្ឌិត នេត...
បើតាមការបញ្ជាក់ពី ឯកឧត្តម ឱម គឹមមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដែលបានដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យស្រូវវស្សាប្រជាកសិករនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះថា ស្រូវវស្សាប្រជាកសិករចំនួន៥ស្រុកក្នុងខេត្តកំពង់ឆ្នាំង បានរងផលប៉ះពាល់ពីសត្វដង្កូវហ្វូងបំផ្លាញ តិចតួចបំផុត ។ ស្រូវប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំង បាន និងកំពុងដុះលូតលាស់បានល្អ ដោយឡែកដង្កូវហ្វូងដែលកើតឡើងតិចតួចនោះ ត្រូវបានក្រុមមន្ត្រីជំនាញមន្ទីរកសិកម្ម និងប្រជាកសិករបានសម្លាប់ចោលស្ទើទាំងស្រុងហើយ។ ក្នុងពេលចុះបំពេញការងារ ឯកឧត្តម និងក្រុមការងារ បានប្រាប់ប្រជាកសិករអោយចេះពីវិធីងាយៗកំចាត់សត្វដង្កូវហ្វូង និងឧស្សាហ៍ពិនិត្យស្រូវរបស់យើងពេលមានឃើញដង្កូវហ្វូងនេះ ត្រូវរាយការណ៍ជូនអាជ្ញាធរភូមិឃុំ...
បងប្អូនប្រជាពលរដ្ឋរស់នៅទីក្រុង ម៉ូដេសស្តូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកគាំទ្រ បានចេញវិដេអូឃ្លីប ប្រកាសគាំទ្រគម្រោង «ព្រែកជីកហ្វូណនតេជោ» ខណៈគម្រោងដ៏ធំមួយនេះ នឹងបើកការដ្ឋានសាងសង់ ជាផ្លូវការនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ តាមរយៈវិដេអូឃ្លីប របស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលបានបង្ហោះតាមបណ្តាញសង្គមនាថ្ងៃនេះ បានលើកឡើងថា ក្នុងនាមពួកគេជាពលរដ្ឋខ្មែររស់នៅអាមេរិក ពិតជាមានការគាំទ្រយ៉ាងខ្លាំងចំពោះគម្រោងព្រែកជីកហ្វូណនតេជោនេះ ដែលមានគំនិតផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី...
ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា យកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាព និងសុខភាពរបស់អតីតយុទ្ធជន និងបន្តផ្តល់បណ្ណ ប.ស.ស និងការឧបត្ថម្ភផ្សេងទៀតជូនដល់អតីតយុទ្ធជន។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានថ្លែងថា បច្ចុប្បន្នរាជរដ្ឋាភិបាល បានផ្តល់បណ្ណថែទាំសុខភាព ប.ស.ស ជូនជនមានពិការភាព និវត្តជន និង ជនបាត់បង់សមត្ថភាពការងារ...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័នទាំងអស់ជាពិសេសក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងសង្គមកិច្ចត្រូវអនុវត្តឲ្យបានល្អ និងមានប្រសិទ្ធភាពបំផុត ក្នុងការជំរុញនៃការសាងសង់ នូវផ្ទះជូនដល់បងប្អូនអតីតយុទ្ធជន ខណៈកិច្ចការនេះជាផ្នែកមួយនៃការដោះស្រាយគោលនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់ បងប្អូនអតីតយុទ្ធជននោះ។ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៤ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងថា ដរាបណាគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស គឺយកចិត្តទុកដាក់ខ្ពស់ជានិច្ចចំពោះបងប្អូន អតីតយុទ្ធជន យុទ្ធនារីគ្រប់រូប នឹងខិតខំលើកកម្ពស់ជីវភាពរបស់ពួកគាត់ឲ្យកាន់តែល្អប្រសើរបន្ថែម ទៀត។ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៤ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧ នីតិកាលរដ្ឋសភានេះ គឺរាជរដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបងប្អូនអតីតយុទ្ធជនដោយបានដំឡើងប្រាក់របបសន្តិសុខសង្គមប្រចាំខែជូននិវត្តជន ជនបាត់បង់សមត្ថភាពការងារ...
ភ្នំពេញ៖ សហភាពពលកម្មជាតិកម្ពុជា (NLC) តំណាងឱ្យកម្មករនិយោជិត៧ម៉ឺននាក់ កាលពីថ្ងៃទី២៤ ខែមិថុនា បានចេញសេចក្តីថ្លែងការណ៍ ជូនបណ្ដាញអ្នកបញ្ជាទិញចំពោះរបាយការណ៍របស់ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា «សង់ត្រាល់» ដែលផ្សព្វផ្សាយ បំភ្លៃការពិត ជ្រៀតជ្រែក ញុះញង់ បំបែកបំបាក់ លាបពណ៌សហជីពនៅកម្ពុជា។ ខ្លឹមសារនៃសេចក្តីថ្លែងការណ៍បានប្រាប់ទៅបណ្តាញអ្នកបញ្ជាទិញទាំងអស់ កុំជឿលើរបាការណ៍អង្គការសង់ត្រាល់ ព្រោះរបាយការណ៍លើកឡើងតែបញ្ហាដែលកើតឡើងរវាងសហជីព និងសហជីពក្នុងក្រុមហ៊ុនមួយតែប៉ុណ្ណោះ។ ខ្លឹមសារនោះមិនស៊ីគា្ន និងចំណងជើង នៃរបាយការណ៍ ហើយពុំអាចចាត់ទុកថាជាឧបសគ្គរារាំងភាពជា តំណាងសេរីភាពសហជីពទាំងអស់នៅកម្ពុជាឡើយ។...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកម្មវិធីផ្សព្វផ្សាយស្ដីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” និង “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” នៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃរដ្ឋបាលខេត្តកំពង់ចាម សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សរុបប្រមាណជាង ១ពាន់នាក់។ ឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ...