ភ្នំពេញ ៖ រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តមបណ្ឌិត អ៊ីន វីរជាតិ បានលើកឡើងថា ការវិនិយោគទុន លើចំណេះវិជ្ជា នឹងទទួលបានការប្រាក់ច្រើន ហើយចំណេះវិជ្ជានេះ គឺជាកត្តាដ៏សំខាន់មួយដើម្បីបង្កើន ផលិតភាពការងារទាំងបច្ចុប្បន្ន និងនាគតប្រកបដោយចីរភាពផងដែរ។ ថ្លែងក្នុងឱកាសប្រគល់សញ្ញាបត្រជូនដល់និស្សិតកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រ ជាន់ខ្ពស់នៃសាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តព្រះសីហនុ ខេត្តបន្ទាយមានជ័យ ខេត្តតាកែវ ខេត្តស្ទឹងត្រែង...
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ប្រធានក្រុមការងារបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខណ្ឌសែនសុខ បានជំរុញឲ្យការងារសហការជាមួយគណៈកម្មាធិការគណបក្សខណ្ឌសែនសុខ បន្តជួយអភិវឌ្ឍមូលដ្ឋានឱ្យបានច្រើនថែមទៀត និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។ ការថ្លែងរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា យ៉ាងដូច្នេះក្នុងកិច្ចប្រជុំពិនិត្យសកម្មភាពការងារ និងលទ្ធផលការងារចុះមូលដ្ឋានឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង អនុប្រធានក្រុមការងារគណបក្ស...
សៀមរាប៖នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋ ប្រុស ស្រី ចាស់ ក្មេង យ៉ាងច្រើនកុះករបានមកប្រមូលផ្តុំគ្នានៅបឹងអភិរក្សមួយ ស្ថិតនៅក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីចាប់ត្រីរួមគ្នាយកមកធ្វើជាចង្ហាន់ប្រគេនព្រះសង្ឃ ក្នុងថ្ងៃឡើងមាឃ ឬឡើងអ្នកតា និងធ្វើម្ហូបសម្រាប់គ្រួសារ ព្រមទាំងទទួលភ្ញៀវ ដែលជាទំនៀមទម្លាប់របស់ប្រជាពលរដ្ឋរស់នៅតំបន់រមណីយដ្ឋានអង្គរ ប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ អ្នកស្រុកអង្គររាប់រាប់រយនាក់ បានរួមគ្នាចាប់ត្រីប្រពៃណីបុរាណរបស់ពួកគាត់ នៅក្នុងបឹងសហគមន៍...
សៀមរាប ៖ក្រុមអ្នកស្ម័គ្រចិត្ដអន្ដរជាតិ នៃក្រុមឡាអ៊ិនក្លឹប មកពីប្រទេសកូរ៉េខាងត្បូង តាមរយៈអង្គការមិត្ដកម្ពុជា បានផ្ដល់សម្ភាសរៈសិក្សា ការិយាល័យ និងដាំដើមឈើជាច្រើនដើម ព្រមទាំងសម្ភោធសមិទ្ធផលជាច្រើនទៀត នៅសាលារៀនចុងស្ពានឡាយអ៊ិនក្លឹប ឃុំខ្វាវ ស្រុកជីក្រែង ខេត្ដសៀមរាប ដើម្បីអភិវឌ្ឍន៍វិស័យអប់រំដល់កុមារនៅជនបទ និងឱ្យសាលារៀនមានសោភ័ណ្ឌភាព បរិស្ថានល្អ ដែលពិធីនេះ ធ្វើឡើងនៅថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០២៥នេះ ។ លោក គឹម ហូថេ ប្រធានក្រុមឡាយអ៊ិនក្លឹបប្រចាំឆ្នាំ២០២៥ និងក្រុមអ្នកស្ម័គ្រចិត្ដ លើកឡើងស្រដៀងគ្នាថា ការជួយអភិឌ្ឍន៍លើវិស័យអប់រំបនេះ...
កណ្ដាល៖នៅរសៀលថ្ងៃសៅរ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមនី្ទរធនធានទឹក និងឧតុនិយម ខេត្តកណ្តាល ព្រមទាំងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងអាជ្ញាធរមូលដ្ឋានស្រុកខ្សាច់កណ្តាល បានអញ្ជើញចុះពិនិត្យស្ថានភាពប្រព័ន្ធធារាសាស្ត្រ និងការងារអន្តរាគមន៍ទឹកសង្គ្រោះស្រូវប្រាំងប្រជាកសិករ ក្នុងឃុំរកាជន្លឹង និងឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។...
ស្វាយរៀង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកគណៈអចិន្ត្រៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សយខ្លឹមសារនៃលទ្ធផលនៃសន្និបាទគណៈកម្មាធិការកណ្តាល លើកទី៤៥ អណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅស្នាកការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ដែលមានសមាសភាពចូលរួមចំនួន ៨៧៩នាក់ នាព្រឹកថ្ងៃអាទិត្យ ១២កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥។ ឆ្លៀតក្នុងឱកាសនោះ...
ស្វាយរៀង ÷ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីអនុប្រធានទី១ អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមនិង លោកម៉ែន អេង អភិបាលរងខេត្តស្វាយរៀងនៅថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០២៥នេះ បានអញ្ជើញចុះពិនិត្យការងារបូមទឹកសង្គ្រោះស្រូវប្រាំង ជូនពលរដ្ឋនៅក្នុង ឃុំទួលស្ដី ស្រុកចន្ទ្រា ដែលប្រឈមនិងកង្វះទឹកមុនពេលប្រមូលផល។ លោកថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រាបានបញ្ជាក់អោយ ប្រាប់BTVអោយដឹងថា នៅរដូវប្រាំង ឆ្នាំ នេះស្រុកមានឃុំចំនួន៣ ដែលបានរងផលប៉ះពាល់ផ្ទៃដីស្រុកប្រាំងមានចំនួន...
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យក្រុមការងារមន្ទីរសុខាភិបាលរាជធានីភ្នំពេញសហការជាមួយអាជ្ញាធរសង្កាត់ ខណ្ឌ បន្តបាញ់ថ្នាំសម្លាប់ មូសជាលើកទី២ ដោយលើកនេះគឺចូលបាញ់ថ្នាំដល់ក្នុងផ្ទះប្រជាពលរដ្ឋតែម្តង។ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ថា ឯកឧត្ដម ឃួង ស្រេង តែងបានគិតគូរពីបញ្ហាសុខភាពសាធារណៈប្រជាពលរដ្ឋ រស់នៅក្នុងរាជធានីភ្នំពេញ ដោយនៅដើមខែមករាឆ្នាំ២០២៥កន្លងមកនេះ ឯកឧត្ដមបានណែនាំឱ្យអាជ្ញាធរទាំង១៤ខណ្ឌ សហការជាមួយក្រុមការងាររបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បើកយុទ្ធនាការចុះធ្វើការបាញ់ថ្នាំសម្លាប់មូស។ បើគិតពីខែមករាដល់ខែកុម្ភៈឆ្នាំ២០២៥មក យុទ្ធនាការបាញ់ថ្នាំសម្លាប់មូស បានធ្វើឡើងជាលើកទី២ហើយ...
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំកម្មវិធីអែប (Apps)មួយ ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងយុវជនដែលកំពុងស្វែងរកឱកាសធ្វើការងារនៅក្រៅប្រទេសប្រកបដោយទំនុកចិត្តខ្ពស់ មានសុវត្ថិភាព ចៀសវាងពីការជួញដូរកម្លាំងពលកម្មខុសច្បាប់ និងធ្វើការងារជាមួយក្រុមហ៊ុនមានច្បាប់ត្រឹមត្រូវ។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា ជាដំបូងបងប្អូនគ្រាន់តែដំឡើងអែប (Install Apps)របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលមានឈ្មោះថា MLVT Service ហើយចុចទៅលើអែបនោះដែលមានឈ្មោះថា «សេវាសាធារណៈក្រសួងការងារ»។ បន្ទាប់មកបងប្អូន នឹងឃើញមានមាតិកាសំខាន់ៗ (Content)ជាច្រើនដែលជាសេវាសាធារណៈសម្រាប់ផ្ដល់ជូនបងប្អូន និងសាធារណៈជនជ្រើសរើសទៅតាមតម្រូវការរបស់ខ្លួន។ ក្រសួងការងារបន្តថា ក្នុងចំណោមមាតិកាទាំងនោះ គឺមានមាតិកាមួយឈ្មោះថា...
(ភ្នំពេញ) ÷ ស្ថានកុងស៊ុលកិត្តិយសនៃប្រទេសស៊ីប Cyprus ប្រចាំនៅកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការ យោគយល់គ្នារវាងវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា ហៅកាត់ថា (CITA) និងក្រុមហ៊ុន Lanater Limited មកពីប្រទេសស៊ីប ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា និងក្រុមហ៊ុន Lanater Limited ជាច្រើននាក់ នៅជាន់ទី១០ ក្នុងអគារភ្នំពេញថោវវើរ រាជធានីភ្នំពេញ។ ការចុះហត្ថលេខានេះ...