ក្នុងទិវាអតីតយុទ្ធជនលើកទី១៧ នៅក្នុងខេត្តកំពង់ឆ្នាំង បងប្អូនអតីតយុទ្ធជនចំនួន១២០គ្រួសារ បានថ្លែងអំណរគុណយ៉ាងខ្លាំងដល់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ជួយដល់អតីតយុទ្ធជនកម្ពុជាគ្រប់កាលៈទេសៈទាំងអស់ ដោយបានផ្តល់ការថែទាំ ផ្តល់មុខរបរការងារ រហូតផ្ដល់ដី និងផ្ទះសម្បែងទៀតផង។ អតីតយុទ្ធជន បានបង្ហាញនូវទឹកចិត្តសប្បាយរីករាយ ពេលពួកគាត់បានចូលរួមក្នុងទិវាអតីតយុទ្ធជនលើកទី១៧នេះ ដោយបានទទួលនូវថវិការ គ្រឿងឧបភោគបរិភោគពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចធិបតី ហ៊ុន...
រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន លោកស្រី ខាមីខាវ៉ា យ៉ូកុ នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈ ពេលពីរថ្ងៃ គឺនៅថ្ងៃទី៥ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤នេះ តបតាមការអញ្ជើញរបស់រដ្ឋមន្រ្តីក្រសួងការ បរទេសកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែល បានចេញនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកស្រី ប្រមុខការទូតជប៉ុនមកកម្ពុជានេះ នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកចំពោះសម្តេចតេជោ ហ៊ុន សែន...
តាមការបញ្ជាក់របស់លោក ហ៊ីង ភ័ព្វមីនា អភិបាលក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះថា ផ្ទះប្រជាពលរដ្ឋចំនួន៩ខ្នង(៨ខ្នងខូចខាតធ្ងន់ធ្ងរ) ផ្ទះប្រកស័ង្កសី ស្មើនឹង១២គ្រួសារ ដែលមានប្រជាពលរដ្ឋរស់នៅ៦៥នាក់ ស្រី២៩នាក់ ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានបាក់ស្រុតខូចខាត ដោយមិនដឹងមូលហេតុកាលពីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ តែមិនបណ្តាលអោយមានរងរបួសបងប្អូនណាម្នាក់ឡើយ។ លោកអភិបាលក្រុងបានបន្តថា ប្រជាពលរដ្ឋទាំង១២គ្រួសារនេះ បានមករស់នៅលើទីតាំងដីនេះតាំងពីឆ្នាំ១៩៨៥មក មិនដែលជួបបញ្ហាបែបនេះឡើយ។ តែនៅវេលាម៉ោងប្រមាណ១០យប់ ថ្ងៃទី២៩...
លោក ឡេង វិទូ ប្រធានស្តីទីនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះថា ដោយផ្អែកទៅលើវត្ថុសិល្បៈ ដែលរកឃើញកំឡុងពេលកំណាយ និងវត្ថុសិល្បៈ ដែលសេសសល់ខាងលើទីតាំងផ្ទាល់ សា្ថនីយទួលកោះត្រាច និងទួលកំណប់ (ប្រាសាទឥដ្ឋ) មានសម្មភាពរបស់មនុស្សនៅទីនោះ តាំងពីសម័យមុនអង្គរ និងបន្តមកសម័យអង្គរ។ លោក ឡេង វិទូ បានលើកឡើងទៀតថា...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ថ្ងៃបើកការដ្ឋានសាងសង់នូវគម្រោង «ព្រែកជីកហ្វូណនតេជោ» ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ គឺចំថ្ងៃខួបកំណើតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជាអ្នកផ្ដួចផ្ដើមនៃការសាងសង់នូវ គម្រោងជាប្រវត្តិសាស្រ្តមួយនេះ។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីទិវាមច្ឆជាតិ ១កក្កដា លើកទី១៩ នៅបឹងធំ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ នៅខេត្តកំពង់ចាម នាថ្ងៃទី១ ខែកក្កដា...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ដរាបណាគណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋឲ្យបន្តដឹកនាំប្រទេសនោះ គឺរាជរដ្ឋាភិបាលនឹងបន្ត មិនយកពន្ធដីកសិកម្មពីបងប្អូនកសិករជានិច្ច រួមទាំងការលើកលែងពន្ធសម្ភារកសិកម្មផងដែរ។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីទិវាមច្ឆជាតិ ១កក្កដា លើកទី១៩ នៅបឹងធំ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ នៅខេត្តកំពង់ចាម នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ...
កំពង់ចាម៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីទិវាមច្ឆជាតិ ១កក្កដា ២០២៤ នៅបឹងធំ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ នៅខេត្តកំពង់ចាម ។ ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖ -សម្តេចធិបតី ហ៊ុន ម៉ាណែត...
គណបក្សនយោបាយនានា ស្ងើចសរសើរពីការលះបង់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងមានសាមគ្គីភាព ទើបធ្វើឱ្យកម្ពុជាមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍយ៉ាងពិតប្រាកដ។ ថ្លែងប្រាប់ BTV នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ស្របពេលគណបក្សប្រជាជនកម្ពុជាអបអរសាទរខួបលើកទី៧៣នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា បណ្តាមេដឹកនាំគណបក្សនយោបាយ បានចូលរួមបង្ហាញការអបអរសាទរជាមួយនឹងការតស៊ូ និងឆន្ទៈមុះមុតរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលបានពុះពារគ្រប់ឧបសគ្គដ៏វែងឆ្ងាយក្នុងការសង្គ្រោះ និងកសាងកម្ពុជាពីបាតដៃទទេ ពោលពីប្រទេសដែលធ្លាប់ធ្លាក់ក្នុងភ្លើងសង្គ្រាមមកជាប្រទេសមានកិត្យានុភាព និងរីកចម្រើនទាំងក្នុងតំបន់ និងអន្តរជាតិ។ លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ លើកឡើងថា គណបក្សប្រជាជនមានឆន្ទៈស្រលាញ់ជាតិ និងប្រជាជន...
មេដឹកនាំសហជីពកម្មករពីររូបបានសម្តែងការមិនពេញចិត្តជាខ្លាំង ក្រោយពីមានការស្រាយបំភ្លឺពីអង្គការសង់ត្រាល់ទៅលើរបាយការណ៍របស់ខ្លួន នៅល្ងាចថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៤ ប៉ុន្តែបែរជាមិនមានការកែប្រែរបាយការណ៍បំផ្លើសរបស់ខ្លួនទៅវិញ។ លោក សំ សឿន ប្រធានសហជីពពលកម្មជាតិកម្ពុជា បាននិយាយថា អាជ្ញាធរគួរតែមានចំណាត់ការចំពោះរបាយការណ៍បំផ្លើសការពិតអំពីស្ថានភាពជាក់ស្តែងរបស់អង្គការសង់ត្រាល់កន្លងមកនេះ។ លោកបានគូសបញ្ជាក់ថា៖ “ចំពោះរបាយការណ៍របស់អង្គការសង់ត្រាល់ គួរតែមានការអនុវត្តវិធានការផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ ហើយមិនគួរមានការលើកលែងទេ”។ លោកបានបន្តថា របាយការណ៍នេះមិនពិត ហើយធ្វើឱ្យប៉ះពាល់ដល់ប្រទេសកម្ពុជាទៀតផង ដូចជាធ្វើឱ្យមានការអាប់អោន និងបាតបង់នូវទំនុកចិត្តមកលើរាជរដ្ឋាភិបាល និងវិស័យការងារនៅកម្ពុជា ដែលនាំឱ្យមានការថយចុះនូវការដាក់វិនិយោគ ព្រមទាំងធ្វើឱ្យកម្មករនិយោជិកបាត់បង់ឱកាសការងារ ប្រាក់ចំណូល និងប៉ះពាល់ដល់អ្នកទទួលផលដោយផ្ទាល់...
ក្នុងឱកាសប្រារព្ធមិទ្ទិញអបអរសាទរខួប៧៣ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ការសម្រេចបាននូវសន្តិភាពពេញលេញរយៈពេលជាង២៥ឆ្នាំមកនេះ បានអនុញ្ញាតឱ្យកម្ពុជាប្រមូលផ្តុំធនធានគ្រប់យ៉ាង និងកម្លាំងជាតិទាំងមូលដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនយ៉ាងលឿនដោយបានចេញផុតពីប្រទេសមានចំណូលទាប ទៅជាប្រទេសចំណូលមធ្យមកម្រិតទាប ហើយកំពុងប្រឹងប្រែងឆ្ពោះទៅសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដើម្បីបន្តឈានទៅធ្វើឱ្យកម្ពុជា ជាប្រទេសមានចំណូល ខ្ពស់នៅឆ្នាំ ២០៥០ បច្ចុប្បន្នដំណើរជាតិកំពុងបន្តប្រព្រឹត្តទៅប្រកបដោយភាពវិជ្ជមាន។...