ក្រុមព្រះខ័នរាជស្វាយរៀង បានឡើងឈរកំពូលតារាងពិន្ទុ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ វិញហើយ ក្រោយខកខានជាច្រើនសប្ដាហ៍ បន្ទាប់ពីក្រុមភ្នំពេញក្រោន បានប្រកួតស្មើក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ១-១ គ្រាដែលក្រុមបឹងកេត បានឡើងបង្គ្រប់កៅអី ៦ក្រុមកំពូលតារាង(Top-6) បន្ទាប់ពីយកឈ្នះលើក្រុមគូប្រជែង ISI ដង្កោសែនជ័យ ៨-១ កាលពីចុងសប្ដាហ៍កន្លងទៅ។ សម្រាប់ក្រុមព្រះខ័នរាជស្វាយរៀង បានបន្ដយកឈ្នះក្រុមឡាយហ្វខេត្តព្រះសីហនុ ៣-១ កាលពីរាត្រីថ្ងៃអាទិត្យ នៅកីឡដ្ឋានឡាយហ្វ ។ គ្រាប់បាល់ជ័យជម្នះរបស់ក្រុមការពារតំណែងជើងឯកនេះ ធ្វើសម្រេចដោយកីឡាករ Bounphachan Bounkong ២គ្រាប់ នៅនាទី១៣ និងនាទី៤៨...
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ របស់មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជាគម្រប់១០ឆ្នាំ និងខូបគម្រប់២៥ឆ្នាំ នៃការបង្កើតនាទីសន្ទនាធម៌នៅសាលសន្និសីទចតុមុខ នាព្រឹកថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកម្ភៈ ឆ្នាំ២០២៥។ ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា៖ ការអភិវឌ្ឍ កម្ពុជាមានកាលានុវត្តភាព...
ក្រុមពេទ្យនៅខេត្តកណ្តាល បន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តចុះសកម្មភាពបាញ់ថ្នាំមូស ដាក់ថ្នាំអាប៊ែត តាមភូមិ ឃុំ សង្កាត់ ដើម្បីកំចាត់មូស ដែលបង្កហានីភ័យកើតជំងឺគ្រុនឈាម និងគ្រុនឈិ ខណៈបច្ចុប្បន្នខ្នងផ្ទះតាមភូមិនានា ហាក់មានកំណើនកើនឡើងខ្លាំងនូវប្រភេទមូសអង្កាម ក្នុងអំឡុងរដូវប្រាំងពីខែវិច្ឆិកា រហូតដល់ខែមេសានេះ។ លោកទន្តបណ្ឌិត ហម សុផល ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិតាខ្មៅ ប្រាប់BTV នៅថ្ងៃទី១០ ខែកុម្ភៈនេះ ថ្លែងថា អនុវត្តតាមការណែនាំមន្ទីរសុខាភិបាលខេត្តកណ្តាល មកដល់ពេលនេះ តាមមូលដ្ឋានដែលគ្របដណ្តប់ដោយការិយាល័យសុខាភិបាលស្រុកប្រតិបត្តិតាខ្មៅ មានក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង...
រថយន្តកុងតឺន័រមួយគ្រឿងបើកចុះផ្លូវក្រោមលឿនពេក បួងចង្កូតមិនទាន់ ក្រឡាប់ផ្ងារជើង កកស្ទះផ្លូវក្រោមដី ស្ពានអាកាសស្ទឹងមានជ័យ ។ ករណីនេះដែរបានកើតឡើងកាលពីវេលាម៉ោង ១០ និង៥០នាទីព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចផ្លូវក្រោមដី (ស្ពានអាកាសស្ទឹងមានជ័យ)ក្នុងសង្កាត់ស្ទឹងមានជ័យទី០១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស០២នាក់បើករថយន្តកុងតឺន័រ មួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3C-7460 ធ្វើដំណើរចុះមកផ្លូវក្រោមដី...
ក្រុមការងាររបស់កម្មវិធីជាតិប្រយុទ្ធ នឹងជំងឺគ្រុនឈាម របស់មជ្ឈមណ្ឌលប្រយុទ្ធ នឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៃក្រសួងសុខាភិបាល ក្រោមការដឹកនាំផ្ទាល់ពីលោកវេជ្ជបណ្ឌិត លាង ឬទ្ធា អនុប្រធានមជ្ឈមណ្ឌលជាតិ និងជាប្រធានកម្មវិធីជាតិប្រយុទ្ធ នឹងជំងឺគ្រុនឈាម បានដឹកនាំក្រុមការងារព្រមទាំងសហការជាមួយក្រុមការងារ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចុះអង្កេតបាណកសាស្រ្តដង្កូវទឹក ដើម្បីវាយតំលៃស្ថានភាពមូស នៅតាមភូមិសាស្រ្តប្រឈមខ្ពស់ នៅក្នុងសង្កាត់ក្រាំងធ្នុង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងសង្កាត់ព្រៃស ខណ្ឌដង្កោ ក្នុងរាជធានីភ្នំពេញ។ លោកវេជ្ជបណ្ឌិត លាង...
ប៉ៃលិន៖ ឯកឧត្តម អ៊ី ឈាន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តប៉ៃលិនបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០២៥ នៅវិមាន ៧មករា រាជធានីភ្នំពេញ។ កិច្ចប្រជុំនេះបានប្រារព្ធធ្វើឡើងនៅ ព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ នាទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត ដោយមានការអញ្ជើញចូលរួមពីអនុប្រធាន សមាជិក សមាជិកា ក្រុមការងារចុះជួយមូលដ្ឋានខេត្ត ក្រុង ស្រុក-ឃុំ-សង្កាត់ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស...
ស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃទី៩ ខែកុម្ភះ ឆ្នាំ២០២៥នេះ ក្នុងដំណើរបំពេញបេសកកម្ម ថ្ងៃទី២នៅលើទឹកដីនៃខេត្តស្ទឹងត្រែង លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានឆ្លៀតពេលដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន ចែកជូនក្រុមគ្រួសារក្រីក្រ ជនចាស់ជរាឥតទីពឹង ស្រ្តីមេម៉ាយកូនច្រើន និងអ្នកផ្ទុកមេរោគអេដស៏ នៅតាមខ្នងផ្ទះចំនួន១៧គ្រួសារ...
ភ្នំពេញ៖ អាជ្ញាធរខណ្ឌព្រែកព្នៅ បានអំពាវនាវអោយប្រជាពលរដ្ឋ និងយុវជនចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីទទួលបានឱកាសការងារច្បាស់លាស់ និងជីវភាពប្រសើរ។ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ លោក វណ្ណា លីនសច្ចនា អភិបាលរងខណ្ឌ តំណាងលោកអភិបាលខណ្ឌព្រែកព្នៅ សហការជាមួយ លោកបណ្ឌិត ហាន បូរិន ប្រធានសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត សាខាខណ្ឌព្រែកព្នៅ និងមានការចូលរួមពី លោក...
ភ្នំពេញ ៖ មូលដ្ឋានគ្រឹះដ៏រឹងមាំ ដែលកើតចេញពីការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា គឺជា កម្លាំងស្នូលមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឆ្ពោះទៅមុខឥតឈប់ឈរ តាមរយៈការជំរុញការអភិវឌ្ឍវិស័យឯកជន និងការលើក កម្ពស់បរិយាកាសធុរកិច្ច និងការវិនិយោគជាដើម។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុម ការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល ថ្លែងក្នុងពិធីសម្ភោធអគារស្នាក់ការគណបក្សស្រុកល្វាឯម នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥...
កំពង់ចាម ៖ យោងតាមទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានឲ្យដឹងថា នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ មជ្ឈមណ្ឌលការងារខេត្តកំពង់ចាម របស់ NEA សហការជាមួយ ស.ស.យ.ក. វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីតំបន់សេដ្ឋកិច្ចពិសេស ជាំងស៊ូ បានរៀបចំ “វេទិកាការងារ និងឱកាសកម្មសិក្សាការងារ” ដោយនាំយកឱកាសការងារសរុប ១ ៣៨២កន្លែង សម្រាប់ផ្តល់ជូនយុវជន...