បន្ទាប់ពីក្រុមជ្រុលនិយមមួយក្តាប់តូច បាននិងកំពុងបំភ្លៃខុសការពិត ដោយយក Google Maps ធ្វើជាផែនទីព្រំដែននៃប្រទេសកម្ពុជានោះ បញ្ញវន្តនៅក្នុងប្រទេសកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋកុំជឿតាមការបំផុសបំផុលរបស់ក្រុមជ្រុលនិយមទាំងអស់នេះ។ មានប្រសាសន៍ប្រាប់BTV នៅថ្ងៃទី០៤ ខែកញ្ញានេះ បញ្ញវន្តរស់នៅក្នុងរាជធានីភ្នំពេញ បានយល់ឃើញថា ការយក Google Maps របស់ក្រុមជ្រុលនិយមមួយក្តាប់តូចរស់នៅបរទេស មកវាស់វែងធ្វើជាព្រំដែននៃប្រទេសកម្ពុជានោះ គឺមិនសមទំនងទាល់តែសោះ ទាំងបច្ចេកទេស និងផ្លូវច្បាប់ ព្រោះថាប្រទេសកម្ពុជាមានលេខាធិការដ្ឋានកិច្ចការព្រំដែនមួយ ដែលអាចដោះស្រាយបញ្ហាព្រំដែនបាន និងម្យ៉ាងវិញទៀតប្រទេសកម្ពុជាបានកំណត់យកផែនទីខ្នាតមួយលើមួយរយពាន់សម្រាប់ប្រើប្រាស់ផែនទីកំណត់ព្រំដែននៅក្នុងប្រទេសកម្ពុជា និងប្រទេសជិតខាង។ បន្ថែមលើនេះ បញ្ញវន្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកុំជឿតាមការបំផុសបំផុលរបស់ក្រុមជ្រុលនិយមទាំងអស់នេះ...
តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលជួយឧបត្ថម្ភគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ហើយការរួមចំណែករបស់ប្រទេសឥណ្ឌា ពិតជាមានសារៈសំខាន់ និងឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់សហគមន៍មូលដ្ឋាន និងជនមានពិការភាព។ ការថ្លែងអំណរគុណនេះក្នុងខណះឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុ ប្រធានទី១ អាជ្ញាធរមីន ទទួលជួបសវនាការជាមួយគណៈប្រតិភូនាយទាហានជាន់ខ្ពស់ការពារជាតិ នាយទាហាន ពលទាហានមកពីប្រទេសឥណ្ឌា ម៉ារ៉ុក ស្រីលង្កា...
ភំ្នពេញ ៖ លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានទទួលស្វាគមន៍លោក Gary Narkevich សេនានុព័ន្ធរងស៊ើបអង្កេតសន្តិសុខមាតុភូមិ របស់សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា Homeland Security Investigation (HSI) និងទទួលយកជំនួយឧបករណ៍បច្ចេកទេស X-ray សម្រាប់ការស៊ើបអង្កេតបទល្មើសគ្រឿងញៀន នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នារសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤នេះ គួរបញ្ជាក់ថា កន្លងមកស្ថាប័នអនុវត្តច្បាប់សហរដ្ឋអាមេរិកនិងកម្ពុជា...
ក្នុងរយៈពេល០១ឆ្នាំនៃអាណតិ្តរដ្ឋាភិបាលថ្មី ក្រសួងសុខាភិបាល ក៏ដូចជាមនី្ទរពេទ្យកុមារជាតិ បានខិតខំប្រឹងប្រែងធ្វើការកែលម្អ អភិវឌ្ឍន៍ និងការផ្តល់សេវាប្រកបដោយគុណភាពជូនដល់បណ្តាប្រជាជន ជាពិសេសកុមារកម្ពុជា ដែលមានជំងឺមកទទួលសេវានៅក្នុងមនី្ទរពេទ្យកុមារជាតិរបស់យើងនេះ។ ឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ នៃក្រសួងសុខាភិបាល តាមរយៈ BTV ព័ត៌មាននាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានលើកឡើងថា ដោយមានទទួលបានសេចកី្តទុកចិត្តពីមាតា បិតា អាណាព្យាបាលរបស់កុមារ បាននាំកូនចៅមកទទួលសេវាក្នុងមនី្ទរពេទ្យកាន់តែច្រើនឡើង ជាមធ្យមអ្នកជំងឺមកពិនិត្យជំងឺក្រៅចន្លោះពី១០០០នាក់ទៅ១២០០នាក់ និងអ្នកជំងឺសម្រាកព្យាបាលក្នុងមនី្ទរពេទ្យ មានជុំវិញ៥០០នាក់...
ប្រជាពលរដ្ឋ ពិសេសយុវជនមួយចំនួន បានចុះឈ្មោះរួចរាល់ហើយ សម្រាប់ការទៅទស្សនកិច្ចនៅតំបន់ព្រំដែន ដែលរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំឡើង។ ក្រោយចុះឈ្មោះរួចរាល់ពួកគេមានក្ដីរំភើបរីករាយ ព្រោះពួកគេនឹងមានឱកាសទៅពិនិត្យ និងសិក្សាពីភាពជាក់ស្ដែងនៃតំបន់ព្រំដែនរបស់កម្ពុជា។ ត្រឹមរយៈពេលប៉ុន្មានថ្ងៃនៃការបើកចុះឈ្មោះទៅទស្សនកិច្ចនៅតំបន់ព្រំដែនភូមិភាគឦសាន ប្រជាពលរដ្ឋកម្ពុជា ជាច្រើនរយនាក់បានចុះឈ្មោះរួចរាល់ និងមានប្រជាពលរដ្ឋជាច្រើនទៀតកំពុងផុសផុលចុះឈ្មោះជាបន្តបន្ទាប់។ ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន ជាក្រសួងដឹកនាំ រៀបចំដំណើរទស្សនកិច្ចនេះបានលើកឡើងកាលពីម្សិលម៉ិញថា ចំនួនអ្នកចុះឈ្មោះរួចរាល់មានរហូតដល់ជាង ៧០០នាក់ ហើយការទៅទស្សនកិច្ចជើងដំបូង នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៧ ខែកញ្ញា ចុងសប្ដាហ៍នេះ។ សម្រាប់យុវជន ដែលបានចុះឈ្មោះរួចរាល់...
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាលើភាពជាអ្នកដឹកនាំ ក្រោមប្រធានបទ «គួរធ្វើដូចម្តេច ទើបអាចចាត់ទុកថាជាអ្នកដឹកនាំពូកែបាន» សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ៣ ៨១៥នាក់, នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនក្នុងការងារសុខភាពសាធារណៈនិងការងារព្យាបាលជំងឺនៅមន្ទីរពេទ្យរយៈពេល៣០ឆ្នាំកន្លងមក និងបានណែនាំរំលឹកមន្រ្តីសុខាភិបាល ឱ្យផ្តល់ការសង្រ្គោះជីវិតអ្នកជំងឺដោយប្រើប្រាស់បច្ចេកទេសត្រឹមត្រូវ ការយល់ចិត្ត ការអាណិតអាសូរដល់អ្នកជំងឺ និងក្រុមគ្រួសាររបស់អ្នកជំងឺ។...
ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងទី៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ លោក Lucius Daniels នាយកប្រចាំតំបន់អាស៊ី នៃទស្សនាវដ្ដី News Week ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប លោក Lucius Daniels នាយកប្រចាំតំបន់អាស៊ី នៃទស្សនាវដ្តី Newsweek បានចាប់អារម្មណ៍ចំពោះការបន្តរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ...
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងថា ក្នុងនាមកម្ពុជាជាប្រធាន នៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរនៅខេត្តសៀមរាប ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ បានដាក់បន្ថែមសកម្មភាពថ្មីចំនួន ៣ គឺបញ្ហាយេនឌ័រ បរិស្ថាន និងមីនប្រឆាំងមនុស្សកែឆ្នៃ ទៅក្នុងផែន ការសកម្មភាពសៀមរាប-អង្គរ ឆ្នាំ២០២៥- ២០២៩ សម្រាប់ការអនុវត្តអនុសញ្ញាអូតាវ៉ា ឬហៅបានថា អនុសញ្ញាស្តីពីការហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ថ្លែងបែបនេះ...
រតនគិរី ៖ សេនាសន្តិភាពដែលនាំបងប្អូនមកគ្រប់ទិសទី រួមទាំងបងប្អូនខ្មែរមកពីអូស្រ្តាលី ជប៉ុន និងស៊ុយអែតផងនោះ ទៅកម្សាន្តនៅភូមិភាគឦសាន ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ដែលដឹកនាំដោយលោក លី ហុង និង លោក យឿន យឿត ហើយសម្រាប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញទៅទស្សនាបង្គោលព្រំដែនលេខ៣០ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់ និង បន្តធ្វើទស្សនកិច្ចនៅតំបន់មួយចំនួនទៀត។ ក្រោយដឹកនាំក្រុមការងារ និងប្រជាពលរដ្ឋមកពីក្រៅស្រុកមួយចំនួនផងនោះ លោក យឿន...
ភ្នំពេញ៖ និស្សិតបញ្ញវន្តនៅកម្ពុជា ស្អប់ខ្ពើមការធ្វើបាតុកម្មដែលក្រុមជ្រុលនិយមចង់ផ្លួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលមានជនក្បត់ជាតិ ៣ជំនាន់ សម រង្សី នៅពីក្រោយ ដើម្បីញុះញង់ចង់ឱ្យមានបដិវត្តន៍ពណ៌។ យុវជន ទី ស៊ីមិញ ជានិស្សិតកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបាននិយាយថា លោកមិនគាំទ្រដាច់ខាត និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសកម្មភាពប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាល ក្នុងបំណងធ្វើឱ្យប្រទេសជាតិមានភាពវឹកវរ ចលាចល និងបាត់បង់សុខសន្តិភាព។ លោកបន្តថា «ក្នុងនាមខ្ញុំជានិស្សិត ហើយក៏ក្នុងនាមខ្ញុំជាយុវជនខ្មែរម្នាក់ដែលកំពុងរស់នៅស្រុកខ្មែរ គឺខ្ញុំមិនគាំទ្រ ហើយខ្ញុំសូមថ្កោលទោសទាំងស្រុងចំពោះទង្វើទាំងអស់នេះ ព្រោះការញុះញង់ធ្វើឱ្យមានបដិវត្តន៍ពណ៌ អាចនឹងធ្វើឱ្យសង្គ្រាមស៊ីវិលកើតឡើង។ ដូច្នេះយើងត្រូវតែចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ឱ្យខានតែបាន»។ យុវជន...