កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានប្រជុំបន្តដាក់ផែនការ ដល់មន្ត្រីក្រោមឱវាទជំនាញពាក់ព័ន្ធ ពង្រឹង និងត្រួតពិនិត្យ ការងារសេវាសាធារណៈ សន្តិសុខសុវត្ថិភាពបរិស្ថានអនាម័យសណ្ដាប់ធ្នាប់សាធារណៈជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបន្ថែមឲ្យបានដាច់ខាត។ កិច្ចប្រជុំបានធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា និងមានការចូលរួមពីលោកអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ គណៈនាយករដ្ឋបាល លោក-លោកស្រីប្រធាន អនុប្រធានការិយាល័យទាំង១១ លោក-លោកស្រីចៅសង្កាត់ទាំង០៨ លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង០៨ និងមន្រ្តីពាក់ព័ន្ធ។ នៅក្នុងកិច្ចប្រជុំនេះដែរលោក ថេង...
នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤នេះ ព្រះចៅអធិការវត្ត ពុទ្ធបរិស័ទចំណុះជើងវត្តក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានរួមគ្នាប្រកាសគាំទ្រ និងបានរៀបចំស្គរ ជួង កាំជ្រួច ដើម្បីត្រៀមអបអរសាទរថ្ងៃបើកការដ្ឋាន «ព្រែកជីកហ្វូណនតេជោ» ដែលពួកគាត់មើលឃើញយ៉ាងច្បាស់ថា គម្រោងព្រែកជីកនេះនឹងផ្ដល់ផលប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់សង្គមជាតិ សេដ្ឋកិច្ចរបស់ប្រជាជន និងប្រទេសកម្ពុជាទាំងមូល។ ព្រះចៅអធិការវត្ត ពុទ្ធបរិស័តចំណុះជើងវត្តក្នុងក្រុងកំពង់ឆ្នាំង បានបន្តថា៖ ព្រះចៅអធិការវត្ត ពុទ្ធបរិស័ទចំណុះជើងវត្តក្នុងក្រុងកំពង់ឆ្នាំង បានរៀបចំរួចជាស្រេចនូវស្គរ ជួង កាំជ្រួច ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានជីកព្រែកហ្វូណនតេជោ ហើយព្រះសង្ឃគ្រប់អង្គ...
ក្រោយក្បួនរថយន្តដឹកទំនិញធុនធំ៧គ្រឿង បានបើកកិច្ចសិក្សា ដឹកជញ្ជូនទំនិញ តាមផ្លូវគោគសាកល្បង ពីទីក្រុងគួនមិញ ប្រទេសចិនចូលមកដល់រាជធានីភ្នំពេញ ប្រទេសកម្ពុជាបានជោគជ័យកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនភស្តុភាកម្មបានបន្តសិក្សាទីផ្សារ និងបែបបទការងារមួយចំនួនទៀតដើម្បីជំរុញការដឹកទំនិញតាមផ្លូវគោក ពីក្រុងគួនមិញប្រទេសចិន ឆ្លងកាត់តាមបណ្តាប្រទេសមហាអនុតំបន់មេគង្គមករាជធានីភ្នំពេញនានៅថ្ងៃខាងមុខ។ ឧកញ៉ាបណ្ឌិត ស៊ុន ចន្ធី ក្នុងនាម ក្រុមប្រឹក្សាភិបាលសមាគមភស្តុភាកម្មកម្ពុជា ថ្លែងប្រាប់ BTV នៅថ្ងៃទី២ ខែកក្កដានេះថា នៅក្នុងដំណើរការសាកល្បងបើកបររថយន្តដឹកទំនិញធុនធំ ដែលមានផ្ទុកទំនិញដូចជា បន្លែស្រស់ សម្ភារការិយាល័យ គ្រឿងសង្ហារិម និងទំនិញផ្សេងៗទៀតនេះ...
ភ្នំពេញ៖ លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២ ខែកក្កដានេះ បានឱ្យដឹងថា រយៈពេល៧ ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃ បានបង្ក្រាបករណីក្មេងទំនើងសរុបចំនួន៣១ករណី និងឃាត់ខ្លួនក្មេងទំនើងសរុប១២៤នាក់ ក្នុងភូមិសាស្រ្តរាជធានី-ខេត្តចំនួន១១។ ក្នុងនោះមាន ខេត្តព្រះវិហារកើតឡើង៣ករណី ឃាត់ខ្លួន២៩នាក់, រាជធានីភ្នំពេញ១២ករណី ឃាត់ខ្លួន២៣នាក់, សៀមរាប៤ករណី ឃាត់ខ្លួន២៣នាក់, កំពង់ធំ១...
នៅព្រឹកថ្ងៃទី២ ខែកក្កដាឆ្នាំ២០២៤នេះ ក្រុមការងាររថយន្តត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត ឬហៅថាឆៀកចល័ត ផ្តើមដំណើរការចុះប្រតិបត្តិការធ្វើឆៀករថយន្ត ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តគ្រប់ប្រភេទដែលផុតការកំណត់ជូនពលរដ្ឋ ដែលមានរថយន្តប្រើប្រាស់ផុតសុពលភាពមកទទួលធ្វើឆៀករថយន្តរបស់ខ្លួនឱ្យបានរួសរាន់ មានរយៈពេលប្រាំថ្ងៃ ចាប់ពីថ្ងៃទី១ហូតដល់ថ្ងៃទី៥កក្កដាឆ្នាំ២០២៤ នៅបរិវេណមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ។ លោក ពីវ ពិឆេង ប្រធានការិយាល័យបច្ចេសទេសយានយន្តនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរាល់គ្រប់យានយន្តគ្រប់ប្រភេទរបស់បងប្អូន និងម្ចាស់អាជីវកម្មដែលមានរថយន្តធំៗដឹកទំនិញ ដើម្បីពិនិត្យរាល់លក្ខណៈបញ្ហាប្រឈមនានា ដើម្បីធានាថា រថយន្តរបស់បងប្អូនមានលក្ខណៈល្អប្រសើរ និងមានសុវត្ថិភាពក្នុងការបើកបរប្រកបដោយភាពល្អប្រសើរដោយមិនមានបញ្ហាប្រឈម ក្នុងការបើកបរលើដងផ្លូវនោះទេ ។ លោកបញ្ជាក់ថា...
វិទ្យាល័យទេពប្រណម្យខេត្តកណ្ដាល នៅថ្ងៃទី១ ខែកក្កដានេះ បានរៀបចំព្រឹត្តិការណ៍ពិព័រណ៍ស្នាដៃសិស្ស ដោយមានការដាក់តាំងបង្ហាញសមិទ្ធផលស្នាដៃសិស្សចំនួន ១៥០គម្រោង ដែលមានសិស្ស និងមាតាបិតាសិស្សចូលរួមទស្សនាជាង ២០០០នាក់។ ព្រឹត្តិការណ៍ពិព័រណ៍នេះ ក៏មានការចូលរួមដាក់ស្ដង់បញ្ជរផ្សាយតម្រង់ទិសអាជីពដល់សិស្សានុសិស្សពីសំណាក់ស្ថាប័នរដ្ឋ និងវិស័យឯកជនចំនួន៩ស្ថាប័នផងដែរ។ ព្រឹត្តិការណ៍នេះ គឺត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្ដល់ឱកាសដល់សិស្សានុសិស្សក្នុងការប្រកួតប្រជែង និងបង្ហាញនូវសមិទ្ធិស្នាដៃសិក្សាស្រាវជ្រាវរបស់ខ្លួនដល់មិត្តរួមសាលារៀន មាតាបិតា អ្នកអាណាព្យាបាល ព្រមទាំងជាផ្នែកមួយនៃការជំរុញស្មារតីប្រកួតប្រជែងចំណេះដឹងរបស់សិស្សផងដែរ។ គួររំលឹកថា ក្នុងក្របខណ្ឌនៃការអនុវត្តស្ដង់ដាសាលារៀនគំរូ ការរៀបចំពិព័រណ៍ស្នាដៃសិស្ស ក៏ជាសូចនាករសំខាន់មួយ ដែលសាលារៀនត្រូវអនុវត្តឱ្យបានរឿយៗដើម្បីលើកកម្ពស់ស្មារតីប្រកួតប្រជែង និងនវានុវត្តន៍របស់សិស្ស៕ ប្រភព៖ ក្រសួងអប់រំ
ឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជាក្នុងខណៈចូលជួប ពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋ មន្រ្តី អនុប្រធានទី១ អាជ្ញាធរមីននាថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន បានថ្លែងកោតសរសើរ និងអរគុណជាខ្លាំងដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើកិច្ចប្រតិបត្តិការ បោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី២ ខែកក្កដានេះ បានអនុញ្ញាតឱ្យ ក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ ដឹកនាំដោយ លោកជំទាវ ម៉ៅ ចំណាន ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ សមាគមត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ដោយគិតមកដល់ពេលបច្ចុប្បន្ននេះ មានអាយុកាល ១៨ ឆ្នាំ ឬ ៦ អាណត្តិមកហើយ។ សមាគមបានចូលរួមដល់ការលើកកម្ពស់តម្លៃសីលធម៌សង្គមរបស់សិល្បករខ្មែរ ដើម្បីរក្សាឱ្យបាននូវកិត្តិយសស័ក្តិសមជាសិល្បករ សិល្បការិនីតំណាងជាតិ...
នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារនៃអគ្គនាយកដ្ឋានកសិកម្ម ដឹកនាំដោយ លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងបានបន្តចុះពិនិត្យស្ថានភាព នៃការផ្ទុះរាលដាលរុយស ស៊ីបំផ្លាញដំណាំស្រូវ និងនាំយកថ្នាំអន្តរាគមន៍បាញ់សម្លាប់រុយស នៅភូមិព្រៃល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង ដោយមានការចូលរួមពីឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង...
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន ដើម្បីពិនិត្យឡើងវិញការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង នារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ បានលើកឡើងថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ក្រសួងទាំងអស់ ត្រូវសិក្សាស្វែងយល់បន្ថែមលើយុទ្ធសាស្រ្តស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ដើម្បីចូលរួមអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឱ្យទទួលបានលទ្ធផលល្អប្រសើរ ក្នុងបុព្វហេតុបរិស្ថានកម្ពុជា និងចូលរួមជាមួយអន្តរជាតិ ក្នុងការឆ្លើយតបនឹងបញ្ហាបរិស្ថានសកល។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្តជំរុញបន្ថែមឱ្យមន្ត្រីរាជការក្រសួងបរិស្ថាន...