ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២៤នេះ បានអនុញ្ញាតឱ្យ ឯកឧត្ដម Maris SANGAMPONGSA រដ្ឋមន្ត្រីការបរទេសថៃ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ អត្ថបទ: BTV NEWS
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ Jacqueline Jean O’Neil ឯកអគ្គរដ្ឋទូតសម្រាប់ស្ត្រី សន្តិភាព និងសន្តិសុខ នៃកិច្ចការពិភពលោករបស់ប្រទេសកាណាដា បានជួបពិភាក្សាពីការលើកកម្ពស់សមភាពយេនឌ័រ ដែលក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានលើកឡើងពីការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជាក្នុងការផ្តល់អំណាចដល់ស្ត្រី និងទទួលស្គាល់នូវតួនាទីដ៏សកម្មរបស់ស្ត្រីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានលើកឡើងផងដែរនូវប្រវត្តិសាស្រ្តដ៏សម្បូរបែបក្នុងការចូលរួមរបស់ស្ត្រីនៅក្នុងសង្គមកម្ពុជា...
រាជរដ្ឋាភិបាលគ្រោងប្រើប្រាស់ថវិកាសរុបចំនួន ២៥៧ លានដុល្លារ សម្រាប់គម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣ មានសមត្ថភាពផលិតទឹកស្អាតបានចំនួន ១៩៥ ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃដើម្បីផ្គត់ផ្គង់ ឆ្លើយតបទៅនិងកំណើននៃការកើន ឡើងរបស់ប្រជាជននៅជាយក្រុង និងតំបន់រណបនៅក្នុងទីក្រុងភ្នំពេញ។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ «រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី២ និងបើកការដ្ឋានសាងសង់ជំហានទី៣» នៅថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ២០២៤នេះថា គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣ ដែលបានបើកការដ្ឋានសាងសង់នាពេលនេះនឹងគ្រោងប្រើថវិកាសរុបចំនួន ២៥៧ លានដុល្លារ...
នៅក្នុងឱកាសដែលកម្ពុជា ប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ឆ្នាំ២០២៤នេះ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអ្នកអាណាព្យាបាលសិស្ស បានបង្ហាញការប្តេជ្ញាចិត្តចូលរួម បង្កើនកិសហការជាមួយអាជ្ញាធរមូលដ្ឋាន ទប់ស្កាត់ និងមិនឲ្យមានគ្រឿងញៀនគ្រប់ប្រភេទទាំងអស់ ខណៈបញ្ហាគ្រឿងញៀននៅតែជាបញ្ហាចំបងដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ធ្វើការទប់ស្កាត់។ សិស្សានុសិស្ស គ្រូបង្រៀន និងអាណាព្យាបាលសិស្ស នៅវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅខេត្តកណ្តាលបានប្រាប់ BTV នៅថ្ងៃទី២៦ ខែមិថុនានេះថា...
យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការដ៏សំខាន់ ក្នុងការរៃអង្គាសថវិកា ជួយគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា។ យុទ្ធនាការមានរយៈពេលពេញ ១ខែ ដោយចាប់ផ្ដើមពីដើមខែមិថុនា ដល់ចុងខែមិថុនា ឆ្នាំ ២០២៤នេះ។ ស្របពេលដែលថ្ងៃបញ្ចប់យុទ្ធនាការខិតចូលមកដល់ ចំនួនអ្នកចូលរួមបរិច្ចាគថវិកាគាំទ្រក្នុងយុទ្ធនាការនេះ បានកើនឡើងដល់ជាង ២០ម៉ឺននាក់ និងទទួលបានថវិការហូតដល់ជិត ៣លានដុល្លារ។ នេះជាការចូលរួម ដ៏ល្អប្រសើរហួសក្ដីរំពឹងទុក។ នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ នាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា។ យុទ្ធនាការ«...
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង នឹងរៀបចំវគ្គបណ្ដុះបណ្ដាល “វិធីសាស្ត្រស្រាវជ្រាវប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ” ឆ្នាំ២០២៤ ដែលមានរយៈពេល៤ខែ (រៀងរាល់ចុងសប្ដាហ៍ ចាប់ពីខែកក្កដា ដល់ខែតុលា ឆ្នាំ២០២៤)។ លោក ហង្ស និស្ស័យ នាយកសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងប្រាប់BTV ព័ត៌មាននាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះថា សារមន្ទីរ នឹងជ្រើសរើសសិស្ស និស្សិត ចំនួន១៥នាក់ ដើម្បីចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ។ តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមនឹងស្វែងយល់ពីវិធីសាស្ត្រក្នុងការស្រាវជ្រាវជាមួយវាគ្មិនជំនាញ...
នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូនឯកឧត្តម សាហារូឌីន ប៊ីន អន (SHAHARUDDIN BIN ONN) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនង...
ស្តង់ពិព័រណ៍ក្រោមប្រធានបទ «ខ្ញុំ អ្នក យើងទាំងអស់គ្នា រួមគ្នាដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន » រៀបចំដោយក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដឹកនាំដោយលោកជំទាវ ឡងឌី សាន់ណារ៉ា ក្នុងចំណោម២៤ស្តង់ របស់ក្រសួងស្ថាប័ននានា ដើម្បីចូលរួមក្នុងឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ដែលប្រារព្ធធ្វើឡើង កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាព ឯកឧត្ដមសន្តិបណ្ឌិត នេត...
បើតាមការបញ្ជាក់ពី ឯកឧត្តម ឱម គឹមមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដែលបានដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យស្រូវវស្សាប្រជាកសិករនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះថា ស្រូវវស្សាប្រជាកសិករចំនួន៥ស្រុកក្នុងខេត្តកំពង់ឆ្នាំង បានរងផលប៉ះពាល់ពីសត្វដង្កូវហ្វូងបំផ្លាញ តិចតួចបំផុត ។ ស្រូវប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំង បាន និងកំពុងដុះលូតលាស់បានល្អ ដោយឡែកដង្កូវហ្វូងដែលកើតឡើងតិចតួចនោះ ត្រូវបានក្រុមមន្ត្រីជំនាញមន្ទីរកសិកម្ម និងប្រជាកសិករបានសម្លាប់ចោលស្ទើទាំងស្រុងហើយ។ ក្នុងពេលចុះបំពេញការងារ ឯកឧត្តម និងក្រុមការងារ បានប្រាប់ប្រជាកសិករអោយចេះពីវិធីងាយៗកំចាត់សត្វដង្កូវហ្វូង និងឧស្សាហ៍ពិនិត្យស្រូវរបស់យើងពេលមានឃើញដង្កូវហ្វូងនេះ ត្រូវរាយការណ៍ជូនអាជ្ញាធរភូមិឃុំ...
បងប្អូនប្រជាពលរដ្ឋរស់នៅទីក្រុង ម៉ូដេសស្តូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកគាំទ្រ បានចេញវិដេអូឃ្លីប ប្រកាសគាំទ្រគម្រោង «ព្រែកជីកហ្វូណនតេជោ» ខណៈគម្រោងដ៏ធំមួយនេះ នឹងបើកការដ្ឋានសាងសង់ ជាផ្លូវការនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ តាមរយៈវិដេអូឃ្លីប របស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលបានបង្ហោះតាមបណ្តាញសង្គមនាថ្ងៃនេះ បានលើកឡើងថា ក្នុងនាមពួកគេជាពលរដ្ឋខ្មែររស់នៅអាមេរិក ពិតជាមានការគាំទ្រយ៉ាងខ្លាំងចំពោះគម្រោងព្រែកជីកហ្វូណនតេជោនេះ ដែលមានគំនិតផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី...